kalib9

សឹងមិនជឿ!!! វប្បធម៌ចម្លែកៗបំផុតទាំង១៥ ដែលអ្នកនឹកស្មានមិនដល់ចំពោះជនជាតិជប៉ុន

ក្រៅពីភាពល្បីល្បាញខាងបច្ចេកវិទ្យាទៅ ប្រទេសជប៉ុនក៏ត្រូវបានគេស្គាល់ថាជាប្រទេសមានវប្បធម៌សំបូរបែបដែរ ហើយប្រជាជនជប៉ុនក៏មានការអនុវត្តរបស់ខ្លួនប្លែកពីប្រជាពលរដ្ឋប្រទេសផ្សេងៗ នៅក្នុងការអភិវឌ្ឍប្រទេសដែរ។ ជាការពិតនៅក្នុងវប្បធម៌របស់ប្រទេសនីមួយៗគឺមានលក្ខណៈពិសេសខុសៗគ្នា ហើយប្រទេសជប៉ុនក៏ដូចគ្នាដែរ ជាក់ស្តែងដូចជាវប្បធម៌ចម្លែកៗទាំង១៥របស់ប្រទេសជប៉ុនខាងក្រោម។

15  សណ្ឋាគារដែលមានបន្ទប់សណ្ឋានជាប្រអប់ ឬឡត

សណ្ឋាគារនេះមានបន្ទប់តូច ដូចក្នុងរូបគេងបានតែម្នាក់។ វាជាជម្រើសល្អមួយសម្រាប់ជនជាតិជប៉ុនព្រោះវាមានតម្លៃថោក និងងាយស្រួលជាងការធ្វើដំណើរទៅផ្ទះពេលយប់ករណីដែលគេស្រវឹង។

14  ការហូបមីដោយបឺតលឺៗ

សម្រាប់ជប៉ុន ការបរិភោគអាហារជាពិសេសមីដោយស្ងៀមស្ងាត់បង្ហាញដល់ចុងភៅថា អ្នកមិនសូវពេញចិត្តនឹងអាហារនោះទេ។ ដូចនេះការហូបមីដោយលឺសម្លេងគឺជារឿងធម្មតា បើសម្លេងកាន់តែលឺ មានន័យថាអាហារកាន់តែឆ្ងាញ់។

13  KFC នៅថ្ងៃបុណ្យណូអែល

នៅថ្ងៃបុណ្យណូអែល ជនជាតិអឺរ៉ុបដែលរស់នៅក្នុងប្រទេសជប៉ុននឹងសម្រុកទៅហាង KFC ព្រោះវាជាកន្លែងដែលពួកគេអាចទទួលបានអាហារសមស្របតាមរដូវកាលបុណ្យនេះ។ ដូចនេះហើយ ពេលខ្លះពួកគេត្រូវកម្ម៉ង់មុនរហូតដល់ទៅ២ខែ ដើម្បីបានអាហារដែលមានរសជាតិឆ្ងាញ់តាមការចង់បាន។

12  Ganguro (សិស្សសាលាស្រីមុខខ្មៅ)

វាជាស្ទាយមួយសម្រាប់ស្រ្តីវ័យក្មេងជប៉ុនក្នុងការរៀបចំខ្លួន ដោយផាត់មុខឲ្យរាងខ្មៅបន្តិច ហើយលាបពណ៌សក់ដោយពណ៌ឆើតភ្លឺៗ។

11  Soine-ya (Cuddle Café)

វាជាសេវាកម្មដែលបុរសនៅលីវចំណាយលុយដើម្បីគេងនិយាយលេងជាមួយនិងស្រ្តីវ័យក្មេងស្អាត។

10  Inemuri ការគេងលក់នៅកន្លែងធ្វើការ ឬនៅលើរថភ្លើងធ្វើដំណើរ

ជនជាតិជប៉ុនត្រូវបានគេស្គាល់ថាជាអ្នកប្រឹងប្រែងធ្វើការបំផុតនៅលើពិភពលោក ដែលជាទូទៅពួកគេធ្វើការរហូតដល់យប់ជ្រៅ និងធ្វើការងារច្រើន។ ដូចនេះហើយ ប្រសិនបើពួកគេគេងលក់នៅកន្លែងធ្វើការ ឬនៅលើរថភ្លើងធ្វើដំណើរ មានន័យថាគេខិតខំប្រឹងប្រែងធ្វើការខ្លាំង ហើយប្រសិនបើចាហ្វាយឃើញបែបនេះនឹងសប្បាយចិត្ត ហើយមិនដាស់នោះទេ។

9  Karoshi (ការស្លាប់ដោយសារការធ្វើការជ្រុល)

ជនជាតិជប៉ុនធ្វើការងារខ្លាំង ដោយពួកគេអាចធ្វើការបានយូរម៉ោង ទទួលបាននូវសម្ពាធការងារដោយមិនតវ៉ា មានភាពស្ត្រេសនឹងការងារច្រើន គេងបានតិច និងញុំាអាហារដែលមានជីវជាតិបានតិចដោយសារតែរវល់នឹងការងារ ដូចនេះហើយធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាចស្លាប់ទាំងអាយុនៅវ័យក្មេង។

8  តុក្កតាស៊ិចស៊ីមានគ្រប់ទីកន្លែង

អ្នកនឹងប្រទះឃើញតុក្កតាស្រីស៊ិចស៊ីឈរលក់របស់ ឬផ្សាយពាណិជ្ជកម្មនៅតាមទូរទស្សន៍ និងអេក្រង់នានា ស្ទើរគ្រប់ទីកន្លែងនៅទីក្រុងតូក្យូ។

7  ម៉ាស៊ីនលក់ទំនិញ (Vending Machine) គ្រប់ទីកន្លែង

នៅប្រទេសជប៉ុនមានម៉ាស៊ីនលក់ទំនិញគ្រប់ទីកន្លែង និងលក់ទំនិញគ្រប់យ៉ាងដែលពេលខ្លះអ្នកគិតមិនដល់ថាអាចមាន។

6  Aokigahara ព្រៃអត្តឃាត

វាជាព្រៃនៅជើងភ្នំ Fuji ដែលបរិយាកាសក្នុងព្រៃនេះស្ងប់ស្ងាត់ខ្លាំងណាស់ ហើយមានជំនឿថាមានព្រលឹងវិញ្ញាណនៅទីនេះ។ ជារៀងរាល់ឆ្នាំ មានមនុស្សរាប់រយនាក់ប្រថុយចូលទៅក្នុងព្រៃនេះ ក្នុងគោលបំណងបញ្ចប់ជីវិតរបស់ខ្លួន ហើយភាគច្រើននៃពួកគេមិនឃើញត្រឡប់មកវិញទេ។

5  Kancho

Kancho ជាអំពើរប៉ិលរប៉ូចលេងដោយក្មេងៗ ឬមនុស្សធំ ដោយក្នុងនោះអ្នកដែលចង់សម្តែងធ្វើជា Kancho ត្រូវធ្វើដូចក្មេងរូបរាងពណ៌ស ផ្គុំដៃធ្វើដូចជាកាំភ្លើង ហើយចាក់គូថនរណាម្នាក់ដោយគេមិនដឹងខ្លួន ហើយស្រែកថា ‘KAN-CHOOOOO!!!!’។

4  វត្ថុនាំសេចក្តីសុខចម្រើនស្អាតៗគួរឲ្យស្រលាញ់ (Cute Mascots)

3  ភាពគួរសមខ្លាំង

ជនជាតិជប៉ុនអាចត្រូវបានចាត់ទុកថាជនជាតិដែលមានបដិសណ្ឋារកិច្ច និងភាពគួរសមខ្លាំងបំផុត។ អ្នកអាចនឹងលឺពាក្យថា ‘Arigatou gozaimasu!’ (thank you very much!) គ្រប់ទីកន្លែង និងពេលវេលា ហើយការអោនគោរពគឺជារឿងធម្មតានៅប្រទេសជប៉ុន។

2  Lolita Complex

វាជាប្រភេទសៀវភៅតុក្កតាមានរូបក្មេងស្រីដែលមានភាពស៊ិចស៊ី។

1  សុវត្ថិភាព និង គ្មានបទល្មើស

ប្រទេសជប៉ុនជាប្រទេសដែលមានសុវត្ថិភាពបំផុត ដោយស្ទើរតែគ្មានបទល្មើសកើតឡើង។ អត្រាបទល្មើសសម្លាប់ ឬឃាតកម្ម ក្នុងចំណោមមនុស្ស១០០,០០០នាក់ មានត្រឹមតែ០.៣ប៉ុណ្ណោះ។

ប្រភព៖ The Richest