kalib9

ហាមដាច់ខាត ធ្វើរឿងទាំងនេះ​ នៅពេលអ្នកជិះយន្តហោះ បើមិនចង់មានគ្រោះថ្នាក់!

ការធ្វើដំណើរតាមយន្តហោះគឺវាពិតជាអស្ចារ្យខ្លាំងណាស់ មិនមែនអ្នកណាសុទ្ធតែធ្លាប់បានជិះយន្តហោះនោះទេ ប៉ុន្តែវាក៏មានបំរាមមួយចំនួនដែលអ្នកគួរតែយល់ដឹងផងដែរនៅពេលជិះយន្តហោះ តោះមកអានទាំងអស់គ្នាចឹងថាគេហាមអ្វីខ្លះ

11. ពាក់ contact lenses

ជាធម្មតាអ្នកម្ញូបអាចពាក់ Contact Lenses រឺពាក់វែនតា ប៉ុន្តែពេលជិះយន្តគេមិនអោយយើងពាក់Contact Lensesនៅពេលជិះយន្តហោះយូរម៉ោងទេ វាអាចធ្វើអោយរលាកភ្នែក។

10. ខ្ទប់ត្រចៀក

 

ត្រចៀកអ្នកនឹងហឹងនៅពេលយន្តហោះចាប់ផ្តើមហោះ និងចុះចតដោយសារតែសម្ពាធបរិយាកាសខាងក្នុងយន្តហោះនិងខាងក្រៅវាខុសគ្នា។ ដូច្នេះការដែលខ្ទប់ត្រចៀកវាអត់មានបានផលច្រើននោះទេ វិធីដែលបានផលនោះគឺអ្នកត្រូវឧស្សាហ៏លេងទឹកមាត់ រឺទំពារស្ករកៅស៊ូ ដើម្បីបំបាត់ភាពហឹងត្រចៀក រឺសម្ភាព។

9. ជិះយន្តហោះទាំងតឹងច្រមុះ

 

ការដែលតឹងច្រមុះវានឹងធ្វើអោយមានសំពាធមកកាន់ត្រចៀកហើយអាចធ្វើអោយអ្នកងាយនឹងហឹងត្រចៀកណាស់។ ដូច្នេះមុនពេលអ្នកធ្វើដំណើរតាមយន្តហោះអ្នកគួរថែរក្សាសុខភាពកុំអោយផ្តាសាយតឹងច្រមុះអី។

8. អង្គុយអត់កំរើក

 

នៅក្នុងពេលហោះហើរលំហូរឈាមរបស់អ្នកដើរយឺតខ្លាំងណាស់ ពេលខ្លះវាអាចស្ទះ ធ្វើអោងអ្នកស្ពឹកស្រពន់ផងដែរប្រសិនបើអ្នកធ្វើដំណើរយូរម៉ោង ដូច្នេះអ្នកអាចងើបឈរ រឺធ្វើចលនាជើងខ្លាំងកុំអោយនៅស្ងៀមពេកដើម្បីអោយឈាមរត់បានស្រួល។

7. កុំញាំភេសជ្ជះដែលមានជាតិកាប៉ូណាត ដូចជាកូកាជាដើម

 

ការដែលអ្នកញាំភេសជ្ជះប្រភេទនេះនឹងធ្វើអោយអ្នកមិនស្រួលក្នុងខ្លួនឡើយ

6. កុំអង្គុយផ្នែកខាងក្រោយយន្តហោះប្រសិនបើអ្នកពុលយន្តហោះ

 

មិនថាឡានរឺយន្តហោះនោះទេ ប្រសិនបើអ្នកដឹងថាខ្លួនអ្នកពុល កុំជ្រើសរើសកៅអីខាងក្រោយអោយសោះ វានឹងធ្វើអោយអ្នកកាន់តែពុល ថែមលើនេះទៀតប្រសិនបើអ្នកពុលយន្តហោះ កុំញាំអ្វីដែលមានជាតិខ្លាញ់ច្រើនអោយសោះ។

5. កុំញាំជាតិស្រវឹង

 

ប្រសិនអ្នកញាំជាតិស្រវឹងក្នុងពេលធ្វើដំណើរតាមយន្តហោះ វានឹងធ្វើអោយអុកស៊ីហ្សែននៅក្នុងឈាមរបស់អ្នកចុះខ្សោយ ងាយនឹងធ្វើអោយអ្នកឆាប់វិលមុខរឺពុលជាដើម។ ដូច្នេះអ្នកមិនត្រូវញាំ រឺញាំក្នុងកំរិតតិចបំផុត កុំញាំដល់ថ្នាក់ស្រវឹង។

4. កុំប៉ះអ្វីទាំងអស់

 

យើងត្រូវដឹងថា យន្តហោះមួយមិនមែនជិះតែយើងទេ មានមនុស្សរាប់រយ រាប់ពាន់អ្នកធ្លាប់ជិះវា ហើយក្នុងនោះក៏មានអ្នកជំងឺផងដែរ ដូច្នេះមេរោគវាអាចតោងជាប់គ្រប់វត្ថុទាំងអស់នៅលើយន្តហោះ ចឹងបើមិនចាំបាច់ទេ មិនបាច់ប៉ះអ្វីនោះទេ។

3. កុំប្រើទូរស័ព្ទពេលយន្តហោះចាប់ផ្តើមឡើង រឺចុះចត

 

ពេលឡើងនិងចុះគឺជាពេលដែលយន្តហោះងាយហ្នឹងគ្រោះថ្នាក់ជាងគេ ដូច្នេះសូមអ្នកកុំប្រើទូរស័ព្ទអី ព្រោះថាសេវាទូរស័ព្ទអាចរំខានដល់ដំណើរការខាងក្នុងរបស់យន្តហោះ។

2. កុំប្រើកាសត្រចៀកដែលមានស្រាប់នៅលើយន្តហោះ

 

ដូចចំណុចដែលបានលើកឡើងខាងលើដែរ កាសដែលគេអោយយើងប្រើនៅលើយន្តហោះនោះ ភាគច្រើនគឺមិនមែនថ្មីទេ មិនដឹងប្រើដោយមនុស្សប៉ុន្មាននាក់នោះទេ មិនដឹងមានមេរោគស្អីខ្លះនោះដែរ ដូច្នេះយកកាសត្រចៀករបស់អ្នកទៅតាមខ្លួនវាប្រសើរជាង។

1. កុំដើរជើងទទេរ

 

អ្នកប្រហែលគិតថា ដោះស្បែកជើងចេញអាចអោយអ្នកមានអារម្មណ៏ស្រស់ស្រាយប៉ុន្តែវាមិនល្អនោះទេ ព្រោះវាអាចអោយអ្នកឆ្លងមេរោគផ្សេងៗបាន។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!