kalib9

ព្រេងនិទានទាំង10 ដែលទាក់ទងទៅនឹងបិសាច សត្វចម្លែក ដែលជាទេវអាក្រក់នៅជុំវិញពិភពលោក!

នៅលើពីភពលោកយើងនេះមានកន្លែងល្អៗស្រស់ស្អាតគួអោយចង់គយគន់និងស្នាក់អាស្រ័យនៃតំបន់ស្រស់ស្អាតនោះ ដោយនៅទីមានភាវស្រស់ស្អាតជាច្រើនដូចជាពពួករុក្ខជាតិតូចធំ និងសត្វជាច្រើនដែលមានរូបរាងគួអោយស្រលាញ់ផងដែរនៅលើពីពិភពលោកនេះ ក៏ប៉ុន្តែក៏មានកន្លែងមួយចំនួនមានសភាពចម្លែកប្លែកខុសពីកន្លែងដែលយើងរស់នៅ ដែលទីកន្លែងទាំងនោះមានសភាពស្ងាត់ហាក់ដូចជាគ្មានមនុស្សរស់នៅ មានសីតុណ្ហភាពខុសពីធម្មតាហាក់បីដូចជាមានពពួកខ្មោចព្រាយបិសាចរស់នៅអញ្ចឹង និងសត្វចម្លែកដែលមើលមានរូបរាងគួរឲ្យ​ខ្លាចនិងអាក្រក់បំផុតប៉ុន្តែវាគ្រាន់តែជាប្រភេទសត្វចម្លែកដែលមាននៅក្នុងរឿងនិទានដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមអ្នកទាំងអស់គ្នាក្រលែកមកទស្សនារូបភាពខាងក្រោមនេះ៖

១,Clurichaun

រឿងព្រេងដែលទាក់ទងទៅនិង Dwarf ដែលជាមនុស្សដែលមានមាឌធំក្រអាញតែទាបនិងមានរូបរាងមុខមាត់ដូចជាពពួកសត្វចម្លែកចឹង ហើយរឿងរ៉ាវនៃ Dwarf នេះគឺបានកើតឡើងនៅក្នុងប្រទេស Ireland ។ ពពួក Dwarf គឺជាពពួកមនុស្សចម្លែកដែលតែងតែចូលចិត្តទៅបន្លាចនិងបំផ្លាញគេឯងនៅក្នុងសួន ឬ នៅវាលស្រែជាដើមដោយទៅបំផ្លាញគ្រាប់ពូជដំណាំរបស់អ្នកស្រុក និងជាពិសេសនោះ Dwarfចូលចិត្តទៅចិបស្រាជាមួយនិងអ្នកភូមិមួយចំនួន ហើយគេហាក់បីដូចជាមានអារម្មណ៍រំជើបរំជួបខ្លាំងនៅពេលដែលបានស្រាចូលក្នុងខ្លួន។

២,ការស្លាប់របស់សត្វដង្កូវ (Death Worm)

ការស្លាប់នៃសត្វដង្កូវធំៗនៅក្នុងប្រទេសម៉ុងហ្គោល( Mongolia) ហើយត្រូវបានគេយកទៅកប់នៅក្នុងតំបន់វាលខ្សាច់ Gobi , សត្វដង្កូវនោះមានប្រវែង ១១.៥ម៉ែត្រ ហើយវាត្រូវបានស្លាប់ដោយសារតែការប្រើទឹកអាស៊ីត និងប្រើចរន្តភ្លើងអគ្គិសនីឆក់វារហូតដល់ស្លាប់ ហើយនៅក្នុងមាត់របស់វាគឺមានធ្មេញតូចៗស្រួចៗនិងមុតខ្លាំងណាស់។

៣,បិសាច Bakhtak

បីសាច Bakhtak នេះគឺបីសាចមួយប្រភេទដ៏គួអោយខ្លាចនៃប្រជាជន Persia, ដោយមនុស្សជាច្រើនបានជឿរជាក់ថានៅពេលយប់ដែលមនុស្សម្នាបានដេកលង់លក់ស្កប់ស្កល់ហើយនោះបីសាចនេះអាចនិងមកអង្គុយពីលើមនុស្សគ្រប់គ្នា ហើយគោលបំណងរបស់វាគឺមកសម្លាប់ជនរងគ្រោះទាំងនោះកំឡុងពេលដែលគេកំពុងគេងលក់ ហើយប្រសិនបើវាធ្វើមិនបានសំរេចនោះទេនោះវានិងព្យាយាមធ្វើយ៉ាងណាទាល់តែសម្លាប់ម្នាក់នោះបានសំរេច។

៤,បីសាច Blemmyes

បីសាចBlemmyes គឺជាពពួកបីសាចដែលមានរូបរាងអាក្រក់បំផុតហើយវាក៏សាហាវឃោឃៅបំផុតផងដែរ ហើយវាមិនមានក្បាល់ដូចមនុស្សឡើយតែបីសាចនេះមានមុខ ភ្នែក ច្រមុះ និងមាត់នៅជាប់និងដើមទ្រូងរបស់វា។ហើយតាំងពីបុរាណប្រជាជនក្រិចបានជឿជាក់ថាបីសាចនេះគឺពួកវាធ្លាប់មានរស់ក្នុងតំបន់នៅភាគខាងលិចនៃប្រទេសLibya(ប្រទេសលីប៊ី)ដែលជាទឹកដីមួយដែលសំបូរទៅដោយពពួកសត្វចម្លែកនិងអាថ៍កំបាំងបំផុត។

៥,Chamrosh

សត្វចម្លែកដែលជាទេវនៃជនជាតិ Persian ដែលទេវនេះមានដងខ្លួនដូចជាសត្វតោប៉ុន្តែមានស្លាបដូចជាសត្វឥន្ទ្រីហើយពួកសត្វចម្លែកនេះចូលចិត្តរស់នៅលើដើមឈើធំៗដែលមាននៅជុំវិញពីភពលោក។ ពពួកសត្វ ចម្លែកនេះគឺពួកវាមានទំនួលខុសត្រូវនិងបន្តពូជនៅក្នុងសមុទ្រ។

៦,Abarimon

Abarimon គឺជាប្រភេទសត្វចម្លែកនៃទេវរបស់ជនជាតិក្រិច និងជនជាតិរ៉ូម៉ាំង។សត្វចម្លែកនេះត្រូវបានអ្នកដើរភ្នំមានជំនឿរថាពួកវាមានជីវិតរស់នៅលើភ្នំ(Himalayas)ដែលពួកវាមានរូបរាងស្រដៀងនិងមនុស្សប៉ុន្តែមានក្បាល់បត់ខាងក្រោយ ខ្លួនប្រាណរបស់វាពិតជាមានកំលាំងខ្លាំងមហិមា និងមានល្បឿនលឿនណាស់និងឃោឃៅសាហាវទៀតផង។

៧,Wolpertinger

Wolpertinger គឺជាសត្វចម្លែកមួយប្រភេទដែលមាននៅក្នុងរដ្ឋ Bavaria នៃប្រទេសអាល្លឺម៉ង់ដែលវាមានរូបរាងដូចជាសត្វទន្សាយនិងមានស្នែងដូចជាសត្វក្តាន់និងមានស្លាបដូចជាសត្វទា ហើយមានចង្គូមតូចមុតស្រួចដូចជាសត្វខ្លា។វាគឺជាសត្វចម្លែកមួយប្រភេទដែលអាចហោះហើរបាន និងអាចមានជីវិតអមតៈទៀតផង។

៨,Kirin ឬ Kenel

រឿងព្រេងដែលទាក់ទងទៅនិងសម័យបុរាណនៃប្រទេសចិន គឺសត្វក្តាន់ដែលមានរូបរាងចម្លែកខុសពីសត្វក្តាន់ធម្មតាដែលវាមានក្បាល់និងកន្ទុយដូចជាសត្វនាគ។ហើយជនជាតិចិនជាច្រើនបានជឿរជាក់ថាវាគឺជាទេវដែលល្អ ប្រសិនបើវាបានទៅកាន់ទីក្រុងណាមួយនោះ នោះទីក្រុងនោះនិងមានភាពរីកចំរើនហើយរឹងមាំបំផុត។

៩,បីសាច Enfield

រឿងព្រេងដែលទាក់ទងទៅនិងសត្វចម្លែកនៃប្រទេសអង់គ្លេសនិងប្រទេស Ireland ដែលមានរូបរាងនិងជើងខាងក្រោយដូចជាសត្វកញ្រោងនិងមានកន្ទុយដូចជាសត្វឆ្កែចចកនិងជើងខាងមុខមានក្រញ៉ាំនិងមានស្លាបដូចជាសត្វឥន្ទ្រី ហើយធ្វើការវាយប្រហារឬចាប់ចំណីដូចជាសត្វឥន្ទ្រីផងដែរ។

១០,បីសាច Jorogumo

រឿងព្រេងដែលមានមនុស្សច្រើនមានជំនឿរលើជាពិសេសជនជាតិជប៉ុនដែលបានជឿរទៅលើ សត្វចម្លែកពីងពាងខ្មៅត្រូវបានគេនិយាយថានៅពេលដែលវាមានអាយុកាល៤០០ឆ្នាំ ផ្នែកខាងលើនៃសត្វពីងពាងនេះមានរូបជាមនុស្សស្រីដ៏ស្រស់ស្អាត វាបានចាប់បុរសម្នាក់នៅក្នុងព្រៃដោយបានបាញ់ពិសរបស់វាទៅលើបុរសម្នាក់នោះ រួចហើយពីងពាងខ្មៅនោះក៍បានយកសសៃរអំបោះរបស់វាមករុំបុរសនោះរហូតទាល់តែជននោះស្លាប់។

រឿងរ៉ាវទាំងនេះបានកើតឡើងនៅជុំវិញប្រទេសជាច្រើនផ្សេងគ្នា ហើយរឿងរ៉ាវទាំងអស់នេះខ្លះវាជារឿងពិតហើយរឿងខ្លាំងទៀតវាគឺជារឿងដំណាល់ទៅតាមសម័យកាលមួយប៉ុណ្នោះ។ទោះបីជាវាពិតឬមិនពិតនោះប៉ុន្តែវាបានដើរតួយ៉ាងសំខាន់សម្រាប់ការអានកំសាន្ត។ដូចនេះតើអ្នកនិងធ្វើអ្វីបន្ត? អរគុណ

ប្រភព៖ Amazing