kalib9

ព្រៃផ្សៃមែន! ម្តាយឪពុកខំទុកចិត្តលើគ្រូបង្រៀន តែនាងបែជាធ្វើបាបកូនសិស្សតូចម្នាក់ រងការរិះគន់យ៉ាងខ្លាំង លើអ៊ីនធើណែត (មានវីដេអូ)

ចិន៖ គ្រូបង្រៀនស្រីនៅឯសាលាមត្តេយ្យមួយកន្លែង ក្នុងប្រទេសចិន ថ្មីៗនេះកំពុងតែធ្វើឲ្យមហាជន ជាពិសេស អ្នកលេងបណ្តាញសង្គមជាច្រើននៅចិន មានការខឹងសម្បា និងថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏ព្រៃផ្សៃ ទៅលើកូនសិស្សស្រីតូចម្នាក់ ក្រោយវីដេអូឃ្លីបត្រូវបានបែកធ្លាយ បង្ហោះចែកចាយតៗគ្នាយ៉ាងច្រើន។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបនោះ ដែលមានរយៈពេលប្រហែល ២៧វិនាទី បានបង្ហាញយ៉ាងច្បាស់ ពីទង្វើដ៏ឃោរឃៅរបស់គ្រូស្រីរូបស្រស់ តែមានចិត្តខ្មៅរូបនោះ ដែលទំនងជាហេតុការណ៍នេះកើតឡើង ដោយសារតែ កុមារីតូចម្នាក់ដែលជាកូនសិស្សរបស់នាង ឈរជជែកលេងជាមួយនឹងមិត្តរួមថ្នាក់នៅតុផ្សេង ជាហេតុធ្វើឲ្យគ្រូបង្រៀនស្រីរូបនេះ ហាក់ខឹងនិងធុញទ្រាន់ ក៏ស្រាប់តែចាប់រុញខ្នងនាងតូច សឹងដួលផ្កាប់មុខ ដើម្បីឲ្យទៅកាន់តុរៀនរបស់នាងវិញ។

អ្វីដែលកាន់តែហួសចិត្តទៀតនោះ មិនត្រឹមតែរុញខ្នងកូនសិស្សទាំងកម្រោលនោះទេ នៅពេលដែលឃើញនាងតូច ប្រុងនឹងអង្គុយចុះលើកៅអីកៅរបស់នាងវិញ ស្រាប់តែអ្នកគ្រូរូបនេះ ស្ទុះចាប់ទាញកៅអីចេញ ទៅដាក់កន្លែងផ្សេង រហូតធ្វើឲ្យនាងតូចដួលអុកគូទលើឥដ្ឋយ៉ាងគួរឲ្យអាណិត។

ក្រោយពីបានឃើញ ហេតុការណ៍ទាំងអស់នេះ តាមរយៈវីដេអូឃ្លីបមួយនេះរួចមក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងអាណាព្យាបាលសិស្ស ដែលមានកូនតូចៗកំពុងសិក្សា នៅសាលាមត្តេយ្យខាងលើនោះ រន្ធត់ចិត្ត និងព្រួយបារម្ភក្រៃលែង នូវអំពើអមនុស្សធម៌របស់អ្នកដែលជាគ្រូ ដែលសមតែមានចំណេះ ចិត្តល្អ និងមានក្តីមេត្តាដល់សិស្ស តែបែរជាធ្វើអំពើបែបនេះជាមួយនឹងក្មេងតូច ជាសិស្សមិនដឹងអីទៅវិញ។

បន្ថែមពីនេះ មហាជនថែមទាំងបានបញ្ចេញមតិដូចៗគ្នាផងដែរថា គ្រូបង្រៀនស្រីរូបនេះ ពិតជាមិនសាកសមធ្វើជាគ្រូបង្រៀននោះទេ ហើយវាថែមទាំងជាគំរូអាក្រក់ ធ្វើឲ្យប៉ះពាល់ដល់គ្រូល្អៗដទៃទៀតផង ជាពិសេស គ្រូបង្រៀនរូបនេះគួរតែបណ្ដេញចេញពីការងារ ដើម្បីជាការព្រមាន។

 

គួរឲ្យដឹងផងដែរថា បើទោះបីជា វីដេអូឃ្លីបមួយនេះ ត្រូវបានគេចែកចាយ និងរិះគន់យ៉ាងណាក៏ដោយ តែចំពោះអត្តសញ្ញាណរបស់អ្នកគ្រូចិត្តខ្មៅ និងកូនសិស្សតូចដ៏គួរឱ្យអាណិត ព្រមទាំងឈ្មោះសាលាមតេ្តយ្យខាងលើនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះឡើយ ៕

 

ទស្សនាវីដេអូខាងក្រោម៖

error: Content is protected !!