kalib9

បើមិនចាំបាច់ទេហាមដាច់ខាតកុំស្វែងរកព័ត៌មានទាំង១០នេះនៅលើ Google អោយសោះ!

បច្ចុប្បន្ននេះ Google គឺជាប្រភពផ្ទុកព័ត៌មានដ៏ធំទូលាយតែមួយគត់សម្រាប់ប្រជាជនទាំងអស់នៅលើសកលលោក ហើយពីមួយឆ្នាំទៅឆ្នាំវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកបំពេញការងារ ឬអ្នកសិក្សារៀនសូត្រ ។ យើងជឿថានៅដែលយើងមានចម្ងល់រឿងអ្វីមួយទាក់ទងបច្ចេកវិទ្យា ប្រវត្តិសាស្រ្ត ព័ត៌មានទាន់ហេតុការណ៍លើពិភពលោក ឬក៏ជីវប្រវត្តិរបស់បុគ្គលល្បីៗនៅទូទាំងពិភពលោកក៏ដោយ កន្លែងដែលអ្នកគិតថាអាចផ្ដល់ចម្លើយអោយអ្នកបានមុនគេ និងលឿនបំផុតនោះប្រាកដជា Google ជាមិនខាន។

ក៏ប៉ុន្តែមានរឿងខ្លះអ្នកប្រហែលជាមិនធ្លាប់ដឹងនោះទេថាការស្រាវជ្រាវព័ត៌មាននៅលើ Google គឺគ្មានសុវត្ថិភាពនោះទេ ហើយពេលខ្លះវាអាចធ្វើអោយយើងខាតបង់ពេលវេលាជាមួយវាដោយឥតប្រយោជន៍ទៀតផង ។ វាពិបាកបកស្រាយខ្លាំងណាស់ពីអ្វីដែលយើងកំពុងតែប្រាប់ដល់លោកអ្នកទាក់ទងនិង Google ក៏ប៉ុន្តែអ្វីដែលមានខាងក្រោមនេះសង្ឃឹមថាលោកអ្នកប្រាកដជាអាចជៀសវាងការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធើណេតមួយចំនួននេះបានជាមិនខាន ដើម្បីជៀសវាងការខាតបង់ពេលវេលាឥតប្រយោជន៍ ​និងអាចជួយអោយលោកអ្នកជៀសវាងពីបញ្ហាមួយចំនួនដែលបង្ករឡើងពីGoogle បានដែរ។

១.ដាច់ខាតកុំព្យាយាមស្រាវជ្រាវពីវិធីបង្កើតគ្រាប់បែកអោយសោះ

ប្រទេសមួយចំនួននៅលើពិភពលោកត្រូវបានទទួលការគម្រាមគំហែងយ៉ាងខ្លាំងពីសំណាក់ក្រុមឧក្រិដ្ឋជន ដូចនេះបើសិនជាលោកអ្នកចង់រក្សាសុវត្ថិភាពរបស់លោកអ្នកដាច់ខាតកុំវាយពាក្យ ” how to make a bomb”(វិធីបង្កើតគ្រាប់បែក) ឬ “how to kill person”(វិធីសាស្រ្តក្នុងការសម្លាប់មនុស្ស)អោយសោះ។​

ដោយសារប្រទេសមួយចំនួនកំពុងតែព្យាយាមស្វែងរកកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជន ដូច្នេះបើសិនណាជាអ្នកវាយពាក្យទាំងអស់ខាងលើ ប្រព័ន្ធអ៊ីនធើណេតនិងចាប់យកអាស័យដ្ឋានរបស់អ្នកហើយក្រុមស៊ើបអង្កេតនិងតាមរកអាស័យដ្ឋានរបស់អ្នកភ្លាមតាមរយៈការស្រាវរបស់លោកអ្នកលើអ៊ីនធើណេត ជួនកាលអ្នកប្រហែលជាត្រូវគេយល់ច្រឡំថាជាក្រុមឧក្រិដ្ឋជនផងក៏ថាបាន។

២. កុំវាយពាក្យ Killer Kids នៅលើប្រព័ន្ធអ៊ីនធើណេតអោយសោះ

កុមារគឺជាមនុស្សម្នាក់ដែលគ្មានកំហុសអ្វីទាំងអស់ ប៉ុន្តែកុមារគឺងាយនិងចាប់យកអ្វីដែលគេបានឃើញបំផុតមិនថាទង្វើ ឬសម្ដីរបស់មនុស្សដែលបង្ហាញនៅចំពោះមុខក្មេង។ដូចនេះបើសិនណាជាចង់ស្វែងរកពាក្យ “Killer Kids “ ព្រោះលទ្ធដែលទទួលបានពីការស្រាវជ្រាវនោះលោកអ្នកនិងឃើញរូបភាព ខ្សែវីដេអូ ឬខ្សែភាពយន្តមិនគប្បីជាច្រើនទាក់ទងនិងការសម្លាប់ក្មេងដែលគ្មានកំហុសដែលកើតឡើងពីជម្លោះរបស់មនុស្សចាស់ ។ តាមរយៈរូបភាព ឬខ្សែវីដេអូទាំងនោះអាចមានផលប៉ះពាល់ជាខ្លាំងដល់ផ្លូវអារម្មណ៍មិនថាមនុស្សចាស់ ឬក៏កូនក្មេងនោះទេ។

៣.កុំព្យាយាមស្រាវជ្រាវរកអ្វីដែលទាក់ទងនិងខ្លួនឯងអោយសោះ “Look For Yourself”

សូមណែនាំថាកុំព្យាយាមស្រាវជ្រាវទិន្នន័យដែលទាក់ទងនិងខ្លួនឯង មិត្តភក្ដិ ឬ ទិន្នន័យរបស់នណាម្នាក់អី ព្រោះអីអ្នកអាចនិងទទួលបានទិន្នន័យរបស់អ្នកផ្សេងរាប់ពាន់នាក់ដែលមានឈ្មោះដូចយើង ឬមិត្តភក្ដិរបស់យើងក៏ថាបាន។ ហើយពេលខ្លះវាអាចនិងនាំអ្នកទៅកាន់ទីកន្លែងផ្សេងៗដែលអ្នកនឹកស្មានមិនដល់ក៏ថាបាន។ ហើយជួនកាលពេលខ្លះយើងអាចនិងមិនទទួលបានលទ្ធផលអ្វីទាំងអស់ពីការស្រាវជ្រាវរបស់យើង ដោយនៅលើប្រព័ន្ធអ៊ីនធើណេតភាគច្រើនផ្ទុកតែព័ត៌មានរបស់អ្នកដែលមានឈ្មោះល្បីតែប៉ុនណោះ។

៤. កុំព្យាយាម រកជម្ងឺ Typophobia អោយសោះ

ជម្ងឺ “Typophobia” គឺជម្ងឺមួយប្រភេទដែលធ្វើអោយមនុស្សជាច្រើនភ័យខ្លាចជាខ្លាំង។ ពួកគេព្យាយាមស្វែងរកទិន្នន័យលម្អិតពីជម្ងឺនេះដើម្បីដឹងថាតើពួកគេមានកើតជម្ងឺនេះដែរទេ ក៏ប៉ុន្តែលទ្ធផលដែលគេទទួលបានពីGoogle បានធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ពួកគេជាខ្លាំងដោយសារវាបានបង្ហាញរូបភាពដ៏គួរអោយខ្ពើមបំផុតទាក់ទងនិងជម្ងឺនេះវាអាចធ្វើអោយអ្នកដែលបានឃើញរូបភាពទាំងនោះហើយគេងមិនលក់ ឬឆ្អែតអារហាររយៈពេលជាច្រើនសប្ដាហ៍ឯណោះ។

៥. កុំព្យាយាមស្វែងរកវិធីព្យាបាលជម្ងឺផ្សេងៗនៅលើ Google អោយសោះ

បើទោះបីជា Google ផ្ទុកចំនេះដឹងច្រើនយ៉ាងណាក៏ដោយក៏វាមិនអាចជួយយើងបានគ្រប់រឿងនោះដែរជាពិសេសទាក់ទងនិងបញ្ហាសុខភាព។ ប្រសិនបើលោកអ្នកមានជម្ងឺ ឬមានអាការៈមិនប្រក្រតីពីប្រការណាមួយសូមប្រញាប់ទៅពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជាបន្ទាន់ទៅ។ នៅពេលដែលយើងព្យាយាមស្វែងរកវិធីព្យាបាលជម្ងឺរបស់អ្នកនៅលើ Google លទ្ធផលដែលអ្នកទទួលបានគឺតិចតួចបំផុត ហើយពេលខ្លះទិន្នន័យដែល Google បានបង្ហាញនោះមិនត្រឹមត្រូវទាំងអស់នោះទេ ហើយយើងអាចប្រឈមមុខនិងគ្រោះថ្នាក់ខ្លាំងបំផុតបើយើងព្យាយាមអនុវត្តតាម។

៦.ដាច់ខាតកុំសរសេរពាក្យ A Smoker’s Lung នៅលើGoogle អី

ជឿជាក់ថាគ្មាននរណាម្នាក់ចង់ឃើញពីភាពទ្រុដទ្រោមនៃសួតរបស់យើងនោះទេបើទោះជាអ្នកជក់បារី ឬមិនមែនជាអ្នកជក់បារីក៏ដោយ។ដូចនេះបើគ្មានការចាំបាច់ទេសូមកុំសរសេរពាក្យ A Smoker’s Lung នៅលើ Google អី ព្រោះព័ត៌មានដែលបង្ហាញអោយអ្នកឃើញគឺគួរអោយខ្លាចបំផុត ។

៧. ដូចគ្នាដែរកុំសរសេរពាក្យ Skin Infections នៅលើ Google អី

លោកអ្នកដឹងហើយថាមានមនុស្សជាច្រើនអ្នកដែលជួបនិងបញ្ហាស្បែកនៅទូទាំងពិភពលោក ។ ហេតុនេះប្រសិនបើអ្នកចូលទៅស្រាវជ្រាវនៅ Google ទាក់ទងនិងបញ្ហាស្បែករបស់លោកអ្នក សូមណែនាំថាកុំធ្វើអីព្រោះចម្លើយដែលល្អបំផុតគឺគ្រូពេទ្យទើបអាចប្រាប់ពីបញ្ហារបស់យើងបានមិនមែន Google នោះទេ ហើយត្រូវប្រាកដក្នុងចិត្តថាលោកអ្នកអាចធ្វើចិត្តបានខ្ពស់បំផុតនៅពេលដែលលោកអ្នកឃើញពីរូបភាពដែលGoogle បានបង្ហាញ។

៨. កុំសរសេរពាក្យ The coconut Crab នៅលើ Google

បើមិនចង់អោយខ្លួនឯងខ្លាចក្ដាម The coconut crab គឺជាក្ដាមមួយប្រភេទដែលគ្រោះថ្នាក់បំផុត វារស់នៅក្នុងព្រៃជ្រៅ ហើយវាអាចស៊ីខួរក្បាលរបស់យើងបានយ៉ាងលឿន និងងាយស្រួលបំផុតដោយមិនទុកពេលអោយយើងបានការពារខ្លួនទាន់ឡើយ។ហេតុដូចនេះបើសិនជាអ្នកមិនចង់ខ្លាចក្ដាមរហូតមិនហ៊ានញ៉ាំវានោះទេកុំសរសេពាក្យ “The coconut crab” នៅលើ Google អោយសោះ។

១០ ពាក្យ A Book Titled ‘BEAR’

ក៏ដូចគ្នានិងរឿងមុនដែរអ្វីដែលអ្នកទទួលបានមិនមែនជាព័ត៌មានរបស់សត្វខ្លាឃ្មុំនោះទេបើសិនជាអ្នកសរសេរពាក្យ ” A Book Titled BEAR” តែផ្ទុយទៅវិញអ្វីដែលអ្នកទទួលបាននោះគឺរឿងពិតរវាងក្មេងស្រីម្នាក់ ជាមួយនិងខ្លាឃ្មុំតែប៉ុនណោះ។

១០.អាចនិងខកចិត្តបើអ្នកសរសេរពាក្យ Tub Girl នៅលើGoogle

បើអ្នកគិតថាសរសេរពាក្យ TUBGIRL ហើយអ្នកនិងទទួលបានរូបមនុស្សស្រីស៊ីចស៊ីនោះសុំទោសសុំប្រាប់ថាអ្នកគិតខុសព្រោះអ្វីដែលអ្នកទទួលបាននោះគឺដូចជាអ្នកគិតនោះទេ ជួនកាលវាអាចធ្វើអោយអ្នកខឹងសម្បារទៀតផង។

សូមកុំគិតថារឿងរ៉ាវទាំងប៉ុន្មានដែលអ្នកអានខាងលើគ្មានប្រយោជន៍អោយសោះព្រោះថានៅលើ Google មានចំណុចអាចក្លាយជាការំខានដល់យើងផងដែរ ដូចនេះបើសិនជាអ្នកបានដឹងពីមួយចំនួនដែលផ្ដល់ការរំខានដល់អ្នកហើយនោះអ្នកនិងមិនចំណាយពេលវេលារបស់អ្នកទៅលើវាទៀតនោះទេ។ម្យ៉ាងវិញទៀតបើសិនណាជាមនុស្សដែលមានភាពភ័យខ្លាចអ្នកប្រាកដជាអាចជៀសវាងមាតិកាដ៏គួរអោយភ័យខ្លាចទាំងនោះបាន។

ប្រភពៈ​ http://jongread.net/archives/1732