kalib9

អបអរសាទរ! ភរិយារបស់កវីនិពន្ធដ៏ល្បីលោក សុខ ជំនោរ មានផ្ទៃពោះហើយ ធ្វើឲ្យលោករំភើបញញឹមបិទមាត់មិនជិត

ភ្នំពេញ៖ ក្រោយរៀបការសាងសុភមង្គលរួច ឃើញថាជីវិតគូស្វាមីភរិយារបស់កវីនិពន្ធ លោកសុខ ជំនោរ កាន់តែផ្អែមល្ហែម និងមានសុភមង្គលខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នា។

ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាមានការភ្ញាក់ផ្អើល ស្របពេលដែលរំភើបជំនួសកវីនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរ ក្រោយភរិយារបស់លោកបានបង្ហោះរូបភាពពីរសន្លឹក។

នៅក្នុងនោះដែរ ភរិយារបស់លោកកំពុងតែមានផ្ទៃពោះ និងជាចំណងដៃយ៉ាងពិសេសក្រោយអ្នកទាំងពីរបានរៀបការសាងសុភមង្គលជាមួយគ្នាយ៉ាងផ្អែមល្ហែម ក្រោមការមើលថែថ្នាក់ថ្នមគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ ក្រោយពីទទួលបានដំណឹងថាភរិយាមានផ្ទៃពោះ ធ្វើឲ្យលោកសប្បាយចិត្តខ្លាំង រហូតញញឹមបិទមាត់លែងជិត  មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអបអរសាទរដល់លោក និងគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 

ប្រភព៖ khmerload

error: Content is protected !!