kalib9

អ្នកនឹងក្លាយជាសេដ្ឋី នៅមុនអាយុ៣០ឆ្នាំ! ប្រសិនបើអ្នកមានប្រជ្រុយស្ថិតក្នុងទីតាំងទាំង១៩នេះ!!!

ញាក់សាច់! អ្នកនឹងក្លាយជាសេដ្ឋី ប្រសិនបើអ្នកមានប្រជ្រុយស្ថិតក្នុងទីតាំងទាំង១៩នេះ…! អ្នកនឹងក្លាយជាសេដ្ឋីនៅអាយុវ័យក្មេងក្រោមអាយុ៣០ឆ្នាំជាមិនខាន!

ជំនឿ​ទាក់ទង​នឹង​ប្រជ្រុយ សម្រាប់​ស្រី​ៗ​នៅ​តែ​ជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍។ ដូចនេះ​យើង សូម​បង្ហាញ​ប្រជ្រុយ​នៅ​ចំ​កន្លែង​សំខាន់​ៗ​ទាំង ១៩ លើ​ខ្លួន​ស្រ្តី ដែល​ជា​មហា​សំណាង​ក្នុង​ជីវិត៖

១.ប្រជ្រុយ​នៅ​លើ​ថ្ងាស៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​កន្លែង​នោះ មាន​សំណាង​ត្រង់​មាន​អ្នក​ចាំ​ឧបត្ថម្ភ និង​មិន​ដែល​ជួប​បញ្ហា​អ្វី​ធំដុំ​ក្នុង​ជីវិត។

២.ប្រជ្រុយ​ចំ​ចិញ្ចើម៖ ស្រី​ៗ​ដែល​មាន​ប្រជ្រុយ​ចំ​កន្លែង​នេះ​សំណាង​ខ្លាំង​ណាស់ ជាពិសេស​ពេល​មាន​កូន​ប្រុស ព្រោះ​កូន​យោង​មុខ​ឪពុក​ម្ដាយ។

៣.ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស៖ អ្នក​មាន​ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស​បែប​នេះ ច្រើន​តែ​មាន​សំណាង​មាន​ផ្ទះ​រស់នៅ​ធំ​ស្កឹមស្កៃ និង​ឡាន​ទំនើប​ជិះ​ទៀត​ផង។

៤.ប្រជ្រុយ​នៅ​សៀតផ្កា៖ អ្នក​មាន​ប្រជ្រុយ​ត្រង់​កន្លែង​នេះ អាច​មាន​ភ័ព្វ​ព្រេងវាសនា​បាន​ប្ដី​ទៅ​រស់នៅ​ក្រៅ​ប្រទេស។

៥.ប្រជ្រុយ​នៅ​ត្រចៀក៖ អ្នក​មាន​សំណាង​អាយុ​វែង និង​លុយ​ចាយ​ពេញ​ៗ​ដៃ។ ប្រជ្រុយ​នៅ​ត្រចៀក​គឺ​មាន​ភាព​ឆ្លាត, វៃ និង​មាន​កម្លាំង​មាំមួន។

៦.ប្រជ្រុយ​នៅ​ថ្ពាល់៖ ជា​មនុស្ស​មាន​អំណាច និង​ឋានៈ​ខ្ពង់ខ្ពស់ ហើយ​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​សម្បូរ​ទេពកោសល្យ រួច​វិវត្ត​ខ្លួន​ជា​មនុស្ស​ជោគជ័យ។

៧.ប្រជ្រុយ​នៅ​បបូរមាត់៖ ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​បបូរមាត់​លើ គឺជា​មនុស្ស​ដែល​មិន​ងាយ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ឡើយ។ ចំណែក​បបូរមាត់​ខាង​ក្រោម​វិញ គឺ​ជា​មនុស្ស​ធ្វើការ​ងារ​ផ្ចិតផ្ចង់ និង​ទទួល​បាន​ការ​ជឿជាក់​ពី​អ្នក​ដទៃ។

៨.ប្រជ្រុយ​នៅ​ចង្កា៖ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​អ្នក​ក៏​អាច​ទទួល​បាន​ជំនួយ​ដ៏​អស្ចារ្យ​ទៀត​ផង។

៩.ប្រជ្រុយ​នៅ​ក្រោយ​ក៖ ប្រជ្រុយ​កន្លែង​នេះ​តំណាង​ឲ្យ​ថាមពល និង​គ្រឹះ​ដ៏​រឹងមាំ​។

១០.ប្រជ្រុយ​នៅ​ស្មា៖ អ្នក​មាន​ប្រជ្រុយ​នៅ​ចំណុច​នេះ មាន​ថាមពល​ពិសេស​ពី​កំណើត។

១១.ប្រជ្រុយ​នៅ​ខ្នង៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​កន្លែង​នេះ គឺ​មាន​លុយ​ចាយ​មិន​ចេះ​ខ្វះ។

១២.ប្រជ្រុយ​នៅ​ដើមទ្រូង៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​ដើមទ្រូង គឺ​សម្បូរ​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។

១៣.ប្រជ្រុយ​ក្រោម​ដោះ៖ មាន​សំណាង​រស់នៅ​ក្នុង​ផ្ទះ​ធំ​ដូច​វិមាន។

១៤.ប្រជ្រុយ​នៅ​ដៃ៖ មិន​ថា​ធ្វើ​ការ​ងារ​អ្វី​ឡើយ​គឺ​លុយ​ចូល​ដូច​ទឹក​បាក់​ទំនប់។

១៥.ប្រជ្រុយ​បាតដៃ៖ មាន​សំណាង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ។

១៦.ប្រជ្រុយ​នៅ​ក្លៀក៖ មនុស្ស​មាន​ទំនាក់ទំនង​ល្អ ហើយ​ការងារ​ក៏​ហូរ​ចូល​មក​មិន​ឈប់។

១៧.ប្រជ្រុយ​នៅ​ពោះ៖ ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​ទីនេះ មាន​សំណាង​បាន​ប្ដី​អ្នក​មាន។

១៨.ប្រជ្រុយ​នៅ​គូថ៖ មាន​សមត្ថភាព​ច្បាស់លាស់, ឯករាជ្យ និង​មាន​ការ​ជំរុញ​ខ្ពស់។

១៩.ប្រជ្រុយ​បាតជើង៖ មាន​ការងារ​ល្អ​ណាស់៕

error: Content is protected !!