kalib9

ទើបតែអាយុប៉ុន្មានសោះ តូតា មានសំណាង ដើរលេងសឹងតែគ្រប់ប្រទេស លើពិភពលោកទៅហើយ

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ម៉ាក សែនសូនីតា ទើបតែចូលសិល្បៈ បានប៉ុន្មានឆ្នាំ តែរូបនាង ត្រូវបានគេស្គាល់ខ្លាំង និងគ្រប់បណ្តាផលិតកម្មទាំងអស់ តែងជ្រើសរើសនាង ជាតួឯក ក្នុងរឿងកុនធំៗ និងរឿងភាគ តាមបណ្តាទូរទស្សន៍នានា។

ទន្ទឹមនឹងការទទួលបានជោគជ័យ លើវិថីសិល្បៈ គេក៏សង្កេតឃើញថា នាង ឧស្សាហ៍មានដំណើរកម្សាន្ត ទៅក្រៅប្រទេសខ្លាំងណាស់ មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ ហើយការដើរលេងម្តងៗ ដូចជាប្រិយមិត្តបានដឹងហើយថា ចំណាយមិនតិចនោះទេ ទាំងថ្លៃធ្វើដំណើរ ថ្លៃចាយ និងថ្លៃគេង សណ្ឋាគារជាដើម។

ប៉ុន្តែចំពោះរឿងនេះ ហាក់ដូចជា មិនធ្វើឲ្យ តូតា មានការភ័យខ្លាច ក្នុងការចំណាយបន្តិចសោះឡើយ ដោយនាង មិនត្រឹមតែដើរលេងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងទៅទិញរបស់ប្រ៊េនៗនៅទីនោះថែមទៀត។ មិនតែប៉ុណ្ណោះ តូតា សឹងតែដើរលេង ជុំវិញពិភពលោកទៅហើយ បើផ្អែកតាមរូបភាពដែលបានបង្ហោះ នៅក្នុងបណ្តាញសង្គម៕

ចង់ដឹងថា តូតា ធ្លាប់បានទៅប្រទេសណាខ្លះ តោះតាមដានទាំងអស់គ្នា៖

ប្រទេស ថៃ

ប្រទេស វៀតណាម

ប្រទេស ចិន

ប្រទេស កូរ៉េ

ប្រទេស ជប៉ុន

ឌូបៃ

ហ្វីលីពីន

អូស្រ្តាលី

អាយឡែន

ប្រភព៖ khmerload