kalib9

សូមសរសើរ!!! គ្រាន់តែរថភ្លើងស៊ីនកាន់សេន ចេញលឿនជាងរាល់ដង ២៥ វិនាទីប៉ុណ្ណោះ ក្រុមហ៊ុនជប៉ុនមួយនេះ ចេញសារសុំទោស និងចាត់ទុកជាកំហុសមិនអាចលើកលែងបាន ដោយសារមូលហេតុ…

ជប៉ុន៖  ក្រុមហ៊ុន West Japan Railways  ឬ JR West បានចេញសារសុំទោសជាសារធារណៈ  បន្ទាប់ពីជើងរថភ្លើងរបស់ពួកគេបានចេញដំណើរលឿនជាងកាលវិភាគជិតកន្លះនាទី (២៥វិនាទី) កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហើយគេចាត់ទុកថា នេះជាកំហុសដែលមិនអាចលើកលែងបាន។

យោងទៅតាមសារព័ត៌មាន SoraNews24 បានឲ្យដឹងថា រថភ្លើងមួយខ្សែនៅស្ថានីយ៍រថភ្លើង Notogawa ក្នុងខេត្ត Shiga បានចាកចេញពីទីតាំងដើមរបស់ខ្លួននៅម៉ោង ៧:១១:៣៥ ព្រឹក ដែលតាមកាលវិភាគ ត្រូវចាកចេញម៉ោង ៧:១២ ព្រឹក។

ដំបូងឡើយ អ្នកបញ្ជារថភ្លើងនេះគិតថា ចំណតចុងក្រោយរបស់គេគឺនៅ ស្ថានីយ៍ Nishi Akashi ក្នុងខេត្ត Hyogo ដែលត្រូវទៅដល់នៅម៉ោង ៩:១៤ ព្រឹក ដូច្នេះគេត្រូវចាកចេញពីទីតាំងដើមនេះនៅម៉ោង ៧:១១ ព្រឹក។ គេក៏បានបញ្ជាបិទទ្វាររថភ្លើង ទើបភ្ញាក់ខ្លួនថា គេកំពុងតែគិតខុស។

បន្ទាប់មកបុរសនោះក៏បានពិនិត្យមើលថា មានអ្នកចង់ចូលរថភ្លើងទៀតដែរទេ ប៉ុន្តែមិនឃើញមានអ្នកណា ដូច្នេះគេក៏សម្រេចចិត្តមិនបើកទ្វាររថភ្លើងវិញ ហើយក៏ចេញដំណើរលឿនជាងកាលវិភាគបែបនេះតែម្តង។

ជាក់ស្តែងនៅមានអ្នកដំណើរប្រមាណ ២ ទៅ ៣នាក់ទៀត ដែលអ្នកបញ្ជារថភ្លើងនោះមិនមើលឃើញ។ មួយក្នុងចំណោមអ្នកដំណើរដែលរថភ្លើងចេញចោលនោះ បានរាយការណ៍អំពីឧប្បត្តិហេតុនេះ។

ក្រុមហ៊ុន JR West បានចេញលិខិតសុំទោសជាសាធារណៈមួយដែលមានខ្លឹមសារដូចខាងក្រោម៖

«ភាពរអាក់រអួល ដែលពួកយើងបានធ្វើឲ្យកើតឡើងលើអតិថិជនរបស់ពួកយើង គឺជាកំហុសដែលមិនអាចលើកលែងបាន។ ពួកយើងនឹងវាយតម្លៃយ៉ាងហ្មត់ចត់អំពីប្រតិបត្តិការរបស់ពួកយើង និងចៀសវាងមិនឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀតឡើយ។»

ជាក់ស្តែង អ្នកដែលខកជើងរថភ្លើងទាំងនោះ ត្រូវរង់ចាំ៦នាទីក្រោយ ទើបរថភ្លើងមួយខ្សែទៀតមកដល់ ដែលវានឹងទៅដល់គោលដៅបន្ទាប់នៅស្ថានីយ៍ Nishi Akashi ក្នុងម៉ោង ៩:២០ ព្រឹក។ ថ្វីត្បិតតែវាយឺតត្រឹមតែ៦នាទីមែន ប៉ុន្តែវាអាចផ្តល់ផលវិបាកខ្លាំង មិនត្រឹមតែសម្រាប់អ្នកធ្វើការប៉ុណ្ណោះទេ សូម្បីតែសិស្សៗក៏ត្រូវជួបបញ្ហាដែរ៕

ប្រភព៖ khmerload

error: Content is protected !!