kalib9

បើមិនបានមើលប្រាកដជាមិនជឿទេ! ចេះតែចុកពោះ ពេលបត់ជើងចេញឈាមទៀត ឲ្យពេទ្យពិនិត្យមើល ស្រាប់តែឃើញរបស់មួយក្នុងពោះ!

ចិន៖ គេមិនប្រាកដសោះថាមានរឿងអ្វីកើតឡើងកាលពី ២ទសវត្សន៍មុន បានជាធ្វើឲ្យបុរសម្នាក់នេះគិតថា ការលេបដែកកេះចូលពោះ គឺជារឿងល្អ។

ជាក់ស្តែងកំហុសឆ្គងដែលបានប្រព្រឹត្តឡើងតាំងពី ២០ឆ្នាំមុន  ទើបតែឲ្យផលក្នុងពេលថ្មីៗនេះឯង។

ថ្មីៗនេះ មានបុរសវ័យកណ្តាលមួយរូប មកពីខេត្ត Sichuan បានទៅកាន់មន្ទីរពេទ្យ ដោយសារតែគេចេះតែមានអារម្មណ៍ថាចុកពោះ ហើយតែងតែចេញឈាមនៅពេលដែលបត់ជើងធំម្តងៗ។

ដើម្បីឲ្យច្បាស់ពីមូលហេតុដែលបង្កឲ្យមានអាការៈបែបនេះនោះ គ្រូពេទ្យក៏បានធ្វើការសុងក្រពះ ហើយក៏ឃើញមានរបស់ម្យ៉ាងនៅក្នុងក្រពះរបស់បុរសម្នាក់នោះពិតមែន។

តាមរយៈសារព័ត៌មាន Knews បានឲ្យដឹងថា គ្រូពេទ្យមួយរូបបានបញ្ជាក់ថា របស់ដែលនៅក្នុងក្រពះរបស់បុរសនោះ មានពណ៌ខ្មៅ ហើយវែងទើបធ្វើឲ្យពួកគេសង្ស័យថាវាអាចជាដែកកេះ។

នៅពេលដែលគ្រូពេទ្យសាកសួរទៅអ្នកជំងឺរួច គេក៏បាននិយាយថា កាលពី២០ឆ្នាំមុន គេពិតជាបានលេបដែកកេះចូលពោះពិតមែន ប៉ុន្តែចាប់តាំងពីពេលនោះមក វាមិនដែលបង្កជាបញ្ហាអ្វីដល់គេនោះទេ។

ក្រោយមក គ្រូពេទ្យបានយកដែកកេះនោះចេញពីក្រពះរបស់អ្នកជំងឺដោយជោគជ័យ ហើយបន្ទាប់ពីវាបានស្ថិតនៅក្នុងក្រពះអស់ពេល២០ឆ្នាំនោះ វាក៏បានប្រែជាពុកផុយខ្លះៗដែរ។

ទោះជាយ៉ាងណា គេមិនអាចដឹងច្បាស់ថា សារធាតុរាវនៅក្នុងដែកកេះ បានជ្រាបចេញមកក្នុងក្រពះរបស់បុរសម្នាក់នោះដែរឬអត់ទេ ហើយគេក៏មិនច្បាស់ថា ហេតុអ្វីបានជាបុរសម្នាក់នេះ លេបដែកកេះកាលពី២០ឆ្នាំមុនដែរ៕

សូមកុំយកគម្រូតាមបុរសម្នាក់នេះឲ្យសោះ!

error: Content is protected !!