kalib9

កុំធ្វើដាច់ខាត!!! អ្នកនឹងលែងចង់ ក្រោយពីដឹងប៉ុន្មានចំណុចពីផលវិបាក របស់នារីវះកាត់សុដន់ឲ្យធំ!

ជាការពិតណាស់ ផ្នែកដើមទ្រូងគឺជាតំបន់ពិសេសមួយ ដែលនារីងាយនឹងទទួលបាន ការចាប់អារម្មណ៍ ពីមជ្ឈដ្ឋានខាងក្រៅ ពិសេសពីសំណាក់ក្រសែភ្នែករបស់ បុរសៗ តែម្ដង។

តួយ៉ាង បើនិយាយពីនារីប៉ែកអាស៊ីភាគច្រើន មិនមានខ្នាតដើមទ្រូងធំល្អ ដូចនារីប៉ែក បរទេសនោះទេ ចង់មិនចង់ ស្រ្តីមួយចំនួនដែលស្រលាញ់ សម្រស់ល្វែងខាងលើនេះ មុខជាជ្រើសសេវាកម្ម វះកាត់ដើម្បីកែប្រែស្ថានការណ៍ ឲ្យល្អប្រសើរជាជាងសម្រស់ធម្មជាតិ មិនខាន។

ខណៈ ដែលមានហេតុផលជាច្រើន ដើម្បីទទួលយកការវះកាត់សុដន់ រឿងសំខាន់ដែលត្រូវចងចាំថានៅពីក្រោយភាពស្រស់ស្អាត ក្រោយការវះកាត់ តាមពិតវាក៏មាន ផលលំបាកមិនល្អមួយចំនួនផងដែរ ។

ខាងក្រោមនេះគឺជា មូលហេតុ មួយចំនួន ស្រ្តីដែលមានចំណង កែកុនដើមទ្រូង គួរពិចារណាឡើងវិញអំពីការវះនេះ។

១. អ្នកមិនទាន់គ្រប់អាយុ ប្រសិនបើអ្នកមានអាយុក្រោម ១៧ ឆ្នាំនោះវាជាឱកាសដ៏ល្អមួយដែលសុដន់របស់អ្នក នៅតែលូតលាស់ ដូច្នេះអ្នកមិនគួរសម្រេចធ្វើការវះកាត់ មុនអាយុ១៧ឆ្នាំនោះទេ ។ ម្យា៉ងវិញទៀត នារីអាស៊ី ភាគច្រើនមិនត្រូវបានគេសរសើរ ឬឲ្យតម្លៃខ្ពស់នោះទេ ខណៈដែលខ្លួន នៅក្មេងសោះ តែបែរជាមានដើមទ្រូងធំ ហួសមាឌ ផ្ទុយទៅវិញ គ្រប់គ្នានឹងនិយាយដើម ចាក់ចេកចាក់ស្ករ លើកហេតុផលផ្សេងៗ មកប្រៀធៀបអ្នកក៏មាន ដូច្នេះដើម្បីចៀសវាង ការរិះគន់អ្នកគួរតែ ចាំដល់ខ្លួនមានវ័យច្រើនជាងនេះ ក៏មិនទាន់ហូសពេល​សម្រាប់ការវះកាត់ដែរ។

២. អ្នកកំពុងតែមានភាពខ្វះខាត ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអ្នកមានប្រាក់ចំណូលតិចហើយអ្នកមិនសូវមានប្រាក់សន្សំអ្វីច្រើននោះទេ សូមធ្វើការគិតជាថ្មី ព្រោះការវះកាត់សុដន់ ដោយសារត្រូវការថវិកាច្រើន ជាពិសេស ត្រូវការរយៈពេលយូរដើម្បី ធ្វើការតាមដានស្ថានភាព នៃការវះកាត់ទាំងស្រុង យ៉ាងតិច ក៏ជាង៦ខែដែរ។  ហើយ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទំនុកបម្រុងសម្រាប់ថ្លៃព្យាបាល នោះវាអាចនឹង ក្លាយជាបញ្ហាលុយកាក់ បានយ៉ាងធ្ងន់ធ្ងរទៅវិញ ថាមិនត្រូវ ក្នុងករណីការវះកាត់មិនជោគជ័យជាដើម។

៣. អ្នកចង់វះកាត់ដើម្បីធ្វើឱ្យដៃគូអ្នកសប្បាយចិត្ត គ្រប់ការ វះកាត់លើរាងកាយរបស់អ្នកសូមកុំធ្វើ ដើម្បីឲ្យតែគូស្នេហ៍ អ្នកពេញចិត្ត ព្រោះការធ្វើបែបនេះវាហាក់ដូចជាប្រថុយនឹងហានិភ័យខ្លាំង ដោយសារវាជាសម្រស់កែខៃ ចង់មិនចង់ការវះកាត់ បែបនេះ វាមិនមានរយៈពេលយូរដូចសម្រស់ធម្មជាតិ ដែលយើងមានពីកំណើតឡើង ហើយបើសិនជាដៃគូ យើងមិនពេញចិត្តផ្នែកណាមួយលើរាងកាយយើង មុននឹងក្រោយសម្រស់ក្លែងក្លាយទាំងនោះមុនជា បាត់បង់តាមពេលវេលា ហើយគេគង់តែអស់ចិត្តពីយើង ដូចតែគ្នា បើគិតថាពិតជាចង់វះកាត់ដើមទ្រូងមែន គួរធ្វើដោយមានការពេញចិត្តពីខ្លួនឯង មិនមែនព្រោះអ្នកដទៃឡើយ។

៤.សុវត្ថិភាពនៃរាងកាយរបស់អ្នកត្រូវបានបាត់បង់ នៅពេលនិយាយអំពីការវះកាត់ដើមទ្រូង ពិតណាស់ ខាងមន្ទីរពេទ្យកែសម្ផស្សទាំងអស់មុខជា ប្រើថ្នាំសន្លប់ ដែលមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយភាពឈឺចាប់ នៅពេលវះកាត់ ទាំងនេះជាបញ្ហាដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរនៃ ស្ថានភាពរាងកាយរបស់អ្នកបាន ជាពិសេសបើសុខភាពអ្នកខ្សោយឬមានជំងឺប្រចាំកាយទៀតនោះ ចំពោះបញ្ហាសុខភាព អ្នកប្រាកដជាមិនល្អនោះទេ ដូច្នេះហើយទើបគ្រប់ការវះកាត់ ទាំងអស់ត្រូវការឲ្យ គ្រប់គ្នា មានការសម្រេចចិត្តឲ្យបានច្បាស់ កុំដោយសារតែ គិតចង់មួយពេល ធ្វើឲ្យសុខភាពខ្លួន ទ្រុឌទ្រោមនៅថ្ងៃក្រោយ។

៥. ខូចទ្រង់ទ្រាយដើមទ្រូងកំណើត ពិតណាស់ ប្រសិនបើសម្រស់ ដើមទ្រូងពីកំណើតរបស់អ្នកត្រូវបានខូចទ្រង់ទ្រាយ តាមរយៈការវះកាត់ ដោយមុនកាំបិត អ្នកពិតជាមិនអាចស្ដារ រូបភាពដើមឲ្យវិលប់ដូចមុននោះទេ ពោលគឺសម្រស់ សុដន់មុននឹងក្រោយវះកាត់ គឺលែងដូចមុនទៀតហើយ ក្នុងករណី ការកែដើមទ្រូងមិនត្រូវចិត្ត ហើយអ្នកចង់បានសម្រស់ដើមទ្រូង ដូចមុននោះ គឺវាមិនអាចទៅរួចឡើយ ដូច្នេះមុនសម្រេចធ្វើ សូមគិតឲ្យច្បាស់មែនទែន ចំពោះបញ្ហាមួយនេះ ព្រោះមាននារីមិនតិចទេ ដែលសោកស្ដាយ ក្រោយវះកាត់ដើមទ្រូង។

៦. ងាយមានជំងឺលើរូបភាពរាងកាយ បន្ទាប់ពីធ្វើការវះកាត់រួច អារម្មណ៍អ្នកនឹងប្រែប្រួលឆេវឆាវទៅតាមនឹងដូចគ្នា ក្នុងនោះមានអ្នកខ្លះអាចកើតមានជំងឺផ្សេងទៀត ព្រោះតែឥទ្ធិពលក្រោយការវះកាត់នេះ ក៏មានដែរ ឬអាចប្រតិកម្មជាមួយថ្នាំ រហូតមានដំបៅក្រពះ មហារីកក្រពះ នេះដោយសារ ស្ថានភាពរាងកាយ បានប្រែប្រួលស្ទើរតែទាំងស្រុង។ ចំពោះអ្នកមាន សុខភាព មិនអំណោយផល វាអាចនឹងប្រែប្រួលស្ថានភាពជំងឺ ផ្សេងៗច្រើនមុខ ដែលសឹងតែមិននឹកស្មានដល់ ដូច្នេះការវះកាត់សុដន់ឲ្យធំ តែងតម្រូវឲ្យគ្រប់គ្នា មានសុខភាពរឹងមាំ ទើបបាន។

៧.ការឆ្លងមេរោគ បន្ទាប់ពីធ្វើការវះកាត់សុដន់រួចរាល់ រឿងមួយដែលអ្នកគួរគិតឲ្យបានដិតដល់នោះ គឺមេរោគ ដែលងាយឆ្លងតាមរយៈស្នាមដំបៅ នៃមុខរបួស នៃការវះកាត់ ចង់មិនចង់ វាពិតជាមានភាពងាយស្រួលមែនទែន សម្រាប់ពពួកបាក់តេរី ដែលរាតត្បាត មកលើរាងកាយអ្នក ហើយបើសិនជាមានការ ធ្វេសប្រហែលតែបន្តិច នោះអ្នក អាចនឹងឆ្លងមេរោគផ្សេងបានដោយងាយ អាចឈានដល់ដំណាក់កាល មហារីកក៏មានដែរ ដូច្នេះ វាមិនមែនជារឿងងាយស្រួលទេ ដែលអ្នកវះកាត់សុដន់ ត្រូវអត់ទ្រាំ ថែរក្សាសុខភាព ក្រោយវះកាត់រួចនោះ។

៨.ហានិភ័យនៃវះកាត់អាចបរាជ័យក៏មាន  រឿងមួយនេះ អ្នកណាៗក៏គិតដែរ ព្រោះការគ្រប់ការវះកាត់ទាំងអស់ ពិតជាទាមទារឲ្យ សាមីខ្លួន ធ្វើការប្រឹក្សា យ៉ាងច្បាស់លាស់ជាមួយ ខាងមន្ទីរពេទ្យ មុនសម្រេចចិត្ត ប្រសិនបើ អ្នកមានការវះកាត់សុដន់ធំ អ្នកនឹងត្រូវការលើកសុដន់បន្ថែមលើការបញ្ចូលសារធាតុចិញ្ចឹម ក្នុងសុដន់ ហើយបើការដាក់បញ្ចូលមិនបានត្រឹមត្រូវទេ អាចធ្វើឲ្យសុដន់មានដំបៅ ឬមានបញ្ហាផ្សេងៗដែលយើងមិននឹកស្មានដល់ ក៏មានដែរ។ នេះជាភាពបរាជ័យមួយ នឹងជាហានិភ័យយ៉ាងធំបំផុតសម្រាប់ អ្នកវះកាត់កែសុដន់ ពីតូចទៅធំ ទាំងអស់ ។

៩.ការពុល ដោយសារតែការប៉ះពាល់ នៃការបញ្ចូលស៊ីលីកូ នេះជាចំណុចសំខាន់មូយ ដែលអ្នកវះកាត់ដើមទ្រូងមួយចំនួន មិនត្រូវបានពិចារណាឲ្យច្បាស់នោះទេ ម្នាក់ៗរំពឹងថា ការវះកាត់សុដនឲ្យធំ ចាំបាច់ត្រូវតែរកពេទ្យ ដែលមានវិជ្ជាជីរៈពិតប្រាកដ និងមានឯកទេសច្បាស់លាស់ ប៉ុន្តែអ្នកប្រហែលជាមើលរំលង ពីការស្ថានភាពសុខភាពរបស់អ្នក តាមការពុល សារធាតុដែលមានក្នុង ស៊ីលីកូ បន្ទាប់ពីធ្វើការចាក់បញ្ចូលក្នុងសុដន់ របស់អ្នក។ ហើយនេះជាគ្រោះថ្នាក់ធំមួយទៀត ក្នុងចំណោមការវះកាត់សុដន់ ដែលមានអ្នកខ្លះអាចបង់បង់ជីវិត ដោយសារបញ្ហានេះក៏មានដែរ។

១០. ស្លាកស្នាម ពិតជាណាស់គ្មានការវះកាត់ ឯណា មិនឈឺចាប់ឬមិនមានស្លាកស្នាមនោះទេ ករណីនេះ អ្នកត្រូវត្រៀមចិត្តឲ្យហើយថា ក្រោយការវះកាត់តំបន់ពិសេសទាំងគូនេះ អាចនឹងមានបញ្ហាដែរឬយ៉ាងណា? ជាពិសេសគឺការបន្សល់ស្លាកស្នាម លើដើមទ្រូងតែម្ដង ហើយយល់ល្អ បើសិនជាសាច់របស់អ្នកងាយ កើតផ្លែឬមិនមានភាពសាំ នឹងការវះកាត់ទេ គួរសម្រេចចិត្តជាថ្មី ព្រោះការកែកុនសុដន់នេះ តម្រូវឲ្យអ្នកមានការអត់ទ្រាំខ្ពស់ ក្នុងការទទួលទានរបបអាហារ ហើយបើមិនតបតាមបទបញ្ជាពេទ្យ ឬសាច់អ្នកពូកែក្លាយនោះ ភាពសោកស្ដាយនឹងកើតមាន ដោយសារការកើតស្លាកស្នាម លើដើមទ្រូងនេះមិនខាន។

សរុបមក ការវះកាត់សុដន់ឲ្យធំ ពិតជាកំពុងទទួលបានការពេញ និយមខ្លាំងសម្រាប់ស្ត្រីមួយចំនួន ក៏ពិតមែន ប៉ុន្តែមុននឹងសម្រេចចិត្ត ទទួលយកសេវាកម្ម វះកាត់បែបនេះ មិត្តនារីគួរគប្បី ពិចារណា ឲ្យបានច្បាស់ពីផលប៉ះពាល់ មិនថាមុនឬក្រោយពេលវះកាត់ នោះទេ។

យ៉ាងណាមិញ បើអ្នកសម្រេច ចិត្តច្បាស់ថា នឹងវះកាត់សូមជ្រើសរើស មន្ទីរពេទ្យ ដែលមានឯកទេសច្បាស់លាស់ ចៀសវាងទទួលបានលទ្ធផលមិនល្អណាមួយ កើតឡើយក្រោយពេលវះកាត់៕

ប្រភព៖ breastexcellence /huffingtonpost /khmerload

error: Content is protected !!