kalib9

កប់បាត់!!!​ គំនូរអ្វីស្រស់ស្អាតយ៉ាងនេះ!!! លុងស្រឡាញ់ហើយ!!!

Kei Mieno គឺជាសិល្បករគំនូរជនជាតិជប៉ុនម្នាក់ដែលបានកើតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន គាត់បានក្លាយជាអ្នកគូររូបអាជីពអស់រយៈពេលជាង 10 ឆ្នាំមកហើយ ។ វិចិត្រករអាយុ ៣៣ ឆ្នាំរូបនេះមានឯកទេស លើគំនូរបែបរស់រវើកដូចពិតៗ ហើយភាគច្រើននៃគំនូររបស់គាត់ជាប្រភេទគំនូរប្រេង ។

កាលពីពេលថ្មីៗនេះ Kei បានចែករំលែករូបគំនូរមួយសន្លឹកនៅលើបណ្តាញសង្គម Twitter ដែលនៅះគឺជារូបរបស់នារីម្នាក់ដែលកំពុងតែផ្ដេកខ្លួននៅលើទឹក ហើយនៅពេលដែលដឹងថារូបមនុស្សស្រីដែលពួកគេឃើញនោះមិនមែនជាមនុស្សពិត តែជាគំនូរ មនុស្សជាច្រើនបានធ្វើការចាប់អារម្មណ៍ ហើយបានសម្រុក follow គណនីរបស់​ Kei ដូចជាទឹកបាក់ទំនប់ ។

ភាពលំអិត និងរូបរាងរបស់គំនូរមានលក្ខណៈច្បាស់លាស់ពេកដែលធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រឡំថានោះគឺជារូបថតរបស់នារីម្នាក់ ។ បើអ្នកចង់ឃើញគំនូរផ្សេងៗទៀតរបស់ Kei អ្នកអាចអូសចុះទៅក្រោម ៖

សម្រាប់អ្នកដែលចង់មើលគណនី Twitter របស់គាត់ សូមចុចត្រង់នេះ

ទាញយករូបថតពី ៖ Boredpanda

error: Content is protected !!