kalib9

ឥរិយាបទនៃការគេងរបស់អ្នក អាចប្រាប់អ្វីខ្លះពីអ្នក?

ការគេងគឺជាមុខងារដ៏អស្ចារ្យនៃធម្មជាតិដែលអាចជួយស្ដារប្រព័ន្ធភាពស៊ាំក៏ដូចជាប្រព័ន្ធសរសៃប្រសាទឆ្អឹងនិងសាច់ដុំនៃរាងកាយរបស់យើង។ យោងទៅតាមអ្នកជំនាញបានឱ្យដឹងថានៅពេលដែលព្រះអាទិត្យលិចទៅ កន្លែងគេងជាក់លាក់មួយត្រូវបានភ្ជាប់ទៅនឹងសុខភាពរបស់មនុស្សហើយបែងចែកទៅតាមប្រភេទមនុស្សម្នាក់ៗ។

លោកសាស្ត្រាចារ្យ Chris Idzikowski ជានាយកគ្រប់គ្រងសេវាកម្មវាយតម្លៃនិងការគេង (Sleep Assessment and Advisory Service) បានធ្វើពិសោធន៍លើមុខវិជ្ជាដេកចំនួន 1.000 ដើម្បីវិភាគទៅលើទំរង់ការគេង ទាំង 6 ប្រភេទ។ ការសិក្សានេះបានផ្តល់លទ្ធផលគួរឱ្យចាប់អារម្មណ៍មួយចំនួន។ទាំងនេះជាអ្វីដែលពួកគេបានរកឃើញ៖

១. Fetus

អ្នកដែលមានទម្លាប់ដេកផ្អៀងខ្លួនចំហៀងដូចទៅនឹងទារកទើបនឹងកើត គឺជាប្រភេទមនុស្សដែលមើលទៅរឹងមាំ ខ្លាំងក្លាខាងក្រៅ ប៉ុន្តែមានចិត្តទន់ និងចិត្តល្អខាងក្នុងបេះដូង។ ពួកគេច្រើនតែអៀនច្រើន ជាពិសេសជាមួយមនុស្សដែលមិនសូវស្គាល់គ្នា ប៉ុន្តែនៅពេលស្គាល់គ្នាច្បាស់ហើយ ក៏លេងសប្បាយជាមួយគ្នាជាធម្មតា។

ទម្លាប់ដេកនេះ ជាទម្លាប់ដេកដ៏ពេញនិយមបំផុត។  បើតាមការស្រង់មតិ ពីក្នុងចំណោមមនុស្សជិត ១០០០ នាក់ មានប្រហែលជា ៤១ ភាគរយទៅហើយ ដែលចូលចិត្តដេករបៀបបែបនេះ។

២. The “log”

នេះជាកាយវិការ ឬទម្លាប់ដេកដែលអ្នកដេកផ្អៀងខ្លួននៅចំហៀង ហើយដាក់ដៃទាំងសងខាងស្របទៅនឹងដងខ្លួន។ មនុស្សដែលមានទម្លាប់បែបនេះ ជាមនុស្សដែលរួសរាយ មិនសូវខ្វល់ខ្វាយរឿងមិនសូវបានការ និងច្រើនជាមនុស្សសំខាន់នៅក្នុងការងារផ្សេងៗ។ ពួកគេក៏ជាប្រភេទមនុស្សដែលមិនសូវមានទំនុកចិត្តលើអ្នកដទៃខ្លាំងនោះដែរ។

៣. The “yearner”

ចំណែកឯមនុស្សដែលមានទម្លាប់ដេកចំហៀងខ្លួន ហើយដាក់ដៃទាំងពីរត្រង់នៅក្បែរមុខនោះ ភាគច្រើនជាប្រភេទមនុស្សដែលមានចិត្តទូលាយ និងចេះ​បត់បែន ប៉ុន្តែក៏ជាមនុស្សដែលចូលចិត្តបោះពាក្យសម្តីផ្លែផ្កា ឌឺដង និងសង្ស័យច្រើន។ មនុស្សប្រភេទនេះពិបាកធ្វើការសម្រេចចិត្ត ប៉ុន្តែនៅពេលដែលសម្រេចចិត្តទៅលើអ្វីមួយ គេមិនងាយផ្លាស់ប្តូរគំនិតនោះទេ។

៤. Soldier

មនុស្សដែលមានទម្លាប់មួយបែបទៀត គឺដេកត្រង់ផ្ងារ និងដាក់ដៃចុះក្រោមបន្តិច។ មនុស្សបែបនេះ គេជឿថាចូលចិត្តភាពស្ងប់ស្ងាត់ខ្លាំង និងមិនសូវមានសកម្មទៅនឹងអ្វីជុំវិញខ្លួនច្រើនឡើយ។ ពួកគេមិនចូលចិត្តវ៉ូងមនុស្សច្រើន ហើយប៉ុន្តែមាននូវសកម្រិតបទដ្ឋានខ្ពស់សម្រាប់ខ្លួន​ឯង។

៥. Freefall

ដេកផ្ងារ និងមានដៃសងខាងនៅក្រោម ឬលើខ្នើយ ពួកគេជាមនុស្សដែលរួសរាយរាក់ទាក់ខ្លាំង ហើយក៏មានការគិតក្នុងចិត្តមិនឈប់ឈរផងដែរ។ ពួកគេមិនចូលចិត្តទទួលយកការរិះគន់ និងមិនងាយសម្របខ្លួនទៅនឹងស្ថានការណ៏លំបាក ឬតក់ក្រហល់ខ្លាំងនោះឡើយ។

៦. Starfish

អ្នកដែលមានទម្លាប់ដេកត្រង់ផ្ងារលើខ្នង ហើយដាក់ដៃទាំងពីរឡើងលើក្បាល ឬដាក់ក្រោមខ្នើយនោះ គឺជាប្រភេទមិត្តភក្តិដ៏ល្អ ហើយចេះយកចិត្តទុកដាក់ស្តាប់អ្នកដទៃ និងផ្តល់ជំនួយជានិច្ចនៅពេលដែលអ្នកដទៃត្រូវការ។ គេជាប្រភេទមនុស្សដែលមិនចូលចិត្តចេញមុខចេញមាត់ យកកេរ្តិ៏ឈ្មោះអ្វីនោះឡើយ៕

ប្រភព៖ NTD