kalib9

រូបភាពដែលហួសចិត្ត និងឆ្កួតបំផុតរបស់មនុស្សទាំងនេះនឹងធ្វើអោយអ្នកទប់សំណើចមិនបាន!

ជាការពិតណាស់លើលោកនេះគ្មាននរណាដែលជួបតែសំណាងល្អនោះទេ ពេលខ្លះសំណាងមិនល្អ ឬស៊យ និងរឿងចង្រៃស្រាប់រត់មករកទាំងមិនបានហៅ និងមិនបានត្រៀមខ្លួន ហើយវាមកមិនរើសពេល ឬ កន្លែងនោះទេ សូម្បីតែនៅក្នុងបន្ទប់ទឹក ។

រូបថតទាំងនេះនឹងបង្ហាញអ្នកនូវមនុស្សមួយចំនួនដែលបានជួបប្រទះនូវសំណាងមិនល្អ ស៊យ និងរឿងចង្រៃមួយចំនួនដែលស្ទើរតែគ្មានពាក្យនិយាយ គឺមហាចង្រៃតែម្ដង ។ នេះបើនៅស្រុកយើងវិញគឺគួរតែទៅស្រោចទឹកចេញម្ដងហើយ !

បញ្ជាក់នេះគ្រាន់តែជាអត្ថបទបែបសំណើច សង្ឃឹមថាប្រិយមិត្តនឹងរីករាយ បើខុសទាស់អីសូមកុំប្រកាន់ ខ្ញុំគ្រាន់តែចង់បង្កើនូវបរិកាសរីករាយតែប៉ុនណោះ ហើយបើចូលចិត្តកុំភ្លេច Shared ផង ។

រត់រួចខ្លួនហើយស្រាប់តែជ្រុះ ទូរសព្ទទំនើបដែលអត់មានអាវក្រោះការពារទឹក បើមិនចង់បែបនេះទេ ទិញ Huawei P20 Pro ទៅ ទោះបីជាជ្រុះក៏អត់បញ្ហា

អត់ទាន់បានមួយម៉ាត់ផង

កំពុងតែដល់ដំណាក់កាលស្លាប់រស់ផង ស្រាប់តែបែបនេះ គួរតែឈប់លើកខោសិន ឬបន្តបេសកម្មទាំងបែបនេះ

ចែលើកក្រោយមើលផង បើយកល្អដាក់កញ្ចក់តាមខ្លួនផង ម្ចាស់ឡានគេសើចរឹងពោះងាប់ហើយ

មុនចេញទៅទាសោះហ្នឹង ចតហាលថ្ងៃចោលតែ ៨ ម៉ោងសោះស្រាប់តែបាត់ទារ

ទៅស្រោចទឹកចេញទៅពូម្ចាស់ឡាន ហើយកុំភ្លេចលើកក្រោយចតឲ្យមានរបៀបផង

ដល់កហើយ 20760% ហើយនៅមិនទាន់ចប់ទៀត

ស្ងួតពេលហើយ

ខំកក់សំបុត្រយន្តហោះខាងក្បែរបង្អួចបានល្អពេក ទាស់តែខុសកន្លែងបន្តិច

ផ្ញើកិច្ចការឲ្យគ្រូរួចហើយ ស្រាប់តែព្រឹកឡើងមើលឡើងវិញដឹងខ្លួនថាភ្លេចកែចំណងជើង ធ្លាក់មួយជីវិតហើយចែអើយ!

ទិញសាំងវិចតាមម៉ាស៊ីនតែចង្រៃអីវាជាប់មិនព្រមធ្លាក់ ខំទិញទឹកថែមមួយដបទៀតសង្ឃឹមថាវានឹងជួយទម្លាក់ស៊ាំងវិញតែមហាចង្រៃតែម្ដងវាក៏នៅជាប់ដូចគ្នា

នៅបរទេសសាលារៀនគេមានទូឯកជនសម្រាប់ដាក់សំភារៈផ្ទាល់ខ្លួនអញ្ចឹងហើយ តែប្អូនស្រីនេះគាត់គួរតែទៅស្រោចទឹកចេញទៅ ក្រែងឆ្នាំក្រោយមិនអភ័ព្វដូចឆ្នាំនេះ

គិតយ៉ាងណា

ចិញ្ចៀនអើយចិញ្ចៀនដូចខ្វះពេលជ្រុះ

មួយគ្រួសារតែម្ដង

បើកគម្រចោលភ្លេចបិទ ស្រាប់តែលោកឆ្មាយកធ្វើបង្គន់

ឃើញជ្រុះចេញ ១ ដង ២ ដប ខំរើសយកទៅដាក់វិញ តែចង្រៃអីធ្ងន់ករលើសដើម

លទ្ធផលស្លៀកខោរហែកដើរហាលថ្ងៃ

ជាប់ក្នុងបន្ទប់ទឹកជាង ៣ ម៉ោង គ្រាន់តែស្រែកឲ្យគេជួយឡើងចង់ស្អកក ទម្រាំមានអ្នកឮហើយចូលមកជួយ

ប្រហែលជាគប់ពូថៅស្វែងរកមិត្តដូចបទនាយគ្រឿនហើយមើលទៅ

មិនដឹងថាពេលគាត់ភ្ញាក់ឡើងនឹងមានអារម្មណ៍បែបណានោះទេ តែនិយាយតាមត្រង់អ្នកដែលថតរូបនេះក៏រាងអត់ចិត្តបន្តិចដែរ គ្រាន់តែជួយលើកឲ្យគាត់បន្តិចទៅ សុខចិត្តអង្គុយថតទៅវិញ

គិតលុយយឺតពេលអតិថិជនចូលមកជួយគិតជំនួស

អន់ចង់ហើយមើលទៅ

លទ្ធផលចតឡាននៅឆ្នេរខ្សាច់

លួចអីលួចទៅ លួចហើយបិទទ្វាឡានឲ្យផង ចាំបាច់យកទ្វាឡានទៅធ្វើអី

ប្រហែលជាលួចទ្វាហើយ ទៅលួចកងឡាន ចោរនេះចោរសន្សំ លួចនេះបន្តិច លួចនោះបន្តិច ហើយផ្គុំធ្វើរថយន្តមួយតែម្ដង ហើយមើលទៅ

ថារោយម្រេចបន្តិចឲ្យឈ្ងុយ តែចង្រៃអីរបូតគម្រប

ប្រភព ៖ boredpanda