kalib9

មិត្តទាំង៧ប្រភេទ ដែលអ្នកគួរតែ ប្រុងប្រយ័ត្នក្នុងការរាប់អាន

បើនិយាយពីការរាប់អាន គឺជារឿងមិនពិបាកនោះទេ តែសំខាន់គឺការរាប់អាន ដែលមានភក្ដីភាព និង ស្មោះត្រង់ទៅវិញទៅមក នោះទើបជាការលំបាក។

ខាងក្រោមនេះ ជាប្រភេទមិត្តភក្ដិទាំង ៧ប្រភេទ ដែលលោកអ្នកគួរតែប្រុងប្រយ័ត្ន និងត្រិះរិះពិចារណា ក្នុងការរាប់អាន។

១. មនុស្សដែលរាប់អានយើងទៅតាមកាលៈទេសៈ មានន័យថា មានថ្ងៃមួយ គេរាប់អានរាក់ទាក់យើង ប្រៀបដូច មិត្តយល់ចិត្ត តែថ្ងៃខ្លះទៀត គេហាក់ដូចជា ព្រងើយកន្តើយ មិនរវល់ ប្រៀបដូចយើងជាអ្នកដទៃ។

២. សំដៅទៅលើមនុស្សដែល រាប់អានយើង ខុសពីរាប់អានមិត្តភក្ដិគេដទៃទៀត ជាឧទាហរណ៍ ពេលគេឃើញអ្នក គេរាក់ទាក់ ដោយគ្មានស្នាមញញឹម ហើយដូចជាមិនចង់ សន្ទនាជាមួយយើងសោះ តែពេលគេ ឃើញមិត្តភក្ដិគេផ្សេងទៀត គេបែរជាខុសប្លែក ខុសទំនង។

៣. មនុស្សដែលមិនចេះ ដឹងគុណ ឬ អរគុណទៅលើអំពើល្អដែលអ្នកបានធ្វើចំពោះគេ។

៤. មនុស្សដែលមិនចេះ ដឹងគុណ ច្រើនតែជាមនុស្ស មិនផ្ដល់តម្លៃអោយយើងវិញ។ ជាក់ស្ដែង អ្នកធ្លាប់ធ្វើខួបកំណើតអោយគេ តែដល់ខួបកំណើតរបស់អ្នក គេបែរជាភ្លេច ឬ ក៏ធ្វើភ្លេចក៏មាន។

៥. ជំពូកមនុស្សទី៥នេះ សំដៅលើ មនុស្សដែលគិតថា ខ្លួនឡូយជាងគេ និង តែងតែ ធ្វើអ្វីក៏ដោយ ដើម្បីចង់អោយយើង សរសើរគេ និង គិតថាគេអស្ចារ្យ។

៦. គួរប្រុងប្រយ័ត្នចំពោះមិត្តភក្ដិប្រភេទនេះ ដែលពួកគេ ផ្ញើសារ ឬ ក៏ទូរស័ព្ទរកអ្នក តែនៅពេលណា ដែលត្រូវការជំនួយពីអ្នកតែប៉ុណ្ណោះ។

៧. ចុងក្រោយគឺមិត្ត ដែលមិនដែលហៅអ្នក ទៅណាមកណា នៅថ្ងៃទំនេរ ឬ ក៏ថ្ងៃចុងសប្ដាហ៍។

នេះគ្រាន់តែជា ចំណុចខ្លះៗ ដែលគួរតែយកមកពិចារណា បូកផ្សំនឹងភាពជាក់ស្ដែងថែមទៀតផង។

តើលោកអ្នកយល់យ៉ាងណាចំពោះមិត្ត ទាំង ៧ប្រភេទខាងលើ?