kalib9

មកដឹងពីអត្ថប្រយោជន៍​ ១៤​យ៉ាង​​ដែលបានមកពី​ការ​ស្តាប់​តន្រ្តី

ការ​ស្ដាប់​បទ​ចម្រៀង​ ​ក៏​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ​ដល់​លោក​អ្នក​។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ប្រាប់​ Lifehack។ ​ខាង​ក្រោម​នេះ​គឺ​ជា​អត្ថបទ​ប្រយោជន៍​នៃ​ការ​ស្ដាប់​តន្ត្រី៖

១. ធ្វើ​ឱ្យ​អ្នក​សប្បាយ​ជាង​មុន៖ ​នៅ​ពេល​ស្ដាប់​តន្ត្រី​ ​ខួរក្បាល​នឹង​បញ្ចេញចោល​នូវ​ ដូប៉ាមីន​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​សប្បាយ​ជាង​មុង​ និង​អាច​បំភ្លេច​ទុក​កង្វល់​ផ្សេង​ៗ​បាន។

២. ​ជួយ​ឱ្យ​រត់​លឿន​ជាង​មុន៖​តាម​ការ​ពិសោធន៍​ អ្នក​ស្ដាប់​តន្ត្រី​អាច​រត់​លឿន​ជាង​មុន។

៣. ​បំបាត់​តប់​ប្រមល់​ និង​បង្កើន​សុខភាព៖ ​ប្រសិន​បើ​អ្នក​បំបាត់​តប់​ប្រមល់​បាន​ គឺ​មាន​ន័យ​ថា​ លោក​អ្នក​ឈប់​ខ្វល់​ពី​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​សុខភាព​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។

៤. ​ធ្វើ​ឱ្យ​លោក​អ្នក​គេង​លក់​ស្រួល៖ មុន​ពេល​គេង​ ​វា​អាច​រន្ដំ​ចិត្ត​អ្នក​ឱ្យ​ឆាប់​គេង​លក់។

៥. ​ជួយ​បំបាត់​ការ​បាក់​ទឹក​ចិត្ត៖ ​នៅ​ពេល​ដែល​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្ត​ខ្លាំង​ បើ​អាច​បាន​ស្ដាប់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​បំផុត​ នឹង​អាច​ជួយ​បំបាត់​ការ​បាក់​ទឹក​ចិត្ត​បាន។

៦. ​ជួយ​អ្នក​ឱ្យ​ញ៉ាំ​តិច​ជាង​មុន៖​ ស្ដាប់​ចម្រៀង​ច្រើន​ ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​តិច​ជាង​មុន​ដែរ។

៧. ​ធ្វើ​ឱ្យ​អារម្មណ៍​កាន់​តែ​រឹងប៉ឹង​នៅ​ពេល​បើកបរ៖ ​ការ​សិក្សា​នៅ​ប្រទេស​ហុឡង់ដ៍​បង្ហាញ​ថា​ ​ស្ដាប់​តន្ត្រី​ធ្វើ​ឱ្យ​អ្នក​បើកបរ​កាន់​តែ​មាន​អារម្មណ៍​រឹងប៉ឹង​ឡើង។

៨. ​ជួយ​ដល់​ការ​សិក្សា​ និង​ការ​ចង់​ចាំ​ (ព្រោះ​ថា​ តន្ត្រី​ជា​ភាសា​នៃ​ការ​ចងចាំ)

៩. ​តន្ត្រី​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ធូរស្បើយ​បន្ទាប់​ពី​វះកាត់​រួច​

១០. ​ជួយ​បំបាត់​ការ​ឈឺ​ចាប់៖ ​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ Philadephia ​អះអាង​ថា​ ​តន្ត្រី​អាច​បំបាត់​ការ​ឈឺ​ចាប់​បាន។

១១. ​អាច​ជួយ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ខ្លះ

១២. ​តន្ត្រី​អាច​ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង​តាម​ការ​សន្ទនា​គ្នា​នឹង​កាន់​តែ​ប្រសើរ​

១៣. ​អាច​ជួយ​បន្តើន​កម្រិត​ IQ ​និង​ការ​សិក្សា​ផង​ដែរ

១៤. ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​អ្នក​នៅ​ល្អ​ដដែល​ ទោះ​បី​មាន​វ័យ​ជ្រេ​បន្តិច​ក្ដី៕