kalib9

ពិបាកណាស់មែនទេពេលនាងខឹង! វិធីដើម្បីលួងមិត្តស្រីរបស់អ្នកពេលដែលនាងខឹង

វាមិនមែនជាការងាយស្រួលនោះទេ ដែលអ្នកចង់អោយមិត្តស្រីរបស់អ្នកអត់ទោសអោយ​ នៅពេលដែលអ្នកបានធ្វើរឿងអ្វីមួយ​ដែលនាងមិនពេញចិត្ត​ ឬ ការក្បត់ពាក្យសន្យាជាមួយនាង។​ នៅពេលដែលនាងខឹងនាងពិតជាចង់អោយអ្នកលួង​ហើយនឹងបកស្រាយហេតុផលដ៏សមស្របមួយសំរាប់នាង។​ ពេលខ្លះហេតុផលនិងការបកស្រាយរបស់អ្នកកាន់តែធ្វើអោយនាងខឹង។ ដូចនេះអ្នកអាចសាកល្បងវិធីទាំងនេះដើម្បីលួង និង បកស្រាយពីកំហុសរបស់អ្នក។

ទី១​ ស្តាប់នាងនិយាយអោយអស់សិន

នៅពេលដែលមនុស្សស្រីខឺងភាគច្រើនសុទ្ធតែមានរឿងជាច្រើនដែលលើកមកនិយាយហើយរឿងខ្លះក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកដូចគ្នាប៉ុន្តែអ្នកគួរតែនៅអោយស្ងៀមសិន​ហើយស្តាប់នាងនិយាយអោយចប់សិនព្រោះថា​បើសិនជាអ្នកបកស្រាយរឿងកាន់តែច្រើននាងនឹងមានរឿងរឹតតែច្រើនដើម្បីអោយអ្នកបកស្រាយ។ ពេលដែលនាងកំពុងនិយាយអ្នកគួរតែស្តាប់​ហើយកត់សំគាល់ចំណុចធំៗណាខ្លះដែលនាងកំពុងខឹង។

ទី២ បកស្រាយតាមតំណាក់កាល

ការបកស្រាយ​ និង​ ពន្យល់តាមដំណាក់កាលមួយៗ ពិតជារឿងសំខាន់មួយដែលត្រូវតែរៀបពាក្យនិយាយដើម្បីអោយនាងស្តាប់យល់ នឹង ទទួលយកបានព្រោះថាពេលដែលនាងកំពុងតែខឹងអ្នកនាងនឹងមិនចង់សួរដេញដោលច្រើននោះទេតែនាងចង់ស្តាប់ការបកស្រាយរបស់អ្នក។ ដូច្នេះហើយអ្នកគួរបកស្រាយទៅតាមលំដាប់រឿងថាវាមកពីអ្វី ឬ មានហេតុផលអ្វីវាកើតឡើងពីណាដល់ណា។

ទី៣ សន្យានឹងនាងថានឹងមិនកើតឡើងម្តងទៀត

បន្ទាប់ពីនាងបាន​ស្តាប់ការ​បកស្រាយ និង ហេតុផលរបស់អ្នកហើយការខឹងរបស់នាងប្រាកដជាថយចុះ។ អ្នកគួរតែនិយាយទៅកាន់នាងថា “បងសុំទោសម្តងទៀត ហើយសន្យាថានឹងគ្មានរឿងនេះកើតឡើងម្តងទៀតនោះទេ បងស្រលាញ់អូន” ។ ធ្វើបែបនេះនាងប្រាកដជា​លើកលែងអោយអ្នកពីព្រោះមនុស្សដែលស្រលាញ់គ្នាគឺតែងតែចេះយោគយល់អត់អោនអោយគ្នាទៅវិញទៅមក ប្រសិនបើនេះលើកទីមួយដែលអ្នកធ្វើខុសទៅនាង។

ទី៤ លួងលោមនាងរហូតទាល់តែនាងឈប់ខឺង

ជាការពិតណាស់មនុស្សស្រីគឺ ចូលចិត្តអោយគេលួងលោមនាងនៅពេលដែលនាងខឹងជាពិសេសគឺមនុស្សដែលនាងស្រលាញ់ហើយចំពោះវិធីសាស្រ្តក្នុងការលួងលោមមនុស្សស្រីគឺមានច្រើនប្រភេទណាស់ដូចជា៖ ទិញបាច់ផ្កាជូននាង ទិញអ្វីដែលនាងចូលចិត្ត ឬ ​ស្រលាញ់​ នាំនាងទៅញុំាអីនៅខាងក្រៅ ធ្វើអោយនាងសើច ឬ ​ក៏ធ្វើអ្វីម្យ៉ាងដែលនាងចូលចិត្ត។

ទី៥ កុំចាកចេញពីនាងនៅពេលដែលនាងខឺង

មនុស្សស្រីនៅពេលដែលនាងខឺង នាងតែងតែធ្វើចរិកងក់ងរ​ ដាក់អ្នកដូចជាមិននិយាយរកអ្នក ធ្វើអ្វីមួយដែលអ្នកមិនចូលចិត្តមកបញ្ឈឺអ្នក ឬ អាចមិននិយាយរកអ្នកក៏មាន។ ដូច្នេះហើយបើអ្នកជួបនៅទង្វើទាំងនេះចូលអ្នកកុំចាកឆ្ងាយពីនាងអោយសោះព្រោះអីមនុស្សស្រីភាគច្រើនគឺមាត់រឹងតែចិត្តទន់ទេ។ ព្យាយាមលួងលោមនាង រឺ ក៏ចាប់អោបនាងតែម្ដង បើពិបាកនិយាយគ្នាខ្លាំង បើទោះបីជានាងព្យាយាមរុញអ្នកចេញក៏ដោយតែអ្នកមិនត្រូវធ្វើតាមចិត្តនាងទេ អោបនាងអោយជាប់ហើយប្រាប់នាងថា ឈប់ខឹងទៅ បងសុំទោសណា។