kalib9

រូបថត ១៣ សន្លឹកដែលបានធ្វើឲ្យមនុស្សទូទាំងពិភពលោកស្រក់ទឹកភ្នែក និងមានអារម្មណ៍ក្ដុកក្តួល

មិនមែនជាខ្សែភាពយន្ត ហើយក៏មិនមែនជាការថតផ្សាយពាណិជ្ជកម្ម ប៉ុន្តែគ្រប់យ៉ាងជាការពិត ដែលរូបថត ១៣ សន្លឹកនេះត្រូវបានថតមកពីជ៉ំវិញពិភពលោក ដែលខ្លះបានបង្ហាញពីអារម្មណ៍ទុក្ខសោក ឈឺចាប់ ឯមួយចំនួនទៀតក៏បានបង្ហាញនូវទង្វើដែលធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលក្នុងអារម្មណ៍រហូតស្រក់ទឹកភ្នែក ។

១ រូបភាពរបស់បុរសអនាថាម្នាក់អង្គុយអោបមិត្តសំលាញ់របស់គាត់ដែលជាសត្វឆ្កែ មានតែវា១គត់ដែលមិនរត់ចោលគាត់

២ រូបថតបង្ហាញពីទាហានម្នាក់កំពុងរងរបួស អ្វីដែលធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលនោះគឺស្នាមសាក់នៅលើដងខ្លួនរបស់គាត់ដែលសរសេរថា “For the one I love, I will sacrifice”ខ្ញ៉ំនឹងលះបង់ សម្រាប់អ្នកដែលខ្ញ៉ំស្រលាញ់” 

៣ រូបថតដែលបង្ហាញពីកញ្ញា Mary McHugh កំពុងយំសោកនៅមុខផ្នូរគូដណ្ដឹងរបស់នាងដែលទើបនឹងស្លាប់

៤ រូបថតបុរសម្នាក់កាន់ដៃក្មេងប្រុសជនជាតិអាហ្រ្វិកម្នាក់ដែលរងគ្រោះដោយគ្រោះទុរភិក្ស (អត់អាហារ) 

៥ រូបថតបង្ហាញពីបុរសម្នាក់ប្រថុយជីវិតជួយសង្គ្រោះសត្វឆ្មា ៣ ក្បាលពីគ្រោះទឹកជំនន់ដែលបានកើតឡើងក្នុងប្រទេសឥណ្ឌា ឆ្នាំ ២០១១

៦ រូបថតបង្ហាញពីនារីជនជាតិជប៉ុនម្នាក់អង្គុយយំ នៅមុខគំនរបាក់បែកនៃផ្ទះរបស់នាង ក្រោយគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១

៧ រូបថតបង្ហាញពីស្ត្រីម្នាក់បញ្ចេញនូវអារម្មណ៍រំភើបនៅពេលបានប៉ះកូនរបស់ខ្លួនជាលើកដំបូងបន្ទាប់ពីសម្រាលរួច

៨ នេះជារូបថតដែលធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែក វាបានបង្ហាញពីសាកសពរបស់គូស្នេហ៍មួយគូអោបគ្នានៅក្រោមគំនរបាក់បែកនៃផ្ទះរបស់ខ្លួនដែលកើតឡើងដោយសារគ្រោះរញ្ជួយដីនៅបង់ក្លាដេស ឆ្នាំ ២០១៣

៩ រូបថតបង្ហាញពីអ្នកពន្លត់អគ្គិភ័យម្នាក់ចែករំលែកទឹករបស់ខ្លួនទៅឲ្យសត្វ Koala ដែលបានរងគ្រោះដោយសារភ្លើងឆេះព្រៃនៅ រដ្ឋ Victoria ប្រទេស អូស្ត្រាលី ឆ្នាំ ២០១៣ 

១០ រូបថតបង្ហាញពីបុរសម្នាក់ដួលអុកគូទអង្គុយយំក្រោយដឹងថាបងប្រុសរបស់ខ្លួនត្រូវបានសម្លាប់

១១ រូបថតទាហានស្រីម្នាក់ឈ្មោះថា Terri Gurrola អោបកូនស្រីរបស់ខ្លួនយ៉ាងណែនដែលបែកគ្នាដោយសារតែនាងជាប់បំពេញភារកិច្ចនៅ ប្រទេសអ៉ីរ៉ាកអស់ជាង ៧ ខែ

១២ រូបថតបុរសម្នាក់ធ្លាក់ពីអគារពាណិជ្ជកម្មពិភពលោកកាលពីខែកញ្ញា ឆ្នាំ ២០០១ គឺនៅពេលអគារមួយនេះរងការវាយប្រហារពីក្រុមភារវករ

១៣ រូបថតបុរសអាហ្វហ្គានីស្ថានម្នាក់យកទឹកឲ្យទាហានអាមេរិក