kalib9

រូបមន្ត​ភេសជ្ជៈ​ធម្មជាតិ​សម្រក​ខ្លាញ់​ក្បាលពោះ​ ផឹក​ភ្លាម​ស្រក​ភ្លាម​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព

មាន​វិធីសាស្ត្រ​ជា​ច្រើន​អាច​ជួយ​សម្រក​ទម្ងន់​បាន​លឿន​រហ័ស​ តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ហើយ​ប៉ះពាល់​ដល់​សុខភាព​ ធ្វើ​ឱ្យ​អ្នក​ងាយ​អស់កម្លាំង​។​ បើ​ទោះបីជា​អ្នក​ខំប្រឹង​តម​អាហារ​ ឬ​ហាត់ប្រាណ​ឱ្យ​ស្រក​ខ្លាញ់​ក្បាលពោះ​ ក៏​មិន​អាច​ជួយ​បាន​។​

ដូចនេះ​ កាសែត​ដេ​លី​នឹង​នាំ​យក​នូវ​អាថ៌​កំបាំង​នៃ​រូបមន្ត​សម្រក​គីឡូ​ដ៏​ពូកែ​អស្ចារ្យ​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​។​ វិធី​នេះ​អាច​សម្រក​បាន​ ៥​គីឡូ​ក្នុង​មួ​យស​ប្តា​ហ៍​ មិនតែប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​ឱ្យ​សម្រស់​ស្បែក​កាន់តែ​ស​ភ្លឺ​ថ្លា​ និង​ម៉ត់​រលោង​ទៀត​។​

*​គ្រឿងផ្សំ​

  • សណ្តែកខៀវ​ ១​ក្តាប់
  • ​ស្លឹក​តយ

​*​ការ​ណែនាំ​

  1. លាង​សម្អាត​សណ្តែក​ឱ្យ​បាន​ស្អាត​ រួច​ដាក់​វា​ត្រាំ​ក្នុង​ទឹក​ និង​ថែម​អំបិល​ចូល​បន្តិច​ ហើយ​រង់ចាំ​រយៈពេល​ពី​ ៣-៤​ម៉ោង​ លាង​សម្អាត​នឹង​ទឹក​ចេញ
  2. ​​លាង​ស្លឹក​តយ​ឱ្យ​ស្អាត​ រួច​កិន​យ៉ាងណា​ឱ្យ​ម៉ត់
  3. ​​យក​សណ្តែក​កិន​ឱ្យ​ម៉ត់​ បន្ទាប់​មក​ដាក់​ដាំ​លាយ​ទឹក​ត្រជាក់​ រហូត​ដល់​ពុះ​ ហើយ​បើ​ខាប់​ពេក​ ថែម​ទឹក​
  4. បន្ទាប់​មក​ទៀត​ដាក់​ស្លឹក​តយ​ដែល​កិន​រួច​ចូល​ និង​បន្ត​ដាំ​រហូត​ពុះ​ម្តងទៀត​ជា​ការ​ស្រេច​​

ទុក​វា​ឱ្យ​ត្រជាក់​ ហើយ​ច្រកចូល​ក្រឡ​កែវ​ និង​អាច​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​បាន​មួ​យស​ប្តា​ហ៍។ ទទួលទាន​ភេសជ្ជៈ​ខាងលើ​ ១​កែវ​ជំនួស​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​៕