kalib9

សាករូបមន្តធម្មជាតិទាំងនេះ!! អាចព្យាបាលជំងឺទាក់ទងនឹងផ្លូវដង្ហើម ជំងឺបេះដូង និងបញ្ហាគេងមិនលក់…!!

បញ្ហាសុខភាពរបស់មនុស្សយើងមិនមែនចេះតែរត់រកពេទ្យតែរហូតនោះទេ។ ត្រូវចាំថាថ្នាំពេទ្យជាអាវុធមុខពីរដែលអាចមានគុណសម្បត្តិ និងមានផលប៉ះពាល់ផងដែរ។

តែនៅមានមនុស្សជាច្រើនគេចមិនផុតពីការប្រើប្រាស់ថ្នាំអស់ទាំងនោះ ជាពិសេសអ្នកដែលមានរោគនិងជំងឺធ្ងន់ធ្ងរដូចជាជំងឺទាក់ទងនឹងផ្លូវដង្ហើម សួត និងបេះដូងជាដើម។ សំណាងល្អដែលធម្មជាតិបានបង្កើតបន្លែ ផ្លែឈើជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព និងកបនឹងជំងឺផ្សេងៗជាច្រើនមុខ។

ដូច្នេះយើងនឹងលើកយកវិធីធ្វើភេសជ្ជៈមួយប្រភេទដែលអាចជួយអ្នករួចផុតពីជំងឺជាច្រើនដូចខាងក្រោមនេះ៖

វិធីធ្វើភេសជ្ជៈរូបមន្តធម្មជាតិ

គ្រឿងផ្សំ

– ខ្ទឹមសចិញ្ច្រាំ ១០កំពិស

– ស្ករស ២ ឬ ៣ ស្លាបព្រា

– ទឹកដោះគោ ៥០០ មីលីលីត្រ

– ទឹកស្អាត ២៥០ មីលីលីត្រ

ការអនុវត្ត

– ជាដំបូងដាំទឹកជាមួយទឹកដោះគោ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលកូរឱ្យសព្វទុកឱ្យពុះ

– ពេលដែលពុះត្រូវបន្ថយភ្លើងបន្តិច រួចបន្ថែមស្ករសកូរឱ្យសព្វជាការស្រេច

– អ្នកអាចទទួលទានភេសជ្ជៈមួយនេះពេលដែលវានៅក្តៅឧណ្ហៗ។

គុណប្រយោជន៍

– ទទួលទានភេសជ្ជៈនេះជាប្រចាំជួយព្យាបាលអាការឈឺចុកចាប់ក្នុងរាងកាយ និងសន្លាក់

– ជួយបន្ថយការឈឺចុកចាប់សរសៃតាមបណ្ដោយគ្រលៀនរហូតដល់ចុងជើង (Sciatica)

– ជួយដល់បញ្ហាជំងឺបេះដូង បន្ថយកម្រិតកូឡេស្តឺរ៉លខ្ពស់ក្នុងឈាម និងការពារឈាមកកបានផងដែរ

– ជួយព្យាបាលជំងឺហឺតបានយ៉ាងមានប្រសិទ្ធភាពដោយទទួលទានភេសជ្ជៈមួយនេះមួយកែវរាល់មុនពេលចូលគេង

– ជួយបណ្តេញជាតិពុលពីក្នុងរាងកាយនិងថ្លើម ហើយផ្តល់ឱ្យថ្លើមមានសុខភាពល្អ ដោយទទួលទានភេសជ្ជៈនេះជាទៀងទាត់រយៈពេល ៥ថ្ងៃ

– ជួយបន្ធូរភាពតានតឹងក្នុងរាងកាយ និងធ្វើឱ្យអ្នកគេងលក់ស្រួលស្កប់ស្កល់ល្អ

– អាចជួយព្យាបាលជំងឺរលាកសួតដោយទទួលទានភេសជ្ជៈនេះមួយថ្ងៃ ៣ដង

– អាចព្យាបាលជំងឺក្អកបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែថែមម្សៅរមៀតនិងទឹកឃ្មុំបន្តិចនៅក្នុងភេសជ្ជៈមួយនេះ

– ព្យាបាលជំងឺរបេងបានដោយគ្រាន់តែទទួលទានភេសជ្ជៈមួយនេះ មួយថ្ងៃ ៣ដងទៀងទាត់

– ជាថ្នាំប្រឆាំងអុកស៊ីតកម្ម ជួយឱ្យប្រព័ន្ធភាពស៉ាំនិងប្រព័ន្ធរំលាយអាហារដំណើរការល្អ បំបាត់ជាតិពុលក្នុងរាងកាយ ជួយសម្រកទម្ងន់ ថែមទាំងអាចព្យាបាលជំងឺរាគរូសបានទៀតផង

– ដើម្បីកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួន និងកម្រិតកូឡេស្តឺរ៉លថយចុះ អ្នកគួរតែទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់ត្រឹមតែមួយសប្តាហ៍នឹងមានប្រសិទ្ធភាពខ្ពស់៕