kalib9

ជ្រើសរើសវត្ថុមួយដែលអ្នកពេញចិត្ត!!!

អ្នកចិត្តវិទូ បានអះអាងថា របស់របរជុំវិញខ្លួនយើង អាចឆ្លុះបញ្ចាំងពីអារម្មណ៍របស់យើង ឬក៏អ្វីដែលយើងបានគិតតែលាក់ក្នុងចិត្តមិននិយាយចេញមក។ ហេតុនេះ ចិត្តវិទូបានបង្កើតតេស្តនេះឡើង ដោយអោយអ្នកជ្រើសរើសវត្ថុណាមួយនៅក្នុងរូប ហើយមើលលទ្ធផលនៅខាងក្រោម ថាតើវានិយាយអីខ្លះអំពីអ្នក ៖

 

១. បើអ្នកជ្រើសយកទោង

ទោង តំណាងអោយល្បែង ការកំសាន្ត ឬការចូលចិត្តធ្វើអ្វីមួយ។ ដូច្នេះ មានន័យថា អ្នកមានការញៀននឹងសកម្មភាព ឬរបស់មួយចំនួន។

២. កូនក្រមុំជ័រ

កូនក្រមុំជ័រ តំណាងអោយកុមារភាពរបស់អ្នក។ វាបង្ហាញថា អ្នកមិនចង់ធំទេ ហើយព្យាយាមធ្វើអោយក្មេងជាងវ័យ។

៣. ធុងថ្នាំលាបជញ្ជាំងចំហរ

ធុងថ្នាំពណ៌លាបជញ្ជាំងចំហរ បញ្ជាក់ថាអ្នកចូលចិត្តបង្ហាញអារម្មណ៍របស់អ្នក និងបញ្ចេញយោបល់។

៤. ធុងថ្នាំលាបជញ្ជាំងបិទគម្រប

ធុងថ្នាំលាបជញ្ជាំងបិទគម្រប តំណាងអោយចរិតកាច ភ័យខ្លាច និងបារម្ភ ដែលអ្នកព្យាយាមលាក់ពីមនុស្សនៅជុំវិញខ្លួន។ ការខ្លាចមិនហ៊ានចូលរួមក្នុងសង្គម គឺជាបញ្ហារបស់អ្នកជាមួយនឹងអ្នកដទៃ។

៥. កង់

កង់ តំណាងអោយការចូលចិត្តស្វែងរកអ្វីដែលថ្មីៗ ទៅទីកន្លែងថ្មីៗ និងចូលចិត្តផ្លាស់ប្ដុរ។

៦. កន្ត្រកផ្លែប៉ោម

កន្ត្រកដាក់ផ្លែប៉ោមបញ្ជាក់ពី ចំនេះដឹងជ្រៅជ្រះរបស់អ្នក ឧត្តមគតិ ការសម្រេចគោលដៅ និងសុភមង្គល។

៧. ដែកគោល

ដែកគោល តំណាងអោយអំពើហិង្សាលើខ្លួនឯង និងអ្នកដទៃ។ វាជាសញ្ញានៃបញ្ហាផ្លូវចិត្ត និងស្មារតីខ្សោយ។

៨. មួកសុវត្ថិភាព

មួកសុវត្ថិភាព តំណាងអោយសេចក្ដីអង់អាចក្លាហាន និងស្មារតីអ្នកប្រយុទ្ធ។ ប៉ុន្តែក៏ជាសញ្ញានៃអសមត្ថភាពក្នុងការសម្រេចចិត្តផងដែរ។

៩. សៀវភៅ

សៀវភៅ តំណាងអោយចំណេះដឹង ប៉ុន្តែកាលដែលវាស្ថិតនៅក្រោមបែបនេះ វាបង្ហាញថាអ្នកកំពុងតែវង្វេង ហើយកំពុងព្យាយាមស្វែងរកន័យអោយជីវិត។

១០. ញញួរ

ញញួរ ជាសញ្ញានៃអំពើហិង្សា និងការធ្វើអ្វីមួយដោយប្រើកម្លាំងបាយ។ អំពើហិង្សានេះ អាចមកពីខាងក្រៅ ឬហិង្សានៅខាងក្នុងចិត្តយើង។

១១. មុខពាក់

មុខពាក់ តំណាងអោយអារម្មណ៍របស់អ្នក មិនថាវិជ្ជមាន ឬអវិជ្ជមាន ដែលសម្ដែងចេញជាឥរិយាបថចំពោះអ្នកដទៃ។

១២. រូបគំនូរ

រូបគំនូរ ជាសញ្ញាបង្ហាញថាអ្នកមានផ្លូវចិត្តល្អ និងគំនិតច្បាស់លាស់។

១៣. កង់

កង់តំណាងអោយសម្ព័ន្ធភាពរវាងបរិស្ថាន និងមនុស្ស។ វាជាសញ្ញាបញ្ជាក់ថាអ្នកចូលចិត្តធ្វើរឿងដដែលៗ មិនចង់ផ្លាស់ប្ដូរអ្វីក្នុងជីវិតឡើយ។

១៤. សាច់ក្រក

សាច់ក្រក បញ្ជាក់ពីទំនាក់ទំនងទៅនឹងសុខភាពរាងកាយរបស់អ្នក។ ចំពោះអ្នកដែលលាក់បាំងបញ្ហាសុខភាព​ ច្រើនតែរើសយកសាច់ក្រកនេះ។

១៥. បង្អួច

ប្រសិនបើអ្នកជ្រើសរើសបង្អួច អ្នកប្រហែលជានៅដាច់ពីគេ និងឯកា។ បង្អួចជាសញ្ញានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។

១៦. ជណ្ដើរ

ជណ្ដើរជាសញ្ញាបង្ហាញថា អ្នកជាមនុស្សខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់អ្នក។ កន្លែងដែលបាក់ ប្រៀបដូចជាឧបសគ្គដែលអ្នកប្រឈមមុខមុនពេលទទួលជោគជ័យ។

១៧. ប្រអប់

ប្រអប់ តំណាងអោយបុគ្គលិកលក្ខណៈរបស់អ្នក។ វាបញ្ជាក់ថា អ្នកអាចលាក់បាំងអ្វីមួយមិនអោយអ្នកដទៃដឹង ហើយមានតែអ្នកទេទើបដឹងថាខ្លួនឯងលាក់បាំងអ្វីនោះ។

១៨. ប្រដាប់ជូតផ្ទះ

បើអ្នករើសប្រដាប់ជូតផ្ទះ បង្ហាញថា អ្នកចូលចិត្តមានភាពស្និទ្ធស្នាល ស្អិតរមួតជាមួយមនុស្សដែលអ្នកស្រឡាញ់។

១៩. កៅអីបាក់ជើង

ប្រសិនបើអ្នកជ្រើសរើសកៅអីបាក់នេះ មានន័យថា អ្នកកំពុងតែតានតឹង (ស្ត្រេស) ហត់នឿយ មិនស្រួលខ្លួន និងចង់សម្រាក។

២០.​ កញ្ចក់បែក

កញ្ចក់តំណាងអោយវិធីដែលអ្នកអាចមើលឃើញខ្លួនឯង។ ដូច្នេះកញ្ចក់បែក មានន័យថា អ្នកមិនសប្បាយចិត្តចំពោះខ្លួនឯង។

២១. ដង្កាប់

វាជាសញ្ញានៃការមានសម្ពាធ។ អ្នកប្រហែលជាត្រូវបានបង្ខំអោយជ្រើសរើសអ្វីមួយ ឬសម្រេចចិត្តលើរឿងសំខាន់មួយ។

ប្រភព ៖ Brightside

ប្រភពប្រែសម្រួល គេហទំព័រចង់ដឹង