kalib9

ហូឡង់បិទពន្ធនាគារ(គុក) ជាបន្តបន្ទាប់ដោយសារតែប្រទេសមានសុវត្ថិភាពពេក

ជារឿងគួរអោយចាប់អារម្មណ៍មួយដែរ ព្រោះថាពន្ធនាគារត្រូវបានបង្កើតឡើងដើម្បីដាក់អ្នកទោសឬជនដែលប្រព្រឹត្តិអំពើរខុសច្បាប់។ ចុះប្រសិនបើប្រទេសដែលគ្មានអ្នកធ្វើខុសច្បាប់វិញ តើគុកត្រូវតែបន្តដំណើរការដែរឬទេ?

សម្រាប់ហូឡង់វិញ របាយការណ៍បានបង្ហាញថាពន្ធនាគារក្នុងប្រទេសនេះត្រូវបានបិទទ្វារជាបន្តបន្ទាប់ដោយសារតែប្រទេសនេះមិនសូវមានបទល្មើសច្បាប់ ឬអាចថាមានតិចតួចជាងចំនួនគុកទៅទៀត ទើបរដ្ធសម្រេចបិទទ្វារ។

ចាប់តាំងពីឆ្នាំ២០០៤មក ករណីល្មើសច្បាប់ក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ខែកញ្ញាឆ្នាំមុន រដ្ធាភិបាលប្រទេសនេះអនុញ្ញាតិអោយប្រទេសណ័រវ៉េសបញ្ជូនអ្នកទោសពីប្រទេសខ្លួន ដើម្បីបំពេញគុកនៅហូឡង់ទៀតផង។

ត្បិតថាប្រទេសមានសុខសុវត្ថិភាពជារឿងល្អមួយ ប៉ុន្តែរដ្ធាភិបាលប្រទេសនេះក៏កំពុងជួបបញ្ហាថ្មីមួយទៀតគឺរកដំណោះស្រាយអោយឆ្មាំគុកដែលបាត់បង់ការងាររបស់ខ្លួន ។ រហូតមកដល់ពេលនេះ បុគ្គលិកធ្វើការនៅពន្ធនាគារប្រមាណ២០០០នាក់កំពុងបាត់បង់ការងារ ខណៈដែលមានតែ៧០០នាក់ប៉ុណ្ណោះដែលអាចមានតួនាទីថ្មីនៅកន្លែងផ្សេង៕

ប្រភព៖​ independent