kalib9

ហួសចិត្ត! Case iPhone ថ្មីរចនាមកជាមួយដុំដែក ធ្វើអោយអ្នកញៀនទូរសព័្ទលែងចង់កាន់!!

មនុស្សភាគច្រើន មិនមែនភាគតិចទៀតទេដែលញៀនក្នុងការកាន់ ចុច អូសចុះ អូសឡើង iPhone របស់ខ្លួនរាប់ភ្លេចក្នុងមួយថ្ងៃ។ ញៀននឹងចុចទូរសព្ទ័អាចថាវាពិបាកផ្តាច់គួរសម ព្រោះហេតុនេះហើយទើប Case ម៉ូតថ្មីនេះកើតឡើង ដោយភ្ជាប់មកជាមួយដុំដែកលើកសាច់ដុំទម្ងន់១០គីឡូ ដូច្នេះអ្នកដែលចាប់ចុចទូរសព្ទ័ត្រូវសម្រេចចិត្តថាតើគួរលើកវាមកចុចឬក៏អត់។

ទោះយ៉ាងណាCaseតម្លៃ១០០ដុល្លារនេះ ពិតថាព្រួញមួយបាញ់បានសត្វ២មែន ព្រោះថាមើលអ្នកមិនលើកទូរសព័្ទយើងនឹងចាប់ផ្តើមលែងញៀនចុចវា ប៉ុន្តែបើលើកធានាថាដូចហាត់ប្រាណដោយសាច់ដុំអញ្ចឹងដែរ។

សម្រាប់អ្នកចង់បាន ពេលនេះទាំងអស់គ្នាអាចកំម៉្មង់បាន តាមដំណភ្ជាប់មួយនេះ៖ Softback for iPhoneX