kalib9

វិធីងាយៗទាំង២០សម្រាប់ជួយដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់អ្នក

ជាញឹកញាប់ បញ្ហាតូចៗបានក្លាយជារឿងរំខានមួយសម្រាប់ជីវិតរបស់អ្នក ប៉ុន្តែការធុញថប់និងការរំខានទាំងនោះនឹងលែងមានទៀតហើយ បើអ្នកដឹងពីវិធីងាយៗសម្រាប់ដោះស្រាយបញ្ហាតូចៗប្រចាំថ្ងៃខាងក្រោម។

#1. ដើម្បីពិសារស្រាទំពាំងបាយជូរសដោយមិនបាត់បង់រសជាតិរបស់វា អ្នកត្រូវប្រើផ្លែទំពាំងបាយជូរដែលដាក់ឱ្យត្រជាក់រហូតដល់កក ជំនួសដុំទឹកកក។

#2. ដើម្បីកុំឱ្យគ្រែកូនទុកចោលឥតប្រយោជន៍ពេលពួកគេធំ អ្នកអាចប្តូរវាទៅជាតុដូចបែបនេះ

#3. វិធីរៀបនំសាំងវិចដែលត្រឹមត្រូវ

#4. របស់នេះអាចប្រើដើម្បីបើកប្រអប់ប្លាស្ទិកដែលបិទជាប់ ងាយស្រួលជាងកន្ត្រៃ

#5. ដាក់ក្រដាសកាសែតនៅបាតធុងសម្រាមដើម្បីស្រូបនូវជាតិទឹកពីសម្រាមស្រស់ៗ ជៀសវាងការជ្រាបប្រឡាក់

#6. ធ្វើបែបនេះអាចទាំងជូត និងដុសលាងឱ្យរលោងក្នុងពេលជាមួយគ្នា

#7. យកទងផ្លែ Strawberries ចេញដោយប្រើបំពង់ប៊ឺត

#8. នៅពេលត្រូវការដំដែកគោល អាចប្រើដង្កៀបខោអាវជួយបាន ដើម្បីជៀសវាងដំត្រូវដៃ

#9. ពន្លាប្រដាប់ដាក់បែបនេះ ដើម្បីអាចដាក់ទឹកជ្រលក់ប៉េងប៉ោះបានច្រើន

#10. Speaker ថ្មី លឿន ងាយស្រួល និងមិនបាច់ចំណាយលុយ គឺប្រើស្នូលក្រដាសបន្ទប់ទឹក

#11. សម្រាប់ដោះស្រាយបញ្ហារបូត ឬរអិលរ៉ូតខោចុះក្រោម

#12. បង្កើនកន្លែងចំអិនអាហារ

#13. កាត់បន្ថយការស៊ីថ្មទូរស័ព្ទ ដោយបើក Airplane Mode

#14. តាមពិតទៅ ប្រហោងនេះក៏មានអត្ថប្រយោជន៍បែបនេះដែរ ព្រោះវាជួយរក្សាបំពង់ប៊ឺតឱ្យនៅស្ងៀម និងមិនលោតចេញពីភេសជ្ជៈរបស់អ្នក

#15. ដាក់ទឹកក្នុងកែវបន្តិចបែបនេះ នៅពេលកម្តៅភីហ្សាក្នុងចង្រ្កាន Microwave ដើម្បីឱ្យសំបកនៅក្រៀមល្អមិនទន់

#16. ប្រើថ្នាំដុសធ្មេញឱ្យអស់ ហើយងាយស្រួលច្របាច់ពេលប្រើជិតអស់

#17. អាចដាក់ចានម្ហូបបានច្រើនក្នុងពេលតែមួយ

#18. បើកក្រវិលសោរដោយមិនឈឺម្រាមដៃ ដោយប្រើ Staple

#19. វិធីធ្វើឱ្យភេសជ្ជៈត្រជាក់ក្នុងពេល២នាទី ដោយប្រើក្រដាសរុំមុនពេលដាក់ចូលក្នុងទូរទឹកកក

#20. ធ្វើបែបនេះ អ្នកមិនបាច់កាន់កញ្ចប់នំ ហើយអាចចាប់នំញុំាដោយងាយស្រួល

ប្រភព៖ Wtfintheworld