kalib9

អស្ចារ្យណាស់!!! គ្រាន់តែទម្រង់នៃគូទសោះ ក៏អាចបង្ហាញឲ្យអ្នកដឹងយ៉ាងច្រើនអំពីសុខភាពបានដែរ

ទំហំ និងទម្រង់រូបរាងនៃគូទរបស់មនុស្សម្នាក់ៗអាចបង្ហាញឲ្យដឹងយ៉ាងច្រើនអំពីសុខភាពរបស់ពួកគេ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានយល់អំពីបញ្ហាសុខភាពមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលទម្រង់គូថរបស់អ្នកមានការប្រែប្រួល ៖

១. ទម្រង់គូថរាងការេ ឬអក្សរ H ៖ គូទដែលមានទម្រង់ការេបួនជ្រុងមានផ្ទុក​​​ជាតិខ្លាញ់ដែលត្រូវបានចែកចាយស្មើៗគ្នា។ ទម្រង់បែបនេះអាចមានន័យថា អ្នកកំពុងតែមានផ្ទុកជាតិខ្លាញ់ច្រើនពេក ឬសាច់ដុំ glutes ដែលជាសាច់ដុំដ៏សំខាន់នៃត្រគាករបស់អ្នកមិនមានភាពរឹងមាំ។ លំហាត់ប្រាណសាច់ដុំត្រគាកអាចជួយអ្នកក្នុងការកម្ចាត់ចោលនូវខ្លាញ់ដែលមិនចាំបាច់នៅជុំវិញចង្កេះបាន។

២. ទម្រង់គូថរាងមូល ឬអក្សរ O ៖ វាជាទម្រង់នៃគូថដែលត្រូវបានចាត់ទុកថា មានសុខភាពល្អបំផុត។

៣. ទម្រង់គូថរាងបេះដូង ឬអក្សរ A ៖ ទម្រង់ប្រភេទនេះបង្ហាញពីការចែកចាយប្រមូលផ្ដុំជាតិខ្លាញ់មិនចាំបាច់មួយចំនួននៅជុំវិញផ្នែកខាងលើនៃភ្លៅទាំងសងខាងដែលមានន័យថាមនុស្សណាម្នាក់នោះកំពុងតែផ្ទុកខ្លាញ់ច្រើនលើសពីធម្មតាបន្តិចហើយ។ បើទោះបីជាមនុស្សដែលមានទម្រង់គូថបែបនេះមានទំនោរបាត់បង់ ឬស្រកខ្លាញ់លឿនជាងអ្នកដទៃក៏ពិតមែន ប៉ុន្តែអ្វីដែលល្អបំផុត គឺត្រូវកម្ចាត់ចោលនូវជាតិខ្លាញ់ដែលមិនចាំបាច់នោះអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីជៀសវាងការជួបប្រទះនឹងបញ្ហាសុខភាពផ្សេងៗនៅពេលក្រោយ។

៤. ទម្រង់គូថរាងបញ្ច្រាស ឬអក្សរ V ៖ ទម្រង់គូថបែបនេះជាទូទៅ គឺកើតមានចំពោះស្ត្រីដែលមានកម្រិតអ័រម៉ូនអឺស្ត្រូសែនទាប។ នៅពេលដែលកម្រិតនៃអ័រម៉ូនអឺស្ត្រូសែនថយចុះនោះជាតិខ្លាញ់នឹងចាប់ផ្ដើមផ្លាស់ទីទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ក្នុងករណីបែបនេះវាជាការសំខាន់ណាស់ដែលអ្នកត្រូវចាប់ផ្ដើមធ្វើការកម្ចាត់ចោលនូវជាតិខ្លាញ់ដែលលើសចេញពីរាងកាយ ដើម្បីការពារដល់បេះដូងរបស់អ្នក។ អ្នកអាចដោះស្រាយបញ្ហានេះបានជាមួយនឹងការធ្វើលំហាត់ប្រាណបេះដូង។ លំហាត់ប្រាណបេះដូងមានប្រសិទ្ធភាពជួយដល់រាងកាយក្នុងការគ្រប់គ្រងលើបរិមាណដ៏ច្រើនសន្ធឹកនៃខ្លាញ់។ រីឯលំហាត់ប្រាណផ្សេងៗដែលពាក់ព័ន្ធជាមួយផ្នែកខាងក្រោមនៃរាងកាយនឹងជួយធ្វើឲ្យគូទរបស់អ្នកកាន់តែពេញ និងមូលស្អាត៕

ប្រភព ៖ Khmer Note