kalib9

កុំរំលងដាច់ខាត!!! រោគសញ្ញាទាំង ៨ ដែលនឹងលេចឡើង នៅពេលរាងកាយជួបប្រទះបញ្ហានៃកង្វះវីតាមីន

ទោះបីជាមានឱសថរាប់តោនដែលបង្កើតឡើងសម្រាប់ដោះស្រាយបញ្ហានៃកង្វះវីតាមីនក៏ដោយ ក៏មនុស្សជាច្រើននៅតែទទួលរងពីបញ្ហានេះដដែល។ ប៉ុន្តែទោះជាយ៉ាងណា ថ្នាំវីតាមីនមិនមែនជាជម្រើសដ៏ល្អបំផុតឡើយ ក៏ព្រោះវាអាចនឹងផ្ដល់នូវប៉ះពាល់មួយចំនួន ប្រសិនបើអ្នកមិនយល់ច្បាស់ពីរបៀប ឬកម្រិតនៃការប្រើប្រាស់។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាអាហារដែលមានតុល្យភាពផ្តល់ឲ្យរាងកាយនូវអ្វីដែលវាត្រូវការ ហើយនៅក្នុងអត្ថបទខាងក្រោមយើងនឹងប្រាប់អ្នកអំពីវិធីស្តារឡើងវិញ ឬដំណោះស្រាយនៃកង្វះវីតាមីនដែលមានប្រសិទ្ធភាពខ្ពស់ និងមិនផ្ដល់ផលប៉ះពាល់ដល់សុខភាពឡើយ ៖

១. ជ្រុះសក់ ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះវីតាមីន B7 (បាយអូទីន) ក៏ព្រោះតែការទទួលទានស៊ុតឆៅច្រើនពេក។ ផ្នែកពណ៌សនៃស៊ុតឆៅមានផ្ទុកសារធាតុ avidin ដែលទប់ស្កាត់សមត្ថភាពរបស់រាងកាយក្នុងការរំលាយបាយអូទីន។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើដើម្បីបង្កើនការទទួលយកវីតាមីន B7 ឡើងវិញ គឺព្យាយាមទទួលទាន គ្រាប់អាល់ម៉ុង សណ្តែកសៀង ដំឡូង (ចៀនឬដុត) និងផ្លែចេក ឲ្យបានច្រើន។

២. រមួលក្រពើ ៖ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈរមួលក្រពើញឹកញាប់នោះមានន័យថា រាងកាយរបស់អ្នកកំពុងតែខ្វះនូវជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ បញ្ហានេះក៏អាចកើតមានឡើងផងដែរ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ ឬហាត់កីឡាច្រើនពេក ដោយនៅខណៈពេលដែលអ្នកបែកញើស ជាតិរ៉ែជាច្រើននឹងត្រូវហូរចេញពីរាងកាយ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺទទួលទាន គ្រាប់ធញ្ញជាតិ ល្ពៅ ចេក និងផ្លែប៉ោមឲ្យបានច្រើន។

៣. ឡើងរោលកន្ទួលក្រហមលើមុខ ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះវីតាមីន B7 (បាយអូទីន)។ រាងកាយរបស់យើងស្តុកទុកនូវវីតាមីនរលាយជាតិខ្លាញ់ជាច្រើនដូចជា វីតាមីន A វីតាមីន E វីតាមីន K វីតាមីន D ប៉ុន្តែវីតាមីនក្រុម B ត្រូវការស្តារឡើងវិញជានិច្ច។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺក្រៅពីអាហារបំប៉នដែលអ្នកអាចរកទិញបាននៅឱសថស្ថាន អ្នកអាចបង្កើនបរិមាណនៃវីតាមីនបាយអូទីនដោយគ្រាន់តែព្យាយាមទទួលទាន ផ្សិត ដំបូងបារាំង ឈីស ស៊ុតស្ងោរ ស្បៃអេពីណា និងផ្កាខាត់ណា។

៤. ស្ពឹកអវយវៈ ៖ កង្វះនៃវីតាមីន B6 B12 B9 អាចជាមូលនៃបញ្ហាស្ពឹកអវយវៈ ក៏ព្រោះវីតាមីនប្រភេទទាំងនេះមានឥទ្ធិពលរារាំងអាហារូបត្ថម្ភដែលត្រូវបានប្រើសម្រាប់ផលិតកោសិកាឈាមដែលមានសុខភាពល្អចាំបាច់សម្រាប់ដឹកនាំអុកស៊ីសែនទៅកោសិកាផ្សេងៗទៀត។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានសណ្ដែក ក្រូច អាហារសមុទ្រ និងសាច់មាន់ ទា ក្ងាន ឲ្យបានច្រើនជាងមុន។

៥. ពងបែកលើត្រគាក និងដៃ ៖ មុនដែលមានរូបរាងដូចពងបែកលេចឡើងដោយសារតែកង្វះនៃវីតាមីន A វីតាមីន D និងអាស៊ីតខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺសូមព្យាយាមបន្ថយបរិមាណនៃការប្រើប្រាស់ ឬទទួលទានប្រភេទនៃជាតិខ្លាញ់ដែលត្រូវបានផលិតដោយអ៊ីដ្រូសែន។ អ្នកគួរតែទទួលទានត្រីសាលមុន និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ កុំភ្លេចទទួលទានបន្លែដែលមានផ្ទុកវីតាមីន A ដូចជា​​​ ការ៉ុត ជាដើម។

៦. ប្រស្រីភ្នែកប្រែជាមានពណ៌លឿង ៖ បញ្ហានេះអាចបណ្ដាលមកពីកង្វះនៃវីតាមីន B12។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺបញ្ចូលនូវប្រភេទអាហារផ្សេងៗដែលសម្បូរទៅដោយវីតាមីនចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ សាច់គោ សាច់ចៀម ថ្លើមមាន់ ទឹកដោះគោ ត្រីសាលមុន និងត្រីធូណា គឺជាប្រភពសំខាន់នៃវីតាមីន B12។

៧. ជាលិកាធ្មេញទទួលរងផលប៉ះពាល់ ៖ បញ្ហានេះកើតឡើង ក៏ព្រោះតែកង្វះនៃវីតាមីន D។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលខ្វះជាតិវីតាមីន D តែងតែទទួលរងពីជំងឺរលាកអញ្ចាញធ្មេញ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយ កាល់ស្យូម ផូស្វ័រ និងវីតាមីន D ក៏ព្រោះសារជាតិទាំង ៣ នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពធ្មេញរបស់អ្នក។ ព្យាយាមទទួលទានផលិតផលអាហារដែលធ្វើឡើងពីទឹកដោះគោ អង្ករសម្រូប ផ្លែប៉េងបោះ សណ្ដែក ត្រី ក្រូច និងទំពាំងបាយជូរ។

៨. ប្រេះកៀនមាត់ ៖ វាអាចជាសញ្ញាមួយនៃកង្វះវីតាមីន B3 B2 និងB12 ដែលសម្បូរជាតិដែក និងស័ង្កសី។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានសាច់មាន់ សាច់ទា សាច់ក្ងាន ត្រី (ជាពិសេសត្រីសាលមុន) ស៊ុត សណ្ដែក និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន។ ដើម្បីជាការប្រសើរអ្នកគួរទទួលទានអាហារទាំងនេះលាយជាមួយនឹងបន្លែផ្សេងៗដែលជួយសម្រួលដល់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងអស់នេះអាចមិនមែនមានន័យថាអ្នកមានបញ្ហាដោយសារតែកង្វះនៃវីតាមីនឡើយ ប៉ុន្តែវាអាចជាជម្ងឺផ្សេង។ ដូច្នេះវាជាការចាំបាច់ក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមានបើទោះបីជាអ្នកព្យាយាមផ្លាស់ប្ដូររបបអាហារបានត្រឹមត្រូវហើយក៏ដោយ៕

ប្រភព ៖ Khmer Note