kalib9

ពិតជាសំខាន់ណាស់សំរាប់នារីៗ! កុំមើលរំលងជម្ងឺដ៏កាចសាហាវទាំង៧នេះ ដែលនារីៗភាគច្រើនមិនឆាប់អារម្មណ៍

ជម្ងឺផ្សេងៗដែលស្ត្រីអាចនឹងជួបប្រទះ គឺពិបាកកំណត់បាននូវរោគសញ្ញាដំបូងណាស់។ រោគសញ្ញានៃជម្ងឺទាំងនោះថែមទាំងពិបាកក្នុងការបែងចែកឲ្យដាច់ពីការឈឺចាប់ដែលពួកគេទទួលបាននូវមុនពេលមករដូវទៀតផង។ ប្រសិនបើអ្នកអាចសម្គាល់បាននូវរោគសញ្ញាទាន់ពេល នោះអ្នកនឹងមិនទទួលរងគ្រោះថ្នាក់ដល់ជីវិតឡើយ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលអាចចង្អុលបង្ហាញឲ្យដឹងថា អ្នកប្រហែលជានឹងទទួលរងនូវជម្ងឺធ្ងន់ធ្ងរណាមួយនៅពេលខាងមុខជាមិនខាន។ ចូររៀនសម្គាល់រកនូវរកសញ្ញាដោយខ្លួនឯងតាមវិធីខាងក្រោម ហើយប្រសិនបើសម្គាល់ឃើញមាននូវរោគសញ្ញាអស់ទាំងនេះ អ្នកត្រូវប្រញាប់ទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ៖

៧. នោមញឹក ៖ អាត្រានៃការឈឺនោមកើនឡើងមិនត្រឹមតែជាសញ្ញាមួយដែលបង្ហាញឲ្យអ្នកដឹងថាតម្រង់នោម ឬបំពង់បង្ហូរនោមកំពុងជួបប្រទះនូវបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតមានឡើងដោយសារបាក់តេរីល្អនៅក្នុងទ្វារមាសកំពុងមានភាពមិនប្រក្រតីជាមួយនឹងអ្វីមួយ ឬអតុល្យភាពនៃអ័រម៉ូន។ ហើយប្រសិនបើអ្នកឈឺនោមញឹកជាងធម្មតា រួមផ្សំជាមួយនឹងអារម្មណ៍ស្រេកទឹកនោះវាអាចជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ គួរបញ្ជាក់ផងដែរ ការឈឺនោមពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃ ត្រូវចាត់ទុកថាធម្មតា ប្រសិនបើអ្នកបានទទួលទឹកក្នុងបរិមាណកំណត់ត្រឹមត្រូវ។ ហេតុនេះប្រសិនបើអ្នកឈឺនោមច្រើនជាង ១០ ដងក្នុងមួយថ្ងៃ អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

៦. ស្រកទម្ងន់ដោយគ្មានមូលហេតុ ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺផ្សេងៗដូចជា ជម្ងឺពោះវៀន ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ឬ ជម្ងឺមហារីក។ ប៉ុន្តែមិនថាករណីណាក៏ដោយ រោគសញ្ញានេះមានន័យថាកំពុងមានអ្វីមួយកើតឡើងខុសប្រក្រតីក្នុងរាងកាយ។ ក្នុងករណីណាក៏ដោយ រោគសញ្ញានេះមានន័យថាមានអ្វីមួយកំពុងកើតឡើងខុសប្រក្រតីជាមួយនឹងរាងកាយ។ ដូច្នេះប្រសិនបើអ្នកបានស្រកទម្ងន់ ១០ ទៅ ១៥ ផោន ឬប្រមាណជា ៥ ទៅ ៧ គីឡូ ក្នុងរយៈពេល ៦ ទៅ ១២ ខែ ទាំងដែលអ្នកមិនបានហាត់កីឡា ឬ ផ្លាស់ប្ដូររបបអាហារទេនោះ អ្នកត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។

៥. ដុះរោមត្រង់កន្លែងមិនគួរមានដុះ ៖ រោមដែលដុះហួសប្រមាណលើផ្នែកផ្សេងៗនៃរាងកាយ គឺកើតឡើងដោយសារតែបញ្ហានៃអ័រម៉ូនបុរសមានបរិមាណច្រើនពេកក្នុងរាងកាយ។ បញ្ហានៃការកើនឡើងនូវ
អ័រម៉ូនបុរសហួសប្រមាណក្នុងរាងកាយ មិនត្រឹមតែធ្វើឲ្យរូបរាងមុខមាត់ស្ត្រីមានការប្រែប្រួលប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពនេះក៏អាចបង្កឲ្យស្ត្រីទទួលរងនូវបញ្ហាផ្សេងៗច្រើនទៀតដូចជា ភាពមិនអាចមានកូន ជម្ងឺពាក់ព័ន្ធនឹងការរំលាយអាហារ ហានិភ័យនៃជម្ងឺមហារីកសុដន់ និង ជម្ងឺស្បូន មានកើនឡើងខ្ពស់។ ប្រសិនបើអ្នកសម្គាល់ឃើញថាមានរោមដុះហួសប្រមាណត្រង់កន្លែងមិនគួរដុះនោះ អ្វីដំបូងបំផុតដែលអ្នកត្រូវធ្វើ គឺទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

៤. ការហូរឈាមក្រោយអស់រដូវ ៖ ​ប្រសិនបើអ្នកសម្គាល់ឃើញជាញឹកញយនូវការធ្លាក់ឈាម បន្ទាប់ពីអស់រដូវនោះ វាអាចជាសញ្ញាមួយនៃជម្ងឺដែលបង្កគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិតស្ត្រីជាច្រើនដូចជា ជម្ងឺមហារីកមាត់ស្បូន ជម្ងឺផ្សេងៗពាក់ព័ន្ធនឹងស្បូន ដុំសាច់ក្នុងស្បូន ជាដើម។ ដូច្នេះប្រសិនបើមានបញ្ហាដូចនេះកើតឡើង អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។

៣. ការប្រែប្រួលណាមួយនៃសុដន់ ៖ រោគសញ្ញាដំបូងនៃជម្ងឺមហារីកសុដន់ គឺពិបាកក្នុងការកត់
សម្គាល់។ នៅពេលឈានដល់មានរោគសញ្ញានៃការឈឺចាប់ក្នុងសុដន់ និងមានដុំពក វាប្រហែលជាហួសពេលបាត់ទៅហើយ។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញមាននូវរោគសញ្ញាមួយចំនួនដូចជា ការហើមមួយផ្នែក ឬពេញសុដន់តែម្ដង ស្បែកសុដន់ឡើងរោលរលាក ការឈឺចាប់ចុងសុដន់ ឬ ចុងសុដន់លឹបចូលក្នុង ដុំពក ជាដើមកើតឡើងចំពោះសុដន់នោះអ្នកត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានលឿនបំផុត។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់សុដន់ម្ដងៗដែលកើតឡើងនៅមុនពេលមករដូវ គឺជារឿងធម្មតាប៉ុណ្ណោះ។

៤. ការបន្ទោរបង់មានភាពប្រែប្រួល ៖ រាងកាយរបស់អ្នកប្រហែលជាកំពុងជួបប្រទះនូវបញ្ហានៃការរលាក ឬឆ្លងមេរោគណាមួយហើយ។ អ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញប្រសិនបើអ្នកសម្គាល់ឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងដូចជា បន្ទោរបង់មកមានឈាម ជាដើម។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេទុកថាជារឿងធម្មតា ប្រសិនបើអ្នកបន្ទោរបង់មកមានឈាមក្នុងកំឡុងពេលមានរដូវ។

១. យូរអស់រដូវ ៖ វាអាចជារោគសញ្ញានៃជម្ងឺមហារីកស្បូន ជម្ងឺក្រពេញទីរ៉ូអ៊ីត។ ជាធម្មតារយៈពេលនៃការមករដូវ គឺមិនយូរជាង​ ៧ ថ្ងៃ។ ប្រសិនបើយូរជាងនេះវាអាចជាសញ្ញាគួរឲ្យបារម្ភមួយ ហើយជាពិសេសប្រសិនបើឈាមរដូវមានពណ៌ក្រហមភ្លឺ។ វដ្តពេលនៃរដូវ គឺពី ២១ ទៅ ៣៥ថ្ងៃ ហើយអ្វីដែលអ្នកគួរតែចាប់អារម្មន៍ទៀតនោះ គឺរដូវគួរតែមកទៀង។ ប្រសិនបើការមករដូវរបស់អ្នកមានសភាពខុសពីធម្មតាដូចបានរៀបរាប់អ្នកត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។ កុំខ្មាស
អៀនក្នុងការទៅជួបពិនិត្យ ឬពិភាក្សាអំពីអ្វីដែលអ្នកកំពុងព្រួយបារម្ភជាមួយនឹងគ្រូពេទ្យរោគស្ត្រី ឬអ្នកជំនាញខាងជម្ងឺមហារីកឲ្យបាន ១ ទៅ ២ដង ក្នុងមួយឆ្នាំ៕

ប្រភព ៖ Khmer Note