kalib9

8 សន្លឹកបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នានៃការរៀបការតាមគ្រួសារ និង រៀបការដោយក្តីស្រឡាញ់

 

សព្វថ្ងៃនេះឪពុកម្ដាយភាគច្រើនតែងផ្ដល់សិទ្ធិដល់កូនក្នុងការជ្រើសរើសគូស្រករដោយខ្លួនឯង ប៉ុន្តែឪពុកម្ដាយខ្លះនៅតែប្រកាន់ទំលាប់ឲ្យកូនរៀបការទៅតាមការរៀបចំរបស់ខ្លួន ។ ជម្រើសទាំង ២ នេះសុទ្ធតែមានផលល្អរៀងៗខ្លួន។

 

តែក្នុងអត្ថបទនេះខ្ញ៉ំសូមមិនលើកយកពីផលល្អ និង ផលអាក្រក់នៃជម្រើសទាំង ២ នេះនោះទេ ប៉ុន្តែខ្ញ៉ំនឹងលើកយកពីភាពខុសគ្នា រវាងការរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ ឬសង្សារ និង ការរៀបការទៅតាមការរៀបចំរបស់ឪពុកម្ដាយ ហើយរូបទាំង ៨ នេះនឹងបង្ហាញអ្នកពីភាពខុសគ្នាទាំងនោះ ៖

 

បញ្ជាក់ខាងឆ្វេងជាការរៀបការតាមការរៀបចំរបស់ឪពុកម្ដាយ ឯ ខាងស្ដាំជាងការរៀបការជាមួយនឹងសង្សារខ្លួន

 

របៀបនៃការគេងជាមួយគ្នា

 

ការទទួលទានចំណីអាហារ

 

នៅពេលមនុស្សពីរនាក់ស្រលាញ់គ្នាហើយសម្រេចចិត្តរៀបការជាមួយគ្នាពួកគេប្រហែលបានស្គាល់ច្បាស់ពីចិត្តគំនិតនិងរបៀបរស់នៅរបស់ភាគីខ្លួនមិនខាន ដូចនេះការបរិភោគអាហារដូចជាមិនមែនជាបញ្ហាចោទនោះទេ ពេលខ្លះពួកគេអាចកុម្មង់ត្រឹមតែ Pizza មកញ៉ាំជាមួយគ្នាក៏បាន ។ ប៉ុន្តែសម្រាប់ជីវិតគូតាមការរៀបចំរបស់ឪពុកម្ដាយ គឺផ្ទុយពីនោះ វាប្រៀបដូចជាការចាប់ផ្ដើមស្រលាញ់គ្នាដូច្នោះដែរ ។

សេរីភាព

 

ការរៀបការតាមការរៀបចំរបស់ឪពុកម្ដាយ ប្រាកដណាស់ថាបន្ទាប់ពីរៀបការរួចប្រហែលជាត្រូវទៅរស់នៅខាងក្រុមគ្រួសាររបស់ភាគីណាម្នាក់ ដែលនោះហើយជាមូលហេតុដែលអ្នកមិនសូវជាហ៊ានធ្វើអ្វីតាមតែចិត្ត បើទោះបីជាឪពុកម្ដាយក្មេកមិនថាអីក៏ដោយ ។ ប៉ុន្តែសម្រាប់ប្ដីប្រពន្ធដែលរៀបការតាមការស្រលាញ់របស់ខ្លួន ពួកគេប្រហែលជាចូលចិត្តរស់នៅបែបមានស៊េរីភាពច្រើនជាង ពួកគេបាននិយាយគ្នាពីគម្រោងគ្រួសារតាំងពីនៅជាសង្សារនឹងគ្នា ពួកគេអាចនឹងទិញផ្ទះមួយរស់នៅជាមួយគ្នាដាច់ដោយឡែក ហេតុនេះពួកគេមិនមានសម្ពាធពីខាងគ្រួសារនៃភាគីណាម្នាក់នោះទេ។

ឯកជនភាព

នេះក៏មិនខុសពីចំណុចស៊េរីភាពដែរ សម្រាប់ប្ដីប្រពន្ធដែលរៀបការតាមការរៀបចំប្រាកដជាមានភាគីណាម្នាក់ត្រូវទៅរស់នៅផ្ទះរបស់ភាគីម្នាក់ទៀត ដូចនេះម្នាក់ក្នុងចំណោមអ្នកទាំងពីរត្រូវរស់នៅសម្រប់ខ្លួនជាមួយនឹងសមាជិកផ្សេងទៀត ហើយឯកជនភាពក៏មានតិចផងដែរ ខណៈដែលប្ដីប្រពន្ធដែលរៀបការជាមួយនឹងមនុស្សខ្លួនឯងស្រលាញ់ ចូលចិត្តរស់នៅតាមបែបស៊េរីភាពច្រើនជាង ដូចនេះហើយឯកជនភាពរបស់ពួកគេគឺពេញបរិបូរណ៌តែម្ដង ។

ការធ្វើដំណើរកម្សាន្ត

ដោយសារតែមិនទាន់យល់ពីគ្នាច្បាស់ប្ដីប្រពន្ធរៀបការតាមការរៀបចំ តែងតែមិនហ៊ាននិយាយពីអ្វីដែលខ្លួនចង់បានទៅកាន់ដៃគូរបស់ខ្លួន សូម្បីតែការធ្វើដំណើរកម្សាន្ត បើទោះបីជាចង់ទៅកន្លែងណាមួយក៏មិនហ៊ាននិយាយចំដែរ ឬ អាចរងចាំរហូតទាល់តែទៅជាលក្ខណៈគ្រួសារធំតែម្ដង ។

 

ប៉ុន្តែប្ដីប្រពន្ធដែលរៀបការតាមក្ដីស្រលាញ់របស់ខ្លួន មិនដែលលាក់នូវចំណង់ចំណូលចិត្តរបស់ខ្លួននោះទេ ហើយពួកគេតែងតែយល់ពីគ្នាជានិច្ច (តោះថ្ងៃអាទិត្យទៅមើលកុន ចុងខែនេះពួកយើងទៅលេងកំពង់សោមទេអូន ទៅរំលឹងអនុស្សាវរីយរបស់យើងនោះអី ) ។

ពេលវេលាឯកជន

ការរៀបការ

 

ការរៀបការតាមការរៀបចំរបស់ឪពុកម្ដាយប្រៀបបាននឹងការបិទភ្នែករើសយកកូនបាល់ចម្រុះពណ៌ពីក្នុងធុងមួយឲ្យបានពណ៌បៃតងអីញ្ចឹង អ្នកត្រូវរើសយកទាំងមិនដឹងថាក្នុងធុងនោះមានពណ៌អ្វីខ្លះផង។

 

ចំណែកឯការរៀបការតាមក្ដីស្រលាញ់គឺប្រៀបបាននឹងការបើកភ្នែកចាប់យកកូនបាល់ពីក្នុងធុងអីញ្ចឹង អ្នកស្គាល់ច្បាស់ថាក្នុងធុងនោះមានកូនបាល់ពណ៌អ្វីខ្លះ ហើយពណ៌ដែលអ្នកចង់ចាប់យកនៅកន្លែងណា ។ ប៉ុន្តែបើសិនជាភ្នែករបស់អ្នកមានបញ្ហា មើលបាល់ទាំងនោះមិនច្បាស់អ្នកក៏អាចបរាជ័យដូចគ្នា ។

មូលហេតុនៃការរៀបការ

 

ភាគច្រើននៃការៀបការតាមការរៀបចំរបស់ឪពុកម្ដាយចាប់ផ្ដើមពីមូលហេតុចម្បងបំផុតនោះគឺទ្រព្យសម្បត្តិ ចំណែកឯការរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់គឺយកក្ដីស្រលាញ់ជាធំ។

 

ការរៀបរាប់ខាងលើនេះមិនមែនមានន័យប្ដីប្រពន្ធរៀបការតាមឪពុកម្ដាយ និង រៀបការតាមក្ដីស្រលាញ់របស់ខ្លួនសុទ្ធតែបែបនេះ ១០០ ភាគរយនោះទេ ប៉ុន្តែយើងអាចនិយាយបានថាភាគច្រើនគឺបែបនេះ៕