kalib9

មធ្យោបាយ សម្រក​ខ្លាញ់​ក្បាលពោះ បាន​លឿន​បំផុត!

ការ​ដែល​មាន​បញ្ហា​ដុះ​ខ្លាញ់​ ក្បាលពោះ អាច​ធ្វើ​អោយ ​រំខាន​ ដល់​រូបរាង ​ខាងក្រៅ និង​ផ្តល់​ផល​ អវិជ្ជមាន​ យ៉ាងធ្ងន់ធ្ងរ​ មួយចំនួន​ដល់​អ្នក​ទៀតផង​។ មនុស្ស​ បែប​នេះ​ មិន​មាន ​អារម្មណ៍​ថា មាន​ផាសុខ ភាព​ចំ​ពោះ ​ខ្លួនឯង​ទេ ព្រោះ​ពួកគេ ​យល់ថា ខ្លួនឯង ​ពិតជា​ពិបាក​ មើល​ណាស់​។

​ក្រៅពីនេះ ការ​ដែល​ដុះ​ខ្លាញ់​ក្បាលពោះ​ច្រើនពេក អាច​បណ្តាលអោយ​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​មហារីក​ទៀង​ផង​។ ដូច្នេះ តើ​មាន​អ្វី​ទៅ ដែល​អាច​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​លឿន​?

1-​កុំ​ភ្លេច​ញ៉ាំ​អាហារ​ពេលព្រឹក​ ​យើង​ដឹង​ថា អ្នក​ខ្លះ​ប្រហែលជា​ឆ្ងល់​ហើយ​ថា តើ​ការធ្វើ​បែប​នេះ​អាច​មាន​ប្រយោជន៍​ក្នុងការ​សម្រក​ខ្លាញ់​ក្បាលពោះ​ដូច​ ម្តេចទៅ​?

តើ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក មាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​? បើ​យោង​ទៅតាម​អ្នកជំនាញ​បានអោយដឹងថា បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​ប្រហែលជា​រយៈពេល​មួយ​ម៉ោង​ក្រោយ​ភ្ញាក់​ ពី​គេង អ្នក​នឹង​ធ្វើ​រឿង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួនឯង ព្រោះ​វា​នឹង​ជួយ​អោយ​ចំនួន​អាំង​ស៊ុយ​លីន​នៅ​នឹង​ល្អ ព្រមទាំង​កាត់​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ដែល​ធ្វើអោយ​ដុះ​ខ្លាញ់​ក្បាលពោះ​ទៀតផង​។

ជាមួយគ្នានេះដែរ ចូរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​អោយបាន​ច្រើន ដូចជា​ស៊ុត ផ្លែឈើ និង​បន្លែ​ជាដើម​។

2-​ជៀស​អោយ​ឆ្ងាយ​ពី​អាហារ ដែល​ធ្វើអោយ​ឡើង​ខ្លាញ់​ក្បាលពោះ​ ​អាហារ​ទាំង​នេះ​គួរតែ​ជៀសវាង​អោយ​ឆ្ងាយ បើសិន​ជា​អ្នក​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ​។ អាហារ​ទាំងនេះ​មានដូចជា នំ​ស្រួយ នំ​កញ្ចប់​ផ្អែមៗ និង​ផា​ស្តា​ជាដើម​។

​3-ហាត់ប្រាណ​ទៀងទាត់​ ​ការ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រាងកាយ​។ ការ​ហាត់ប្រាណ មិន​ត្រឹមតែ​ជួយ​អោយមាន​សុខភាព​ល្អ​ទេ តែ​វា​ក៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​ច្រើន​ដែរ ជាពិសេស​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​តែម្តង​។ ការរត់​តិចៗ ឬ​រត់​រយៈពេល​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ គឺជា​រឿង​ដែល​អ្នក​គួរ​ធ្វើ ប្រសិន​បើ​សិន​អ្នក​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ​អោយបាន​លឿន​។

4-​យកឈ្នះ​ស្ត្រេ​ស​អោយបាន​ ​ស្ត្រេ​ស គឺជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត ហើយ​វា​ក៏​ជា​អ្នក​ធ្វើ​អោយ​ខ្លាញ់​ក្បាលពោះ​ដុះ​យ៉ាង​ច្រើន​ដែរ​។ បើ​យោង​ទៅ​តាម​ការសិក្សា​បានអោយដឹងថា នៅពេល​រាងកាយ​ចេះ​តែ​ផលិត​អ័រម៉ូន​ស្ត្រេ​ស​ដោយសារតែ​មនុស្ស​កើត​មាន​បញ្ហា​ ពិបាកចិត្ត​រហូត បុគ្គល​នោះ​នឹង​មាន​ឱកាស​ដុះ​ខ្លាញ់​ក្បាលពោះ​កាន់តែច្រើន​។

​5-ផឹកទឹក​អោយបាន​ច្រើន​ ​ ទឹក គឺជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ​។ អ្នកខ្លះ​និយាយថា គ្មាន​ជំងឺ​ណា​ដែល​ទឹក​មិន​អាច​ព្យាបាល​បាន​នោះទេ​។ ទឹក ក៏​ជួយ​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​បាន​លឿន​ដែរ​។

បើ​យោង​ទៅ​តាម​ការសិក្សា​បានអោយដឹងថា មូលហេតុ​ដែល​វា​ទៅ​សម្រក​ខ្លាញ់​នៅ​ក្បាលពោះ គឺ​ដោយសារតែ នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ច្រើន​រាល់ថ្ងៃ វា​អាច​នឹង​ជម្រុញ​អោយ​មាន​ការរំលាយ​អាហារ​កាន់តែ​ច្រើន​ក្នុង​រាងកាយ ពេល​នោះ​ខ្លាញ់​នៅ​ក្បាលពោះ​នឹង​ស្រក​។

​6-ញ៉ាំ​អាហារ ​ដែល​ទៅ ​រំលាយ​ខ្លាញ់​ ក្បាលពោះ​ ​ អាហារ​ទាំងនោះ គឺជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​។ អ្នក​អាចរ​កវា​បាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ និង​ប្រេង​អូ​លីវ​។ ក្រៅពីនេះ យើង​ក៏​មាន​អាហារ​ផ្សេងៗ​ទៀត​ដែរ​ដូចជា តែ​បៃតង និង​ផ្លែ​ប័រ សម្រាប់​ទៅ​រំលាយ​ជាតិ​ខ្លាញ់​ក្បាលពោះ​។ ដូច្នេះ អ្នក​គួរតែ​ទទួលទាន​វា​ជាប្រចាំ​៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន ប្រភព៖ BRIGHTSIDE.ME​