kalib9

មិននឹកស្មានថាការ!!! ញ៉ាំអាហារមួយប្រភេទនេះនឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អយ៉ាងនេះសោះ

ញ៉ាំផ្លែអាល់ម៉ុនមួយថ្ងៃ​ ៤គ្រាប់អាចធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ។អ្នកមិនចាំបាច់ញ៉ាំដើម្បីតែឆ្ងាញ់ទេតែត្រូវញ៉ាំឱ្យមានសុខភាពល្អផងដែរហើយអាល់ម៉ុនគឺជាប្រភេទគ្រាប់ធញ្ញជាតិមានប្រយោជន៍សម្រាប់សុខភាព។ វាផ្ទុកនូវវីតាមីនជាច្រើននិងធាតុផ្សេងទៀតដែលយើងត្រូវការដើម្បីឱ្យមានភាពស្រស់ស្អាតនិងមានសុខភាពល្អ។

នេះជាអាល់ម៉ុន

១.  បញ្ចុះជាតិខ្លាញ់ក្នុងសសៃឈាម

អាល់ម៉ុនគឺជាអាហារមួយក្នុងចំណោមអាហារទាំង៥ ដែលមានប្រសិទ្ធភាពបំផុតសម្រាប់កាត់បន្ថយខ្លាញ់មិនល្អនៅក្នុងសសៃឈាមរបស់យើង។ ប្រសិនបើវាមានជាតិខ្លាញ់ឡើងខ្ពស់រួចហើយ បង្កើនបរិមាណនៃការញ៉ាំអាល់ម៉ុនពី ២០ទៅ៣០ គ្រាប់ក្នុងមួយថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា មានចំណុចពណ៌សនៅលើត្របកភ្នែក ជើងឈឺនិងសក់ស្កូវទាំងវ័យក្មេង។

២.  ធ្វើឱ្យសក់មានសុខភាពល្អ

ផ្លែអាល់ម៉ុនមានវីតាមីននិងសារធាតុរ៉ែស្ទើរតែទាំងអស់ដែលត្រូវការដើម្បីបង្កើនការលូតលាស់សក់របស់អ្នកនិងធ្វើឱ្យវាកាន់តែរឹងមាំ។ ម៉ាញ៉េស្យូមនិងស័ង្កសីជួយដល់ការលូតលាស់របស់សក់ វីតាមីនអ៊ីជួយឱ្យសក់កាន់តែរឹងមាំហើយវីតាមីនបេផ្តល់នូវភាពរលោងនិងស្រស់ស្អាតបានយូរ។

៣. ការពាការកើតជំងឺបេះដូង

សារធាតុប្រឆាំងអុកស៊ីតកម្ម, ខ្លាញ់ , ម៉ាញេស្យូមនិងទង់ដែង ហើយនៅក្នុងអាល់ម៉ុនជួយទ្រទ្រង់ដល់បេះដូងនិងសសៃឈាម។ ដើម្បីបងា្ករជំងឺខ្សោយបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូងដទៃទៀតអ្នកគួរបរិភោគអាល់ម៉ុន។

៤. ការពារស្នាមជ្រួញ

គ្រាប់ធញ្ញជាតិនេះមានបរិមាណម៉ង់ហ្គាណែសច្រើនដែលជួយផលិតជាតិកូឡាជែនដែលជាប្រូតេអ៊ីនដែលទទួលជួយថែរក្សាស្បែក។ វីតាមីនអ៊ីដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មក៏អាចជួយប្រឆាំងភាពចាស់។

៥. ការពារបាក់តេរី

សែលអាល់ម៉ុងមានសារធាតុដែលជួយដល់ការលូតលាស់និងកាត់បន្ថយបាក់តេរីនៅក្នុងពោះវៀនបានល្អ។ ប្រសិនបើមានអតុល្យភាព (មានរោគសញ្ញាដូចជាឈឺពោះ, ដង្ហើមមិនល្អនិងការរំលាយអាហារ) វាត្រូវបានគេណែនាំអោយញ៉ាំអាល់ម៉ុនពី ៣០ទៅ៣៥គ្រាប់ក្នុងមួយថ្ងៃ។

៦. សម្រកទម្ងន់

ការសិក្សារបស់អ្នកវិទ្យាសាស្រ្តមួយបានបង្ហាញថាអ្នកដែលទទួលទានអាល់ម៉ុនប្រៀបបីដូចជាញ៉ាំកាបូអ៊ីដ្រាតតិច (បង្អែមឬនំខេក) ។ ការធ្វើឱ្យមេតាបូលីសមានលក្ខណៈធម្មតាក៏រួមចំណែកដល់ការសម្រកទម្ងន់ផងដែរដែលត្រូវបានធានាដោយវីតាមីននិងជាតិសរសៃ។

៧. ធ្វើឱ្យខូរក្បាលមានការលូតលាស់ល្អ

ការទទួលទានអាល់ម៉ុនជាប្រចាំជួយបង្កើនការចងចាំតាមរយៈវីតាមីនអ៊ីនិងអាស៊ីតខ្លាញ់។ លើសពីនេះទៀតគ្រាប់ធញ្ញជាតិនេះជួយទប់ស្កាត់ការភ្លេចភ្លាំងរបស់ខួរក្បាល។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide