kalib9

គួរឲ្យសរសើរមែន! ប្តូរជីវិតខ្លួនឯងតោងឡើងលើអគារកម្ពស់ ៤ជាន់ ជួយជីវិតក្មេងម្នាក់ ទីបំផុតត្រូវប្រធានាធិបតីបារាំង… (មានវីដេអូ)

បារាំង៖ បុរសអន្តោប្រវេសន៍សញ្ជាតិម៉ាលីម្នាក់ (Mali) ត្រូវបានគេដាក់ឈ្មោះថា ជាវីរបុរសពីងពាង (Spiderman) បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានឡើងតោងលើអគារកម្ពស់៤ជាន់ ដើម្បីជួយសង្រ្គោះជីវិតកូនក្មេងម្នាក់ ដែលបានតោងរានមុខផ្ទះប៊ិះនឹងធ្លាក់ចុះមកក្រោមដី។

បុរសម្នាក់ឈ្មោះថា Mamoudou Gassama អាយុ ២២ឆ្នាំ ត្រូវបានលោកប្រធានាធិបតីបារាំង Emmanuel Macron អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមផ្ទាល់នៅវិមាន Elysee និងឲ្យបុរសម្នាក់នេះចូលសញ្ជាតិបារាំង ហើយថែមទាំងប្រគល់លិខិតសរសើរដល់គាត់ទៀតផង បន្ទាប់ពីបានជួយសង្រ្គោះជីវិតក្មេងម្នាក់ដោយក្លាហានបំផុត។

ងាកក្រឡេកទៅមើលវីដេអូដែលថតបាន គេឃើញបុរសក្លាហានម្នាក់បានឡើងហក់តោងលើអគារ ពីជាន់មួយទៅជាន់មួយទៀតយ៉ាងលឿន ដែលយើងសឹងតែមិនជឿនឹងភ្នែកសោះ  ក្នុងគោលបំណងដើម្បីជួយសង្រ្គោះជីវិតក្មេងម្នាក់។ រូបគាត់បានចំណាយពេលមិនដល់ ៣០វិនាទីឡើយ។

វីដេអូនេះផងដែរត្រូវគេបានចែករំលែកពាសពេញបណ្តាញសង្គមថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ត្រូវបានគេឲ្យនាមថាជា បុរសពីងពាង។

សូមទស្សនាវីដេអូនៅខាងក្រោម៖

គួរឲ្យដឹងផងដែរថា លោក Gassama បានធ្វើដំណើរមកដល់ប្រទេសបារាំងពីរបីខែមកហើយ ហើយក្តីស្រមៃរបស់លោកនោះគឺ ចង់កសាងជីវិត និង រស់នៅលើទឹកដីប្រទេសនេះ តែឥឡូវក្តីស្រមៃរបស់គាត់បានក្លាយជាការពិតហើយ ដោយសារលោកប្រធានាធិបតីបារាំង Emmanuel Macron អនុញ្ញាតិឲ្យលោកចូលសញ្ជាតិបារាំងពេញសិទ្ធិ និងបានផ្តល់កន្លែងស្នាក់នៅដល់គាត់ថែមទៀតផង៕

បុរសពីងពាង Mamoudou Gassama

ប្រភព៖ khmerload