kalib9

គីរីរម្យយើងហ្នឹង! ទេសភាពស្អាត ហើយអាកាសធាតុត្រជាក់ស្រួល ទីកន្លែងស្រស់ស្អាត សំរាប់ថត Pre-wedding ណាស់!

បេីនិយាយពីគិរីរម្យអ្នកណាក៏ស្គាល់ដែរ តាំងពីក្មេងរហូតដល់ពេលនេះជិតពេញកំលោះ ខ្ញុំមករាប់ដងមិនអស់ទេ ព្រោះវាជាឧទ្យានធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ តែលេីកនេះគឺពិសេសបំផុតដែលពួកខ្ញុំបានមកដល់កន្លែងដ៏ស្រស់ស្អាតរកផ្ទឹមមិនបាន គឺថ្មលយ

ថ្មលយជាកន្លែងដ៏ខ្ពស់ និងស្អាតបំផុតមួយដែលបានលាក់ខ្លួនក្នុងតំបន់ភ្នំគិរីរម្យនេះយ៉ាងឯកា ហេីយវាសាកសមបំផុតសំរាប់អ្នកចូលចិត្តថតរូប និងកាន់តែពិសេសសំរាប់ថត Pre-wedding តែពុំសូវមាននរណាបានមកដល់ ព្រោះតែផ្លូវចូលមានឧបសគ្គច្រេីន តែគេអាចមកដល់ទីនេះដោយម៉ូតូ រឺឡានប្រភេទOff-road (7kmពីនាគព័ន្ធ)

បេីយេីងមកដល់គិរីរម្យដោយឡានធម្មតាហេីយចង់ទៅលេងថ្មលយ យេីងអាចពឹងបងៗពូៗដែលលក់ដូរ និងរស់នៅត្រង់ចំនុចវង្វង់មូលនាគព័ន្ធអោយដឹកយេីងទៅបានដោយម៉ូតូរបស់គាត់ ពួកគាត់មិនគិតកម្រៃថ្លៃទេ គឺទទួលយកតាមសណ្តានចិត្តរបស់អ្នកអោយ។

តោះShareពីសម្រស់ស្រុកយេីងមួយដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា👍🏼
____________
Full video Kirirom DCM trip 03-09-2017. ថ្មលយ និងទឹកធ្លាក់គិរីរម្យ

ប្រភពទាំងស្រុងពី៖ fb/Juno Mini-Hunter II