kalib9

ជិតដល់ថ្ងៃ World Cup ហើយ!!! មកស្គាល់កពូលតារាបាល់ទាត់ល្បីៗ ហើយមានរូបសង្ហារមិនចាញ់តារាហូលីវ៉ូត!

បច្ចុប្បន្នកីឡាបាល់ទាត់ជាកីឡាដែលមានប្រជាប្រិយភាពបំផុតមួយក្នុងពិភពលោក ហើយក៏មានអ្នកនិយមចូលចិត្តលេងច្រើនបំផុតមួយផងដែរ។ ជាមួយគ្នានេះ កីឡាករបាល់ទាត់ជាច្រើនក៏មានភាពល្បីល្បាញ និងក្លាយជា Idol សម្រាប់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ មិនត្រឹមតែល្បីប៉ុណ្ណោះទេ កីឡាករបាល់ទាត់មួយចំនួនក៏មានរូបរាងមុខមាត់ស្អាតសង្ហារកប់ផងដែរ តួយ៉ាងដូចជាកីឡាករទាំង១០រូបខាងក្រោមនេះ។

៩. Asmir Begovic អាយុ២៨ឆ្នាំ ជាអ្នកចាំទីរបស់ក្លឹបបាល់ទាត់ A.F.C. Bournemouth និងក្រុមជម្រើសជាតិ Bosnia ហើយកាន់តែពិសេសលោកអាចនិយាយ៤ភាសាគឺ អង់គ្លេស បារំាង ភាសា Bosnia និងភាសាអាល្លឺម៉ង់ ។

8. Claudio Marchisio អាយុ៣០ឆ្នាំ ជាកីឡាកររបស់ក្លឹបបាល់ទាត់ Juventus និងក្រុមជម្រើសជាតិអ៊ីតាលី ហើយរូបរាងមុខមាត់ដ៏សង្ហាររបស់លោកធ្វើឱ្យនារីៗជាច្រើនលង់ស្នេហ៍។

7. Theo Walcott ជាកីឡាករបាល់ទាត់អាជីពរបស់ក្លឹបបាល់ទាត់ Everton F.C. និងក្រុមជម្រើសជាតិអង់គ្លេស ហើយមានអ្នកគាំទ្រជានារីៗជាច្រើននៅក្នុងបណ្តាញសង្គម។

6. James Rodriguez អាយុ២៤ឆ្នាំ បច្ចុប្បន្នកំពុលលេងនៅក្លឹបបាល់ទាត់  FC Bayern Munich និងក្រុមជម្រើសជាតិកូឡុំប៊ី ហើយមានរូបរាងយ៉ាងស្រស់សង្ហារ ។

5. Sergio Ramos ជាកីឡាករនៅក្នុងក្លឹបបាល់ទាត់ Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។

4. Olivier Giroud អាយុ២៧ឆ្នាំ ជាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ Chelsea F.C និងក្រុមជម្រើសជាតិបារំាង ហើយមានកម្ពស់ខ្ពស់ និងរូបរាងដ៏សង្ហារពិសេស។

3. Neymar da Silva Santos Júnior ជាកីឡាករដ៏ស្រស់សង្ហាររបស់ប្រេស៊ីល នៅក្នុងក្លឹបបាល់ទាត់ Paris Saint-Germain F.C និងក្រុមជម្រើសជាតិប្រេស៊ីល។

2. David Beckham អាយុ៤១ឆ្នាំ ទោះបីជាលោកចូលនិវត្តន៍ហើយក៏ដោយ ក៏នៅតែស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ដែលល្បី និងស្រស់សង្ហារដដែល។

1 Cristiano Ronaldo ស្ថិតនៅលំដាប់កំពូលជាមួយនិងរូបរាងដ៏ស្រស់សង្ហារយ៉ាងខ្លាំង ហើយជាកីឡាកររបស់ក្លឹបបាល់ទាត់ Real Madrid និងប្រទេសប៉ទុយហ្គាល់។

ប្រភព៖ Wonderslist