kalib9

ពិតជាស្រស់ស្អាត់ណាស់! ពេលលោកជំទាវ ស្រី តូចចំណាន គ្រងសំលៀកបំពាក់នេះ!

ភ្នំពេញ៖ប្រិយមិត្តជាច្រើន ជាពិសេសអ្នកដែលតែងតែនិយមស្រលាញ់ និងចូលចិត្តលោកជំទាវស្រីតូច ចំណាន ប្រាកដជាដឹងហើយថា រាល់ការតែងខ្លួនរបស់លោកជំទាវ តែងតែមិនសូវមានភាពស៊ិចស៊ីនោះទេ តែបើស៊ិចស៊ីក៏នៅតែបង្កប់ភាពថ្លៃថ្នូរគួរឲ្យគោរព មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អតីតតារាស្រី និងធ្លាប់ជាពិធីការិនីមួយរូប ដ៏ល្បីល្បាញ បានប្រែខ្លួនក្លាយជាជំទាវរូបនេះ បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយមានភ្ញៀវជាច្រើនបានចូលរួម ជាពិសេសនោះ គឺសុទ្ធតែលោកជំទាវជាច្រើន ដែលបានតែងខ្លួនស្អាតៗគួរឲ្យចង់គយគន់។

នៅក្នុងនោះផងដែរ ក៏មានមហាជនជាច្រើនបានចាប់អារម្មណ៍ ទៅលើការតែងខ្លួនរបស់លោកជំទាវស្រីតូច ចំណាន ដោយលោកជំទាវបានស្លៀករ៉ូបសាមញ្ញ​ធម្មតាពណ៌លឿង ជាមួយនឹងកាបូបកាន់នឹងដៃពណ៌លឿងមួយឈុតមើលឃើញសម្រស់លោកជំទាវ នៅតែលេចធ្លោ ស្រស់ស្អាតខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោកជំទាវទាំងអស់នៅក្នុងនោះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តខ្លាំង ហើយវាក៏ជាគំរូមួយដល់អ្នកដទៃ ដែលនិយមស្លៀកស៊ិចស៊ី រាល់ពេលចូលកម្មវិធីផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្រភព៖ khmerload