kalib9

គ្រាន់តែសម្រេចចិត្តជ្រើសយកកូនសោ១ក្នុងចំណោម៦នេះ អាចទាយដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សសឹង ១០០ ភាគរយ

ការជ្រើសរើសកូនសោមួយក្នុងចំណោមសោខាងក្រោមនេះ អាចទស្សន៍ទាយឃើញដំណាក់កាលណាមួយជាក់លាក់ក្នុងជីវិតរបស់អ្នក។

ហើយខាងក្រោមនេះ គឺជាអត្ថន័យនៃសោដែលអ្នកបានជ្រើសរើស។

១. ប្រសិនបើអ្នកជ្រើសសោលេខ១ ៖

អ្នកគឺមិនមែនជាមនុស្សដេកចាំតែសុបិននោះទេ។ អ្នកមិនជឿលើរឿងអព្ភូតហេតុនោះឡើយ ដូច្នេះអ្នកនឹងបើកទ្រូងដោយគ្មានក្តីរំភើបអ្វីទាំងអស់។ ក្នុងជីវិតរបស់អ្នក គឺជឿលើការពិតជាក់ស្តែង មិនមែនចេះតែសុបិនៗនោះទេ។

២. ប្រសិនបើអ្នកជ្រើសសោលេខ២ ៖

អ្នកគឺពេញដោយការភ័យខ្លាច។ អ្នក គឺមិនមែនជាមនុស្សគួរឱ្យទុកចិត្តបាននោះឡើយ ដូច្នេះពេលខ្លះវាពិបាកដើម្បីបង្កើតទំនាក់ទំនងនិងមិត្តភ័ក្តិណាស់ ប៉ុន្ដែមនុស្សដែលស្និទ្ធនឹងអ្នក ស្គាល់អ្នកច្បាស់ ថាការជឿទុកចិត្តរបស់អ្នកគឺត្រូវការពេលវេលាទើបអាចទទួលបានពីអ្នកដទៃ!

៣. ប្រសិនបើអ្នកជ្រើសសោលេខ៣ ៖

អ្នកគឺមនុស្សអភិរក្សនិយមម្នាក់ ដែលឱ្យតម្លៃលើប្រពៃណីខ្លាំង។ អ្នកមិនចូលចិត្តការផ្លាស់ប្ដូរ និងបង្កើតថ្មីឡើយ ប៉ុន្ដែក្នុង​ពេល​ដំណាលគ្នា អ្នកគឺជាមនុស្សឆ្លាតគ្រាន់បើ និងគួរឱ្យចាប់អារម្មណ៍។

៤. ប្រសិនបើអ្នកជ្រើសសោលេខ៤ ៖

អ្នកគឺមនុស្សមានក្ដីសុបិនច្បាស់លាស់។ ភាគច្រើន អ្នកគឺចិត្តល្អ និងស្មោះត្រង់ ដោយសារអ្នកគិតថា នេះគឺជាគន្លឹះទៅរកអនាគតល្អក្នុងពិភពលោកទាំងមូល។ អ្នកគឺជាមនុស្សច្នៃប្រឌិត ដូច្នេះអ្នកព្យាយាមលះបង់ពេលទំនេរទាំងអស់ទៅទម្លាប់របស់អ្នក។

៥. ប្រសិនបើអ្នកជ្រើសសោលេខ៥ ៖

អ្នកគឺជាមនុស្សស្រមើលស្រមៃខ្ពស់។ អ្នកគឺជាអ្នកនិពន្ធដ៏ល្អឥតខ្ចោះ ដោយសារអ្នកគឺអាចប្ដូររឿងគ្រប់យ៉ាងទៅជាស្នាដៃឯង។ អ្នកស្រឡាញ់ការផ្សងព្រេង ដូច្នេះអ្នកមិនដែលបដិសេធក្នុងការសាកល្បងអ្វីថ្មីឡើយ។

៦. ប្រសិនបើអ្នកជ្រើសសោលេខ៦ ៖

អ្នកគឺមនុស្ស ដែលដឹងពីរបៀបរក្សាការសម្ងាត់។ អ្នកត្រូវបានទាក់ទាញដោយជនចម្លែក វត្ថុអាថ៍កំបាំង និងមនុស្សទាំងអស់ ដោយសារអ្នកចង់ស្វែងរកវា និងចង់ដឹងអំពីពួកវា៕