kalib9

ហាមដាច់ខាត!!! អាកប្បកិរិយាទាំងនេះ ធ្វើចំពោះមិត្តភក្តិ ឬមនុស្សដែលអ្នកស្គាល់ បើមិនចង់ស្តាយក្រោយនៅពេលក្រោយ!

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាទៅសាលា ទៅធ្វើការ រឺធ្វើដំណើរនោះទេ សុទ្ធតែបានជួបមនុស្សជាច្រើនមកពីច្រើនប្រភពខុសគ្នា ហេតុដូច្នេះហើយ ការប្រើប្រាស់ពាក្យសម្តី កាយវិការណាមួយ។ ដូច្នេះហើយដើម្បីកុំអោយអ្នកដទៃ អន់ចិត្ត ខឹងសម្បារនឹងអ្នកនោះ អ្នកគួរតែដឹងពីមូលដ្ឋានគ្រឹះសិលធម៏ទាំង១១នេះ ដើម្បីមានប្រាស្រ័យទាក់ទងល្អទៅនឹងមនុស្សគ្រប់គ្នា។

តោះកុំអោយខាតពេលយូរ មកតាមដានទាំងអស់គ្នា៖

នៅពេលធ្វើដំណើរ អ្នកមិនគួរចង់សុខស្រួលតែឯងនោះទេ ចូរអង្គុយអោយបានសមរម្យ

កុំឈរនៅពីក្រោយគេនៅពេលគេកំពុងធ្វើការ ព្រោះវាអាចអោយគេគិតមិនចេញ រឺមានអារម្មណ៏ថាមានសម្ពាធ

កុំនិយាយលឺៗនៅក្នុងរោងកុន គេនឹងមិនសប្បាយចិត្តជាមួយអ្នកនោះទេ

កុំឈរនៅគៀកនឹងខ្លួនអ្នកដទៃពេក នៅពេលតម្រង់ជួរចាំអ្វីមួយ

ពេលគេនិយាយ កុំទៅនិយាយកាត់គេដោយសម្តីខ្លាំងៗ

កុំគំហកស្រែក រឺសំឡក់អ្នកដទៃដើម្បីអោយគេដឹងថាអ្នកធុញនឹងពួកគេអី

កុំបិទទ្វារខ្លាំងៗដើម្បីគ្រាន់តែចង់អោយអ្នកដទៃដឹងថាអ្នកមកដល់ហើយនោះ

កុំនិយាយថា ខ្ញុំចេះហើយ​ កុំដឹងហើយ កុំធ្លាប់លឺហើយនូវអ្វីដែលអ្នកមិនធ្លាប់ដឹង តែគ្រាន់តែចង់បង្ហាញថាអ្នកជាមនុស្សឆ្លាតនោះ

កុំចុចទូរស័ព្ទនៅពេលអ្នកមានការណាត់សំខាន់ ព្រោះវាបញ្ជាក់ថាអ្នកមិនផ្តល់តំលៃ ផ្តល់ការយកចិត្តទុកដាក់ទៅលើគេនោះទេ

កុំសើចលើគំនរទុកអ្នកដទៃ

កុំសំឡឹងសំឡក់នរណាម្នាក់មិនដាក់ភ្នែកដោយគ្មានមូលហេតុអី

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ ប្រភព៖ BRIGHTSIDE.ME​