kalib9

រោគសញ្ញាទាំង១២នេះដែលអ្នកគួរតែអើពើបើមានការឈឺចាប់រាងកាយ

អ្នកមានការឈឺចាប់ពាសពេញរាងកាយរបស់អ្នកហើយមិនដឹងពីមូលហេតុ? នេះមិនគ្រាន់តែធ្វើឱ្យអ្នកអស់កំលាំងនោះទេ តែអ្នកត្រូវទៅជួបពេទ្យ។ តើវាកើតឡើងយ៉ាងដូចម្តេច? តើវាជាការពិតដែរឬទេ?

រោគសញ្ញា

១. អ្នកមានការឈឺចាប់ជាប់អស់រយៈពេលជាង ៣ ខែ។

២. អស់កម្លាំងរលីងនៅពេលព្រឹក។
៣. ការឈឺចាប់នៅចំណុចមួយចំនួននៃរាងកាយរបស់អ្នកជាងកន្លែងផ្សេងៗ។
៤.​ អ្នកឈឺក្បាលញឹកញ៉ាប់ដោយមិនដឹងមូលហេតុ។
៥. រដូវរបស់អ្នកមានការឈឺចាប់។
៦. អ្នកមានអារម្មណ៍ថាឈឺក្នុងពោះវៀននិងក្នុងអំឡុងពេលនោម។
៧. អ្នកមានសុខភាពខ្សោយហើយសុខភាពរបស់អ្នកផ្លាស់ប្ដូរតាមអាកាសធាតុ។
៨. កម្ដៅក្នុងរាងកាយរបស់អ្នកអាចកើនឡើងដោយគ្មានមូលហេតុ។
៩. អ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួនដោយមានអាការៈ ក្ដៅខ្លួន ញ័រ និងស្ពឹក។
១០. អ្នកពិបាកក្នុងការចង់ចាំ។
១១. អ្នកមានអារម្មណ៍ឆាប់ខឹង និងចាប់បាក់ទឹកចិត្ត។

១២. អ្នកគេងមិនបានគ្រប់គ្រាន់។

អ្វីដែលអ្នកគួរធ្វើ

១. ទៅពិគ្រោះជាមួយពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ

២. ការព្យាបាលដោយប្រើថ្នាំ៖ តាមក្បួនមួយថ្នាំបំបាត់ការឈឺចាប់និងប្រឆាំងនឹងការរលាកត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលជំងឺ។ ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តក៏អាចពិភាក្សាជាមួយវេជ្ជបណ្ឌិតបានផងដែរ។

៣. អ្នកត្រូវហាត់ប្រាណឱ្យបានទៀងទាត់ហើយគេងឱ្យបានគ្រប់គ្រាន់

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide