kalib9

រន្ធត់ចិត្តសឹងស្រក់ទឹកភ្នែក និងគួរឲ្យខឹតខ្លាំងណាស់! បើបង្កើតគ្នាហើយ ម្តេចយកគ្នាមកបោះចោលក្នុងសំរាមបែបនេះ

ភ្នំពេញ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១១យប់ ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​មុខ​អគ្គិសនី​ទួល​សង្កែ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ឪពុកម្ដាយ​មានទុក្ខ​អ្វី​នោះទេ មក​ធ្វើបាប​ក្មេង​មិនដឹង​អ្វី​ទាល់តែសោះ ដែល​មើលទៅ​ក្មេង​ទើប​កើត​បាន​ប៉ុន្មាន​ម៉ោង បែរ​យក​ច្រក​ក្នុង​ថង់ ហើយ​បោះចោល​ក្នុង​គំនរ​សំរាម​បែបនេះ។ សំណាងល្អ ភ័ព្វ​មាន ទើប​ទារក​រងគ្រោះ​អាច​រួចផុតជីវិត​ពី​ក្ដី​ក្រញាំ​ម​ជ្ជុ​រាជ ដោយ​ត្រូវបាន​អ្នក​រើស​អេតចាយ​ដើរ​កកាយ​ថង់​សំរាម ប្រទះ​ឮ​សំឡេង​យំង៉ាៗ ទើប​ដើរ​រកឃើញ។

មុនដំបូង​ឡើយ គាត់​កំពុង​កាយ​សំរាម​រក​សម្បក​កំប៉ុង​អេតចាយ ស្រាប់តែ​ឭ​សំឡេង​យំង៉ាៗ គាត់​ក៏​លើក​យកមក​មើល ទើប​ឃើញ​ទារក​ម្នាក់ ភេទ​ស្រី ដោយមាន​រុំ​សា​រ៉ុង​ពណ៌​លឿង​លាយ​ក្បាច់​ផ្កា​ចម្រុះ ច្រកចូល​ក្នុង​ថង់ ទំនង​ទើបតែ​ម្តាយ​យកមក​ប្លុង​ចោល ដែល​ទើប​ពី​កើត​បាន​ប៉ុន្មាន​ម៉ោង ហើយ​រូបគាត់​បាន​ប្រាប់​គេឯង​ក៏មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ៕

 

ប្រភព៖ កំពូលអ្នកយកព័ត៏មាន