kalib9

បើអ្នកមានសញ្ញាទាំង៦នេះមានន័យថាបេះដូងរបស់អ្នកដំណើរការមិនប្រក្រតី

ទាំងបុរសនិងស្ត្រីត្រូវបានរងគ្រោះដោយជំងឺបេះដូងដោយសារមូលហេតុជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរបៀបរស់នៅប្រចាំថ្ងៃ។ ទោះយ៉ាងណាមានរោគសញ្ញានិងការព្រមានជាច្រើនដែលប្រាប់យើងអំពីបញ្ហាបេះដូងដែលយើងគួរតែដឹង។

១. ការឈឺចាប់មានការរាលដាលដល់ដៃ

មនុស្សប្រុសភាគច្រើនមានការឈឺចាប់នៅដៃខាងឆ្វេង ខណៈពេលដែលស្ត្រីមានការឈឺចាប់តែម្ខាង ឬក៏ទាំងសង្ខាង។ ស្ត្រីមួយចំនួនបាននិយាយថាពួកគេធ្លាប់មានការឈឺចាប់កែងដៃដោយមិនប្រក្រតី មុនពេលមានជំងឺគាំងបេះដូង។ បញ្ហានេះកើតឡើងដោយសារតែការឈឺចាប់បេះដូងរបស់អ្នកធ្វើដំណើរទៅកាន់ខួរឆ្អឹងខ្នងដែលសរសៃប្រសាទត្រូវបានផ្សារភ្ជាប់ជាមួយរាងកាយរបស់អ្នក ហើយខួរក្បាលរបស់អ្នកមានការយល់ច្រឡំហើយគិតថាដៃរបស់អ្នកមានការឈឺចាប់។

២. ក្អកមិនឈប់

ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗហើយវាក៏អាចជារោគសញ្ញានៃជំងឺសរសៃឈាមបេះដូងផងដែរ។ ការក្អកជាប់រហូតដែលមានជាលំអិលពណ៌ផ្កាឈូកនោះជារោគសញ្ញារបស់ជំងឺបេះដូង។ ទោះជាយ៉ាងណាក៏ដោយការក្អកគឺជារោគសញ្ញាធ្ងន់ធ្ងរហើយភាគច្រើននេះគឺអ្នកឆាប់ហត់ឬមានដង្ហើមខ្លីី។

៣. ហើមជើង, កជើង, និងប្រអប់ជើង

នៅពេលបេះដូងរបស់អ្នកមិនច្របាច់ឈាមបានល្អសារធាតុរាវចេញពីសរសៃឈាមរបស់អ្នកបានហូរចូលទៅក្នុងជាលិការជុំវិញហើយជើងនិងប្រអប់ជើងរបស់អ្នកគឺជាកន្លែងដែលរងគ្រោះច្រើនជាងគេ។ នេះត្រូវបានគេហៅថាជំងឺទាចទឹកនិងមនុស្សដែលមានជំងឺនេះ មិនមានជំងឺបេះដូងនោះទេ។ ប៉ុន្តែវានៅតែជារោគសញ្ញាដ៏ទូទៅមួយក្នុងចំណោមរោគសញ្ញារបស់អ្នកដែលមានជំងឺបេះដូងហើយអ្នកគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវា។

៤. ខ្វះជីវជាតិនិងមានអារម្មណ៍ចង់ក្អួត

អ្នកជំងឺជាច្រើនដែលទទួលរងពីជំងឺបេះដូងបង្ហាញពីការខ្វះជីវជាតិនិងការក្អួតចង្អោរបើទោះបីជាពួកគេទើបតែទទួលទានអ្វីមួយចំនួនក៏ដោយ។ ហេតុផលនោះគឺបង្ហាញសារធាតុរាវនៅជុំវិញថ្លើមនិងពោះវៀនដែលពិបាកក្នុងការរំលាយអាហារមិនបានត្រឹមត្រូវ។ រោគសញ្ញាទាំងនេះតែងតែមានការឈឺចាប់ពោះនិងប្រសិនបើអ្នកកំពុងជួបប្រទះរឿងទាំងអស់នេះអ្នកគួរតែទៅជួបគ្រូពេទ្យភ្លាម។

៥. ស្មុគស្មាញខុសពីធម្មតា

ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលទទួលរងពីការថប់អារម្មណ៍ខ្លាំងតាំងពីដំបូងនៅក្នុងជីវិតរបស់ពួកគេគឺងាយនឹងកើតជំងឺបេះដូង។ ការថប់អារម្មណ៍អាចបណ្តាលមកពីរបៀបរស់នៅភាពស្ត្រេសឬបញ្ហាផ្សេងៗរួមទាំងជំងឺភ័យស្លន់ស្លោនិងការថប់អារម្មណ៍។ ឥទ្ធិពលមួយចំនួននៃការថប់បារម្ភនៅក្នុងបេះដូងរបស់អ្នករួមមាន ឡើងសម្ពាធឈាមនិងចង្វាក់បេះដូងយឺត។

៦. បាត់បងស្មារតី

ការមានអារម្មណ៍ស្រងូតស្រងាត់និងបាត់បង់ស្មារតីគឺជាសញ្ញារបស់អ្នកមានជំងឺបេះដូងភាគច្រើន។ នៅពេលដែលបេះដូងមិនត្រូវបានច្របាច់ឈាមឱ្យបានល្អនោះទេព្រោះវាមានការរាស្ទះលំហូរឈាមពីសរសៃឈាមរឺក៏សសៃឈាមរួមតូច។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ដកដង្ហើមមិនដល់គ្នាហើយដួលសន្លប់ក្នុងរយៈពេលខ្លីណាមួយនោះអ្នកគួរតែបញ្ជូនទៅមន្ទីពេទ្យភ្លាមៗនិងពិនិត្យមើលបេះដូងរបស់អ្នក។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide