kalib9

ស្រីៗបើមិនដឹងថាគួរស្លៀកពាក់បែបណា សូមមើលស្ទីលស្លៀកពាក់បែបយុវវ័យ ទាន់សម័យ របស់វីរៈ និចនេះដឹងតែពេញចិត្តហ្មង!

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ ម្ចាស់បទ«ជយោ!សង្សារសុំបែកគ្នាហើយ »កញ្ញាវីរៈ និច កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់តារារៀមច្បងនោះឡើយ។

ជាក់ស្តែង ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា តារារូបនេះ តែងតែ លេងខ្លួនស្រស់ស្អាតជានិច្ច មិនថាពេលទៅរៀន ពេលឡើងច្រៀង និងពេលចេញក្រៅនោះទេ គឺតែងតែ ស្រស់ស្អាតទាក់ភ្នែកគេគ្រប់គ្នា។

ដោយឡែកឃើញថាសម្លៀកបំពាក់កាន់តែច្រើន ជាពិសេសមិត្តនារីៗ ឫយុវវ័យពិតជាពិបាកនឹងរកសម្លៀកបំពាក់ណាស្អាត និងទាន់សម័យ។

ទន្ទឹមនឹងនេះ ម៉ូតសម្លៀកបំពាក់របស់តារាចម្រៀងរូបនេះ ប៉ុន្មានឈុតសុទ្ធតែស្អាតៗ និងមិនសូវមានភាពស៊ិចស៊ី និងមើលទៅគួរឲ្យស្រលាញ់។ ដូច្នោះ មិត្តនារី អាចសាកស្លៀកតាមស្ទីលបែបនេះ ប្រាកដជាស្អាតៗជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្រភព៖ khmerload