kalib9

ឆ្នាំជូត ខាល រោង ម្សាញ់ មមី មមែ រកា និង កុរ ចុចអាន ស៊ែរចេញឥឡូវនេះ យប់នេះ ឬ ព្រឹកស្អែក ឲ្យអស់កម្មពៀរវេរាទាំងពួង ហេងចូលហេង

ឆ្នាំជូត​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ផ្លូវចិត្ត​បន្តិច ហើយ​ភាព រកាំរកូស​ទាំង​នៅក្នុង​ផ្ទះសម្បែង​និង សូម្បីតែ​នៅក្រៅ​ផ្ទះ​ក្តី​ក៏មាន​ច្រើន​។ ចំណែក​បញ្ហា​ទ្រព្យធន មានការ​ខ្សត់ ខ្សោយ​ហើយ​សម្បូរ​ហូរ​ចេញ​ឯការ ហូរ​ចូល​នោះ​មាន​ភាព​តានតឹង​ខ្លាំង បន្តិច​។ ការរស់នៅ ពិសេស​ស្វាមីភរិយា រមែងតែ​កើតការ​ចង់​ចាញ់ឈ្នះ​ដោយ មានការ​ប៉ះទង្គិច​ឈ្លោះប្រកែក​គ្នា ញឹកញាប់ ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា ទៅវិញទៅមក​ទេនោះ​រឿងរ៉ាវ​អាច រីកធំឡើងៗ​រហូត​មិនអាច​បញ្ចប់​បាន ដោយ​ងាយ​នោះឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​ប្រែប្រួល​ច្រើន​ក្នុងអំឡុង​ពេលនេះ​ដោយពេល​ខ្លះ​មានសង្ឃឹម ឯ​ពេលខ្លះ​កើតទុក្ខរ​កថា​មិនត្រូវ ៕

​ឆ្នាំខាល​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​ក្នុង​អាជីព​ការងារ​ទំនាក់ទំនង​ចរចា ស៊ី​ញ៉េ​ឯកសារ និង​ពិសេស​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា​ជាមួយ​ម្ចាស់បំណុល និង​កូនបំណុល​ថែមទៀត​។ ការប្រកប​ការងារ មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់ បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុង​ផ្អែមល្ហែម ប្រពៃ​ណាស់ ៕

​ឆ្នាំរោង​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​ធ្វើ ចិត្ត​ត្រជាក់​បន្តិច ពីព្រោះថា ងាយ​កើត​បញ្ហា​រាំងស្ទះ​ផង ។ នៅពេល​នេះដែរ មាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​ច្រើន គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ​ទេ បើ​មានការ​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ​ក្រមុំ មិនសូវ​ចុះសម្រុង​គ្នា​ឡើយ ព្រោះ​ជារឿយៗ​តែង ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច ៕

​ឆ្នាំម្សាញ់


​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើ​មាន​កិច្ចការ​អ្វី​ហើយ​មិន​ប្រញាប់ប្រញាល់​រួសរាន់​ធ្វើ ពិតជា​នាំឱ្យ​ជួប​ផល​លំបាក​ក្នុងការ​ត្រូវ​រែកពន់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន ។ លោកអ្នក​ត្រូវ​រវៀសរវៃ ហើយ​ប្រឹងប្រែង​ប្រកបការងារ​ទើប​ប្រសើរ​បំផុត ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបី ថា មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី តែ​យ៉ាងណា​ក៏មាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន ចំណូល​តូចតាច​បោល​ហួស ព្រោះរ​វ​ស់​ស្រវា​ចាប់​តែ​អា​ធំ ។​
​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ គឺ​មានការ​ថយក្រោយ​ច្រើនជាង ដូចនេះ ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ពី​តិចតួច​ទៅ​ខ្លាំង ៕

ឆ្នាំមមី


​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​មនុស្ស​ចាស់ ឬ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អ​ផងដែរ ។ ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទាំង​ស្ត្រី​បុរស តែង​ផ្តល់ ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច សមប្រកប​ជានិច្ច ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ ៕

ឆ្នាំមមែ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ឆាប់​ចប់ និង​សម្រេច​ជោគជ័យ​ផង ។ ចំណែក​យីអ៊ុន អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី បុរស តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា ដូច​សមប្រកប​ជានិច្ច ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ មាន​ភាពត្រជាក់ត្រជុំ និង​ស្រស់ស្រាយ​ប្រពៃ​ណាស់ ៕

ឆ្នាំរកា​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ផល​ល្អ មកវិញ​មួយចំនួន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មិន​ថា ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អ៊ីចឹង​ដែរ តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច លោភលន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏ មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ ក្រមុំ កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង ចំពោះ​គ្នាច្រើន ៕

 

ឆ្នាំកុរ​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់ ពីព្រោះថា ងាយ​ទទួល​នូវ​ផ្លែផ្កា​មកវិញ​ផង ។ លោកអ្នក​ប្រកបការងារ​តែងមាន​ភ្លើង​ខៀវ​រង់ចាំ​ជានិច្ច​ពិសេស សម្រេចចិត្ត​អ្វី​តែង​ហុច​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ទៀតផង​។ ចំណែក​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ទិញ ចូល​លក់​ចេញ​គ្រាន់​កម្រើក​ខ្លះៗ​វិញ ។
​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ឬ​ចូល​សាសង​ជាមួយ​អ្នក​ជាទី ស្រឡាញ់ ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ដែរ ៕