kalib9

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រទី០៨ខែមិថិនាឆ្នាំ២០១៨

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​បើ​ចង់​ទំនាក់ទំនង​ការងារ​អ្វី តែង​ជួប​ក្តី​សម្រេច​ដូច​គាប់​បំណង ឬ​បើ​ចង់​ប្រក​បរបរ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​លឿន​ផង​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូលមាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​រកតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​មិនបាន​ផង​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិចទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើតបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ដូចនេះ គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។ ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែ ជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់ ការបែកបាក់​៕

ឆ្នាំថោះ


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​មានរឿង​រ៉ាវ​ថ្មីៗ​ចូលមក​ច្រើនក្តី​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់ ខ្លះ​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងពួង​ទៅរួច​។ ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ ក្នុងការ​ផ្សះផ្សា​ហើយ ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ​គ្នា​ទេ​អាច​នឹង​ប្រែ​មក​ផ្អែមល្ហែម​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់ និង​ផ្អែមល្ហែម​ល្អ​ចំពោះគ្នា​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី​ពិសេស​ការខិតខំ របស់​អ្នក​បែរជា​មិន​ទទួលផល​ប្រយោជន៍​អ្វី​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចង ចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រឿង​រាវ​យាយី​ច្រើន​បន្តិច​តែបើ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​បញ្ហា​អាក្រក់​ក៏​មិន​ចូល​កើត​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បាន ជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោ​សិ កម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​បញ្ហាលំបាក​យាយី​ច្រើន ដូចនេះ​គប្បី​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់ តែ​ស្រវា​ចាប់​តែ​អា​ធំ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ការប្រកប​ការងារ​ឃើញថា ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ​និង​ពិសេស​អាច​ចប់សព្វគ្រប់​តាម​គោលដៅ​ថែមទៀត​។ ចំពោះ​ការ ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​បន្ថែម​ឬ​រក​ជំនួញ​បន្ថែម​ដោយ​អាច​ទទួល​ការ ចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ​៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​យក​ល្អ​គប្បី​បំពេញការងារ​ដែល​នៅ​សេសសល់​ឬ​កិច្ចការងារ​ចាស់ៗ​ពីព្រោះថា​នឹង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែមទើប​ជាការ​ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ជោគជតារាសី​របស់លោក​អ្នក​បាន​ឡើង​ខ្ពស់​ប្រសើរ​ឡើងវិញ ដូចនេះបើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្តីសង្ឃឹម​ជានិច្ច ហើយ​បញ្ហា​ដែលជា​ឧបទ្រពចង្រៃ​យាយីក៏បាន​ធូរស្រាល​ទៅវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ជាសន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជឿនលឿន​គួរសម​ហេតុនេះ ការប្រកប​ការងារ​ឃើញថា ជឿនលឿន​ទៅមុខ​គ្រាន់​មាន​ភាពកក់ក្តៅ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនត្រូវធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែមាន​ការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​ដែល​នាំ​សៅហ្មង​មិនតិច​នោះឡើយ​៕​ ​

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​រ​បស់​លោកអ្នក​នៅថ្ងៃនេះ​ឃើញថា​តោង​តែ​ចេះ​មើលមុខ​ក្រោយ ប្រយ័ត្ន​ត្រូវគេ​ទម្លាក់កំហុស​ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ដូច្នេះ​គប្បី​មាន ការអត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕