kalib9

ខ្លែង និងជំនឿអរូបិយ ដែល​អ្នក​​ពិត​ជា​ចង់​ដឹង

តាមជំនឿតៗគ្នារបស់ចាស់ៗជំនាន់មុនបានចាក់ឫសចូលក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ន។
គេមានជំនឿថា ប្រសិនបើមានខ្លែងដាច់ធ្លាក់ជាប់ទើរលើដំបូលផ្ទះណា ផ្ទះនោះនឹងមានគ្រោះមិនល្អ ចង្រៃ ជំងឺរាតត្បាត រាសីដាក់…ជាដើម។ ត្រូវបានគេប្រៀបទៅនឹងសត្វខ្លែងស្រាក មៀម ទីទុយ ដូចគ្នាដែរ។ ហើយម្ចាស់ខ្លែងនោះត្រូវនិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះលើករាសី ឫ សុំខមាទោសចំពោះម្ចាស់ផ្ទះនោះជាដាច់ខាត។

#វាចនានុក្រមខ្មែរ
ខ្លែង នាមសព្ទ
– ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរក្រហមក្រមៅ ត្រង់កមានសម្បុរ-ស ចំពុះខុប ក្រញាំជើងចំណាប់មាំ អាចចាប់សត្វតូចៗ ស៊ីបាន ។

– រូបតំណាងសត្វខ្លែង ធ្វើដោយក្រដាសសម្រាប់បង្ហើរ
ខ្លែងបង្ហើរ, បង្ហើរខ្លែង ។

បន្ទាប់មកគេបានធ្វើឱ្យខ្លែងមានសម្លេងពីរោះយ៉ាងលន្លង់លន្លោច។ តើសម្លេងនោះមិនមែនជាសម្លេងនៃសត្វខ្លែងឫខ្លែងស្រាកទេឫ?

#បើតាមការយល់ឃើញ៖
ភាគច្រើនខ្លែងជាល្បែងដ៏មានប្រជាប្រិយភាពនិងពេញនិយមបំផុតរបស់ក្មេងៗដូច្នោះប្រសិនបើក្មេងឡើងយកខ្លែងលើដំបូលផ្ទះនោះប្រាកដណាស់ថានឹងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយអាចនឹងកើតឡើងជាមិនខានឡើយ។

នេះក៏ជាហេតុផលដែលអាចធ្វើឱ្យមនុស្សជំនាន់មុនបង្កើតជំនឿមួយនេះឡើងឫយ៉ាងណា? ដើម្បីការពារកុំឱ្យមានគ្រោះថា្នក់ដល់ក្មេងៗទំាងនោះ។

សូមជួយ​ចែក​រំលែកបន្ត​តាម​ការគួរ​ផង! អរគុណ!

 

 

ប្រភពពី៖ សុខ រដ្ឋា