kalib9

នៅកោះម៉ាល់ឌីវឥឡូវមាននាវាមុជទឹក មើលទិដ្ឋភាពក្រោមសមុទ្រទៀត! (មានវីដេអូ)

ម៉ាល់ឌីវ៖ កាលពីពេលថ្មីៗនេះ  រមណីយដ្ឋាន Four Seasons Resort Maldives  បានបើកដំណើរការនាវាមុជទឹកលក្ខណៈឯកជន សម្រាប់ឲ្យភ្ញៀវអាចមើលទិដ្ឋភាពក្រោមសមុទ្រយ៉ាងរីករាយ។

តាមការឲ្យដឹង នាវាមុជទឹកនេះមានឈ្មោះថា Super Falcon 3S បង្កើតឡើងដោយក្រុមហ៊ុន DeepFlight   មានសមត្ថភាពអាចមុជចុះក្រោមទឹកសមុទ្របានដល់ទៅជិត ៤០ម៉ែត្រ។ នាវានេះប្រើថាមពលអគ្គីសនី និងអាចផ្តល់ជូនការបើកបរក្រោមទឹកបានយ៉ាងល្អ ជាមួយរចនាសម័្ពន្ធនៃកន្លែងអង្គុយមានសុវត្ថិភាព និងអាចផ្ទុកមនុស្សបានចាប់ពី ២នាក់ឡើងទៅ។

វាអនុញ្ញាតឲ្យអ្នកដំណើរជិះចុះក្រោមសមុទ្រ  មើលទិដ្ឋភាពជាច្រើនដូចជា ផ្កាថ្ម ត្រីឆ្លាម  អណ្តើក  ត្រីដូហ្វីន  និងហ្វូងត្រីតូចៗចម្រុះពណ៌យ៉ាងស្រស់ស្អាត។

សម្រាប់ការជិះនាវាមុជទឹកក្រោមសមុទ្រនេះ មានតម្លៃ ១៥០០ដុល្លារអាមេរិក សម្រាប់មនុស្ស២នាក់៕

ខាងក្រោមជាវីដេអូបង្ហាញពីនាវាមុជទឹក Super Falcon 3S៖

ប្រភព៖ khmerload