kalib9

ខ្យងស្រែស្ងោរជ្រលក់ទឹកប្រហុក ឈ្ងុយឆ្ងាញ់(មានវីដេអូ)

ខ្យងស្ងោរជ្រលក់ទឹកប្រហុក ថ្វីថ្តិតតែជាអាហារស្រុកស្រែមែន ប៉ុន្តែវាមានរោះជាតិឆ្ងាញ់ពិសារ និងងាយធ្វើសំរាប់មិត្តៗនារីយើង។

#របៀបធ្វើខ្យងទឹកប្រហុក
គ្រឿងផ្សំ
-ខ្យងស្រែ
– ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
– គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
– ខ្ទឹមស ៥ កំពឹស
– ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
– ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
– ខ្ទឹមក្រហម ៣ មើមចិតតូចៗ
– ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
– ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
– រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
– ទឹកឆ្អិន កន្លះចានចង្កឹះ
– ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត

#របៀបធ្វើទឹកប្រហុក

– អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន (បើចង់អោយមានពណ័ស ដាក់ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរ ប្រៃ ហឹល)។

#របៀបធ្វើ

– ដាំទឹកអោយពុះ (ទឹកបន្តិច) ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច yuuដាក់ខ្យងស្ងោរប្រហែល ១០ ទៅ ១៥នាទី។
– ពេលញុំាំឆ្កិះយកសាច់ខ្យង ជ្រលក់ជាមួយទឹកប្រហុក ជាការស្រេច ៕