kalib9

វិធីទាំង៨នេះដើម្បីពង្រឹងចំណង់ស្នេហារបស់អ្នកនៅពេលដែលអ្នកមានអារម្មណ៍ថាឆ្ងាយពីគ្នា

ដូចដែលយើងដឹងហើយថាមនុស្សយើងមិនល្អឥតខ្ចោះនោះទេ។ មានបុរសចំនួន២៣% និងស្រ្តី១៩%ដែលបានសារភាពថាបានក្បត់ឬមិនស្មោះត្រង់លើដៃគូរបស់ពួកគេ។  ក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកអំពីរបៀបធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរហើយអ្នកអាចទទួលបានទំនុកចិត្តពីដៃើគូរបស់អ្នកបានផងដែរ។

១. កុំព្យាយាមលាក់ការឈឺចាប់

មនុស្សម្នាក់ដែលត្រូវបានគេក្បត់តែងចង់ដឹងថាតើវាបានកើតឡើងយ៉ាងដូចម្ដេច។ ទោះបីជាអ្នកព្យាយាមឆ្លើយនូវសំនួរពិតគ្រប់យ៉ាង ប៉ុន្តែនៅតែមានអារម្មណ៍ថាមានអ្វីលាក់បាំងដោយមិនដឹងខ្លួនក៏ថាបាន។ អ្នកអាចឱ្យនូវចំលើយដែលទូទៅហើយអ្នកមិនមានអារម្មណ៍ថាអ្នកបានកុហក។ ទោះជាយ៉ាងណាដៃគូរបស់អ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងលាក់អ្វីមួយ។ ហើយអ្វីទាំងនោះអាចលេចចេញមកក្នុងពេលណាមួយ ហើយវាអាចក្លាយជាសុបិុនអាក្រក់សម្រាប់ដៃគូររបស់អ្នក។ ពួកគេនឹងចង់ចាំរូបភាពដែលបានកើតឡើងជាមួយពួកគេរហូរ។ ប៉ុន្តែការមិននិយាយពីរឿងនោះសោះក៏មិនមែនជារឿងល្អដែរ។ កុំលាក់អ្វីទាំងអស់។ ដើម្បីជំនះពេលលំបាកនេះអ្នកត្រូវតែនិយាយចេញមកឱ្យអស់មិនដូច្នោះទេរបួសនឹងមិនអាចជាសះស្បើយទេ។ កុំព្យាយាមលាក់បាំងការឈឺចាប់ពីព្រោះនៅពេលនេះវាគឺជាការព្យាបាលដ៏ល្អបំផុត។

២. ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា

ការទុកចិត្តក្នុងទំនាក់ទំនងមួយពិតជាមានភាពផុយស្រួយណាស់។ ប្រសិនបើអ្នកត្រូវបានគេចាប់បានម្តងថាអ្នកកុហក អ្វីដែលអ្នកត្រូវធ្វើនោះគឺនិយាយការពិតមកទាំងអស់មិនត្រូវកុហកទៀតឡើយ ។ ដូច្នេះហើយទើបយើងត្រូវនិយាយការពិតសូម្បីតែរឿងដែលអ្នកគិតថាមិនសំខាន់ក៏ដោយ។

៣. មិនត្រូវវាយប្រហារគ្នា

អ្នកដែលត្រូវការការទុកចិត្តនឹងមានការលំបាក។ ការបញ្ចេញនូវប្រតិកម្មអវិជ្ជមាននោះវាមានស្ទើរតែគ្រប់គូរទាំងអស់ទៅហើយចាប់តាំងពីផ្ដើមដំបូង។ ដៃគូទាំងពីរត្រូវតែយកឈ្នះបញ្ហាមួយនេះ។ កុំវាយប្រហារ៖ នៅពេលអ្នកប្រាប់ដៃគូររបស់អ្នកខុស ឬអ្នកគ្រាន់តែព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវតែម្នាក់ឯង។ ប៉ុន្តែចុងក្រោយតើអ្នកនឹងបានអ្វីមកវីញ។ កំហឹងរបស់ដៃគូអ្នកអាចស្វែងយល់បាន។ កុំនិយាយអ្វីដែលសំខាន់ជាមួយពួកគេប្រសិនបើអ្នកព្យាយាមរក្សាទំនាក់ទំនងរបស់អ្នកហើយមិនចង់បំផ្លាញវា។

៤. កុំព្យាយាមនិយាយអ្វីដែលអ្នកមិនគួរ

នៅពេលដែលរឿងល្អត្រូវមានបញ្ចប រឿងដែលលំបាកបំផុតក៏ចាប់ផ្ដើម។ ប្រសិនបើយើងសម្រេចចិត្តថារស់នៅជាមួយគ្នាអ្នកមិនគួរធ្វើរឿងនេះនោះទេ។ កាយវិការបែបនេះមិនបានបង្កើតការទុកចិត្តគ្នានោះទេ វានឹងផ្ដល់ផលអវិជ្ជមាន។ នៅពេលដែលអ្នករំខានគាត់នោះគាត់នឹងខឹងជាមួយអ្នក។ ការសម្រេចចិត្តដ៏ល្អបំផុតនៅក្នុងស្ថានភាពនេះគឺដើម្បីរក្សាភាពស្ងប់ស្ងាត់និងប្រាប់ដៃគូររបស់អ្នកថាអ្នកត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការងារប៉ុន្តែការរំលឹកដដែលនឹងមិនអាចជួយបាននោះទេ។

៥. មិនត្រូវចូលរួមជាមួយបញ្ហារបស់គេ

អ្នកទាំងពីរបានសម្រេចចិត្ដនៅជាមួយគ្នាបន្ទាប់ពីការក្បត់គ្នា ដូច្នេះអ្នកទាំងពីរត្រូវមានទំនួលខុសត្រូវ។ នេះជាមូលហេតុដែលអ្នកមិនគួរចូលរួមក្នុងរឿងអ្នកដទៃរួមមាន មិត្តភក្តិ សាច់ញាតិឬកូនរបស់អ្នកនោះទេ។ ដូចគ្នាសម្រាប់ដៃគូទាំងពីរ។ ការសន្ទនាអំពីអ្វីដែលបានកើតឡើងគួរតែមានរវាងដៃគូដែលគ្មានភាគីទីបី។

៦. ផ្ដល់ឱ្យដៃគូររបស់អ្នកនូវជំនួយ

អនុញ្ញាតឱ្យដៃគូរបស់អ្នកដឹងអំពីរឿងផ្ទាល់ខ្លួនដូចជា: ប្រព័ន្ធផ្សព្វផ្សាយសង្គម សារការហៅទូរស័ព្ទជាដើម។ ប្រសិនបើអ្នកសម្រេចចិត្ដថាស្មោះត្រង់ជាមួយគ្នា អ្នកមិនមានអ្វីត្រូវលាក់បាំងទៀតទេ។ វិធីមួយនេះនឹងធ្វើឱ្យដៃគូររបស់អ្នកស្ងប់អារម្មណ៍ ហើយមានភាពជឿជាក់។ ហើយដៃគូររបស់អ្នកដែលមិនត្រូវពិនិត្យមើលអ្នកគ្រប់ពេលនោះទេ ព្រោះពួកគេមានទំនុកចិត្តលើយើង។

 

៧. ចេះយល់ចិត្តគ្នា

អ្នកអាចទៅមើលកុននៅពេលល្ងាច ដើរលេងនៅសួនច្បារឬញ៉ាំអាហារជាមួយគ្នា។ ពេលធ្វើរឿងបែបនេះកុំចោទប្រកាន់គ្នាទៅវិញទៅមកហើយកុំគិតអំពីអ្វីដែលបានកើតឡើង។ នេះនឹងធ្វើឱ្យអនុសាវរីយ៍។ អ្នកគួរតែទៅដើរលេងជាមួយគ្នាកាន់តែច្រើននោះអ្នកនឹងស្រឡាញ់និងទុកចិត្តគ្នាកាន់តែខ្លាំង។

៨. កុំរំពឹងលើការលើកលែងទោសភ្លាមៗ

កុំរំពឹងថានឹងត្រូវបានលើកលែងទោសភ្លាមហើយកុំបង្ខំដៃគូរបស់អ្នក។ វានឹងមិននាំមកនូវអ្វីដែលល្អទេ។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺចាប់ផ្តើមកត់សំគាល់អារម្មណ៍និងសេចក្តីត្រូវការរបស់ដៃគូអ្នក។ ការឈឺចាប់ដែលពួកគេកំពុងឆ្លងកាត់គឺខ្លាំងណាស់ហើយវានឹងមិនគ្រាន់តែបាត់ភ្លាមៗនោះទេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide