kalib9

គន្លឹះងាយៗទាំង ១៥ យ៉ាង បំបាត់អាការៈឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព – SNE9

តើធ្លាប់ពេលឈឺធ្មេញម្តងៗ ពិបាកទ្រាំដែរឬទេ? ថ្វីត្បិតតែ ការឈឺធ្មេញមិនមែនជា បញ្ហាធំដុំក៏ពិតមែន ប៉ុន្តែពេលឈឺធ្មេញម្តងៗ លោកអ្នកប្រាកដជាមានអារម្មណ៍មួរម៉ៅ ពិបាកក្នុងការធ្វើការងារ ជាពិសេសគឺពេលគេង ពិតជាគេងមិនលក់ ព្រោះតែភាពរំខានពីអាការៈឈឺធ្មេញនេះឯង។ ខាងក្រោយនេះ គឺជាវិធីសាស្ត្រងាយៗ ក្នុងការបំបាត់ការឈឺធ្មេញ៖

1. ផ្កាក្លាំពូ (Cloves)៖ ជាប្រភេទផ្ការុក្ខជាតិម្យ៉ាង ដែលត្រូវបានគេយកមកប្រើជាគ្រឿងទេស។ វិធីប្រើ គឺគ្រាន់តែយកសំឡី ជ្រលក់ជាមួយនឹងប្រេងផ្កាក្លាំពូ រូចយកទៅលាបនៅត្រង់ធ្មេញដែលឈឺនោះ ឬក៏បុកផ្កាក្លាំពូនេះឲ្យទៅជាម្សៅ រួចយកទៅលាបត្រង់ធ្មេញដែលឈឺនោះ ជាការស្រេច។

2. គ្រាប់ធញ្ញជាតិ Asafetida៖ យកគ្រាប់ធញ្ញជាតិនេះ ទៅបុកឲ្យទៅជាម្សៅ ហើយលាយជាមួយ ទឹកក្រូចឆ្មារ២ស្លាបព្រា រួចយកវាទៅកម្តៅបន្តិច បន្ទាប់មកយកសំឡីជ្រលក់ នឹងលាបទៅលើធ្មេញ។

3. ផ្លែប៊ឺរី (Bay Berry Bark)៖ លាយម្សៅប៊ឺរី ជាមួយនឹងទឹកខ្មេះ កូរឲ្យខាប់ យកមកលាបត្រង់ធ្មេញដែលឈឺ ទុកចោលមួយស្របក់ រួចខ្ពុលមាត់ចេញជាមួយនឹងទឹកស្អាត។

4. ខ្ទឹមស៖ ជាឱសថព្យាបាល ជំងឺឈឺធ្មេញ តាំងពីយូរយារណាស់មកហើយ។ វិធីប្រើ គឺបុកខ្ទឹមស លាយជាមួយអំបិល ហើយលាបវាទៅលើកន្លែងដែលឈឺនោះ លោកអ្នកក៏អាចប្រើម្សៅខ្ទឹមស ជំនួសឲ្យខ្ទឹមស្រស់ក៏បាន។ ឬម្យ៉ាងទៀត លោកអ្នកអាចទំពាខ្ទឹមស ជារៀងរាល់ថ្ងៃក៏បាន ព្រោះវាអាចកាត់បន្ថយ និងការពារអាការៈឈឺធ្មេញបានយ៉ាងល្អ។

5. ទឹកកក៖ ទឹកកកអាចកាត់បន្ថយ ការឈឺធ្មេញបានដោយគ្រាន់តែ ដាក់ដុំទឹកកកតូចៗ ចូលទៅក្នុងថង់ប្លាស្ទិក រួចយកកូនកន្សែងមករុំវា ហើយដាក់វានៅលើថ្ពាល់ត្រង់កន្លែង ដែលឈឺនោះ២ទៅ៣នាទី ជាការស្រេច។

6. ខ្ទឹមបារាំង៖ ខ្ទឹមបារាំងក៏អាច បំបាត់អាការៈឈឺធ្មេញបានដែរ ដោយគ្រាន់តែទំពាវាទាំងឆៅ ហើយបៀម២ទៅ៣នាទី នោះវានឹងលែងឈឺទៀតហើយ។

7. ទឹកអំបិល៖ លោកអ្នកដឹងរួចមកហើយថា ទឹកអំបិលអាចព្យាបាលជំងឺ និងមេរោគនៅក្នុងប្រអប់មាត់បាន។ វិធីប្រើ គឺគ្រាន់តែលាយអំបិល១ស្លាបព្រា ជាមួយនឹងទឹកក្តៅ១កែវ ហើយខ្ពុលមាត់ នោះវាអាចកាត់បន្ថយ នូវភាពឈឺចាប់បាន។

8. ស្លឹកត្របែក៖ តាមពិតទៅស្លឹកត្របែក ក៏អាចព្យាបាលអាការៈ ឈឺធ្មេញបានផងដែរ ដោយគ្រាន់តែទំពាស្លឹកត្របែក ១ទៅ២សន្លឹក នោះទឹកដែលចេញពីស្លឹកត្របែក នឹងទៅព្យាបាលត្រង់កន្លែង ដែលឈឺនោះហើយ។ ឬក៏ម្យ៉ាងទៀត លោកអ្នកគ្រាន់តែយកស្លឹកត្របែក២ទៅ៣សន្លឹក ដាក់លាយជាមួយនឹងទឹកមួយកែវ ហើយដាំវាឲ្យពុះ ទុកវាឲ្យរៀងត្រជាក់បន្តិច រួចយកមកខ្ពុលមាត់ជាការស្រេច។

9. ដើមស្រូវសាលី៖ ប្រើទឹកដែលចំរាញ់ចេញ ពីដើមស្រូវសាលី ជំនួសឲ្យទឹកខ្ពុលមាត់ប្រចាំថ្ងៃរបស់លោកអ្នក ដោយគ្រាន់តែខ្ពុលមាត់ ២ទៅ៣ដងក្នុង១ថ្ងៃ។

10. អំបិល និងម្រេចកិនម៉ត់៖ ដាក់អំបិល និងម្រេចកិនម៉ត់ ជាមួយនឹងទឹកបន្តិច រួចលាយឲ្យសព្វ រួចដាក់វាទៅលើធ្មេញដែលឈឺនោះ ធ្វើបែបនេះ២ដងក្នុងមួយថ្ងៃ លោកអ្នកនឹងលែងមានការឈឺចាប់ ក្រោយអនុវត្តតាមវិធីនេះ បាន២ទៅ៣ថ្ងៃ។

11. ដើមសូល (Willow Tree Wig)៖ គ្រាប់យកស្លឹកតូចៗរបស់វាមកទំពា ឲ្យសព្វពេញធ្មេញរបស់អ្នក រួចបៀមចោលក្នុងមាត់ ប្រហែល១នាទីរួចធ្វើការលាងសម្អាតចេញ។

12. សម្បកដើម Cinnamon៖ យកសម្បកវាបុកឲ្យទៅជាម្សៅ រួចលាយម្សៅនេះមួយស្លាបព្រា ជាមួយនឹងទឹកបន្តិច រួចកូរវាឲ្យខាប់ ហើយលាបទៅលើកធ្មេញដែលឈឺ។

13. ស្រា៖ យកស្រាប្រភេទណាក៏បាន មកខ្ពូលមាត់ជាប្រចាំ នោះវាអាចការពារបញ្ហាឈឺធ្មេញ និងជំងឺក្នុងប្រអប់មាត់បាន។

14. ប្រេងស្លឹកតែ៖ ជ្រលក់សំឡី ជាមួយនឹងប្រេងស្លឹកតែ ហើយលាបទៅលើធ្មេញ
ឬក៏បន្តក់ទៅធ្មេញដែលឈឺនោះ ជាការស្រេច។

15. ទឹកខ្មេះ ឬស្រាដែលធ្វើពីផ្លែប៉ោម៖ ត្រាំសំឡីមួយដុំតូចទៅក្នុង ទឹកខ្មេះ ឬស្រាដែលធ្វើពីផ្លែប៉ោមនោះ ហើយយកទៅជូតនៅត្រង់បរិវេណធ្មេញ ដែលមានការឈឺចាប់នោះ។

លោកអ្នកអាចកាត់បន្ថយ អាការៈឈឺធ្មេញបាន ដោយគ្រាន់តែអនុវត្តតាមវិធីទាំង ១៥យ៉ាងនេះ។