kalib9

វិធីធ្វើស៊ុបទាត្រកួនមានរសជាតិឈ្ងុយឆ្ងាញ់

របៀបធ្វើស៊ុបទាត្រកួនឈ្ងុយឆ្ងាញ់

#គ្រឿងផ្សំ

– ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់

– កាពិ

– ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់

– ខ្ទិះដូង 1/2 លីត្រ

– ទា 3 kg (កាត់ជាដុំៗតូចល្មម)

– ទឹកត្រី 5 ស្លាបព្រាបាយ

– អំបិល 1 ស្លាបព្រាបាយ

– ស្ករ 6 ស្លាបព្រាបាយ

– ម្សៅស៊ុប 2 ស្លាបព្រាបាយ

– អំបិល 1 ស្លាបព្រាបាយ

– ប្រេងឆា 4 ស្លាបព្រាបាយ

– ជីវ៉ាន់ស៊ុយ

– ត្រូវ កាត់ដុំៗ

#វិធីធ្វើ:

1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។

2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ

3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ។

4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។

#គ្រឿងផ្សំទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន

– តៅហ៊ូ

– ខ្ទឹមស 10 កំពិស

– ស្ករ 5 ស្លាបព្រាបាយ

– បីចេង

– ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ

– ម្ទេស

#វិធីធ្វើ

– ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់

– យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។

#ការរៀបចំស៊ុបទាត្រកួន

– ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕

ប្រភព៖ វិជ្ជាធ្វើម្ហូប និង សុខភាព

CV : Sok Samnang