kalib9

សុិចសុីមែនពិត តែតារាហ្វេសប៊ុក ប៊ីយូបូ មានចិត្តបុណ្យ ចូលចិត្តជួយមនុស្សចាស់ និងជនក្រីក្រ!

ភ្នំពេញ៖ នៅលើបណ្ដាញហ្វេសប៊ុក តារាហ្វេសប៊ុក ដែលពេលខ្លះនិយមបង្ហោះរូបភាពស៊ិចស៊ី និងត្រូវគេស្គាល់ថាជាអ្នកផលិតផលលើអនឡាញល្បីឈ្មោះកញ្ញា ហាង លីនដា ហៅ ប៊ីយ៉ូបូ បានអះអាងថាមានផលិតករកាន់តែច្រើនទាក់ទងឱ្យកញ្ញាថតស្ពត និងសម្ដែងផ្សេងៗ ដោយសារតែនាងគឺជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន ហើយរូបសម្រស់ក៏មិនធម្មតា ជាពិសេសនៅពេលអ្នកនាងបញ្ចេញដើមទ្រូង និងសាច់សខ្ចីម្ដងៗ។

យ៉ាងណាមិញកញ្ញាបែរជាប្រកាសយ៉ាងឡូយតែម្ដងថា មិនចង់ល្បីនឹងការប្រឡូកសិល្បៈនោះទេ ដោយសារតែរវល់ច្រើននឹងការងារប្រកាសលក់ផលិតផលរកពេលសម្រាកមិនបាន និងរវល់ចុះសកម្មភាពសប្បុរសធម៌ ដែលជាចំណូលចិត្តច្រើនជាង។

ក្រោយពីស្ងប់ជុំវិញរឿងរ៉ាវត្រូវគេចោទថាបង្ខំអោយបុរសម្នាក់សុំទោស បន្ទាប់ពីបើក ប៉ះរថយន្តកញ្ញា ប៊ីយូបូ តារាហ្វេសប៊ុកសាច់សខ្ចី បានអះអាងថា នាងត្រូវបានផលិតករច្រើននាក់ទាក់ទងឱ្យចេញថត តែនាងបានឆ្លើយតបថាមិនមានពេល និងប្រហែលមិនអាចទទួលការងារសម្ដែងបានទេ ដោយសារតែហាក់មិនសូវមានចំណូលចិត្តឱ្យបុរសណាម្នាក់បានថតកើយកើយអោបរឹត ដែលខ្លួនយល់ថាជាការប៉ះពាល់បើនាងលុកលុយនឹងសិល្បៈ។

កញ្ញាបានក្លាយខ្លួនជាតារាហ្វេសប៊ុក ដែលមានហ្វេនច្រើន មិនមែនចង់ឱ្យមានការចាប់អារម្មណ៍ ដើម្បីឆក់តំណែងជាតារាសម្ដែង ឬតារាថតស្ពតនោះទេ ប៉ុន្តែកញ្ញាសប្បាយចិត្ត ដែលក្រោយពីមានគេស្គាល់ច្រើនឡើង ក៏ត្រូវបានផលិតករមួយចំនួនទាក់ទងឱ្យចេញសម្ដែងជាហូរហែ។

កញ្ញាថាខ្លួនចង់ត្រឹមតែជាម្ចាស់ផលិតផលផ្នែកថែរក្សាសម្រស់ ដែលអាចរកចំណូលបានច្រើន និងចង់ឱ្យមានលុយច្រើនដើម្បីបានធ្វើគម្រោងសប្បុរសធម៌ ដូចដែលធ្លាប់ធ្វើកន្លងមកប៉ុណ្ណោះ គឺមិនចង់អោយមានការងារចេញសម្ដែងបន្ថែមមួយមុខទៀតទេ។

កញ្ញាថារាល់ថ្ងៃបានចំណាយពេលច្រើនលើសកម្មភាពចុះចែកអំណោយ ដោយក្នុងនោះនាងបានចំណាយលុយផ្ទាល់ខ្លួន ជីកអណ្ដូងទឹកស្អាតឱ្យសហគមន៍មួយចំនួននៅខេត្តសៀមរាបបានពីរបីកន្លែងមកហើយ ដោយរាល់ពេលចុះទៅធ្វើអណ្ដូងទឹកម្ដងៗក៏បានពាំនាំមីត្រីខ អង្ករ និងថវិកាជាច្រើនផ្សេងទៀត ទៅប្រគល់ជូនដល់គ្រួសារចាស់ជរា និងក្រីក្រ។

កញ្ញាថាក្រោយពីមានឱកាសធ្វើសកម្មភាពចុះចែកអំណោយ ហើយបានដើរផ្ទាល់ជាមួយអ្នកខ្វះខាត កាន់តែធ្វើ​ឱ្យនាងញៀនញ៉ាមនឹងការបរិច្ចាគ ដោយក្នុងមួយអាទិត្យកញ្ញាទុកពេលចុះទៅធ្វើសកម្មភាពបែបនេះ ជាមួយមិត្តភ័ក្តមិនក្រោម២ដងនោះទេ ដើម្បីបានចែករំលែកកង្វះខាតដល់ជនទាំងនោះផង និងដើម្បីឱ្យចិត្តរបស់ខ្លួនជ្រះថ្លា ក្រោយពីរកចំណូលបានពីការប្រកាសលក់ផលិតផលនោះផង។

កញ្ញាប៊ីយូបូ (Bee Yobo) និយាយថាសុំត្រឹមតែជាតារាហ្វេសប៊ុកដែលមានការទទួលស្គាល់ថាជាអ្នកផ្សាយលក់ផលិតផល និងជាបុគ្គលម្នាក់ដែលមានឱកាសបានជួយដល់សង្គមតាមរយៈការចុះជួយជីកអណ្ដូង និងចែកទានដល់ខ្វះខាតបានហើយគឺមិនចង់ល្បីឈ្មោះក្នុងរឿងសម្ដែងស៊ិចស៊ី ឬថតភាពយន្តអី ទៀតទេ ក្នុងពេលដែលកញ្ញាយល់ថាខ្លួនបើប្រឡូកការងារមួយនេះ ក៏មិនពិបាកជោគជ័យនោះដែរ តែចង់ផ្ដល់ឱកាសឱ្យអ្នកមានចំណូលចិត្តច្រើនជាង។

ជាមួយនឹងការប្រកាសនេះ ទើបលើអាខោនផ្ទាល់ខ្លួនរបស់កញ្ញាត្រូវគេឃើញបង្ហោះរូបភាពពីសកម្មភាពសប្បុរសធម៌ និងចែកទានច្រើន ដែលធ្វើឱ្យតារាហ្វេសប៊ុករូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ បើទោះជាមានអ្នកខ្លះរិះគន់ថាអ្នកនាងស៊ិចស៊ីមិនធម្មតាបន្តិចក្ដី៕

ប្រភព៖ khmerload