kalib9

ជាជនជាតិមួយមិនធម្មតា! ក្នុងឆ្នាំនេះប្រទេសជប៉ុនបានទំលាក់ប្រទេសសឹង្ហបុរីមកឈរនៅលេខ១ នៃប្រទេសដែលអាចចូលទៅកាន់១៨៩ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ

ជប៉ុនបានវ៉ាសិង្ហបុរីក្នុងតារាងចំណាត់ថ្នាក់ពិភពលោកសម្រាប់លិខិតឆ្លងដែនដែលមានអំណាចបំផុត។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ដែលចេញផ្សាយដោយសន្ទស្សន៍ស្តីពីលិខិតឆ្លងដែនហិនលី (Henley Passport Index) កាលពីថ្ងៃពុធទី ២៣ ឧសភា។

លិខិតឆ្លងដែនជប៉ុនឥឡូវនេះផ្តល់ជូនពលរដ្ឋរបស់ខ្លួននូវសិទ្ធិចូលប្រទេសចំនួន ១៨៩ ដោយមិនចាំបាច់មានទិដ្ឋាការ ឬ ធ្វើទិដ្ឋាការពេលមកដល់ភ្លាម។ លិខិតឆ្លងដែនសិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់លេខ ២ ស្មើអាល្លឺម៉ង់ដែរ ជាមួយប្រទេសគោលដៅសរុបចំនួន ១៨៨ ដែលអាចចូលបានដោយមិនចាំបាច់មានទិដ្ឋាការជាមុន។

ប្រទេសជាប់ចំណាត់លេខ៣ស្ទួនមានដូចជា កូរ៉េខាងត្បូង ហ្វាំងឡង់ បារាំង អ៊ីតាលី អេស្ប៉ាញ និង ស៊ុយអែត ខណៈដែលសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ជាប់លេខ ៤ ស្ទួន។

ក្នុងការចេញតារាងចំណាត់ថ្នាក់លើកមុនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេសសិង្ហបុរីនិងជប៉ុនមានពិន្ទុស្មើគ្នានៅលើកំពូលតារាង ជាប្រទេសដែលមានអាទិភាព ទៅកាន់ ១៨០ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។ អាល្លឺម៉ង់ជាប់លេខ ២ ជាមួយការផ្តល់ជូនលិខិតឆ្លងដែនដោយមិនចាំបាច់មានទិដ្ឋាការក្នុងប្រទេសគោលដៅចំនួន ១៧៩ ប្រទេស។

សន្ទស្សន៍ ដែលចងក្រងដោយក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីពលរដ្ឋនិងលំនៅដ្ឋានសកលលោក Henley & Partners នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជិត ៤០ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលនានាចាប់តាំងពីដើមឆ្នាំនេះ។